ញាក់សាច់!​ឃើញ​ជើង​បារាំង​ហើយ​មិន​ដឹង​ថា អូទ្រីស​ទប់​បាន​អត់​ទេ​យប់​នេះ?​

  • 2024-06-17 10:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​​សន្សំ​ពិន្ទុ​ដំបូង​ក្នុង​ពូល​ D របស់​បារាំង​​ នឹង​ត្រូវ​តទល់​ជាមួយ​​ក្រុម​ខ្លាំង​អូទ្រីស​នា​វេលា​ម៉ោង​​២​យប់​​រំលង​អាធ្រាត្រ​​ថ្ងៃ​ទី​១៧ ឈាន​ចូល​ថ្ងៃ​ទី​១៨​ខែ​មិថុនា ឆ្នាំ​២០២៤ ​​ក្នុង​ការ​ប្រកួត​​  Euro 2024 នៅ​កីឡដ្ឋាន​  Düsseldorf ​ប្រទេស​អាល្លឺម៉ង់​ ។ ​ក្នុង​ជំនួប​នេះ​ក្រុម​ខ្លាំង​បារាំង​ត្រូវ​បាន​គេ​មើល​ឃើញថា​​មាន​កីឡាករ​ល្អ​ៗ​ច្រើន​ ហើយ​ប្រសិន​បើ​​​ជម្រើស​ដូច​ការ​ព្យាករណ៍​នេះ​មែន​មិន​ដឹង​ថា អូទ្រីស​ អាច​ទប់​ជាប់​​ឬ​អត់​ទេ​?​

​វា​ជា​កា​រ​ប្រកួត​មួយ​ដ៏​សំខាន់​របស់​ក្រុម​មាន់គក​បារាំង​ក្នុង​ការ​​ក្រសោប​ឲ្យ​បាន​​​៣​ពិន្ទុ​​​នា​​យប់​នេះ​។ Didier Deschamps ​និង​កូន​ក្រុម​របស់​លោក​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​៣​ដង​​​ក្នុង​ការ​ពាន​រង្វាន់​​​ធំ​ៗ​ចំនួន​៤ ​ក្នុង​នោះ​គឺ​​​​ចាញ់​​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្រោម​ថ្វី​ជើង​ព័រទុយហ្គាល់​​កាល​ឆ្នាំ​២០១៦​ ពាន Euro ​ ឈ្នះ​ពាន​ World Cup 2018 និង​ចាញ់​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ២០២២ និង​មួយ​លើក​ទៀត​គេ​បាន​ភ្លាត់​​ធ្លាក់​ត្រឹម​វគ្គ​១៦ក្រុម​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០២០ ក្នុង​ពាន​រង្វាន់ EURO ។

ចំណែក អូទ្រីស​វិញ​ជា​ក្រុម​​​ខ្លាំង​មួយ​ដែល​បង្ហាញ​ខ្លួន​ក្នុង​ពាន​រង្វាន់​ខាង​លើ​នេះ​ជា​លើក​ទី​៤​ ​គិត​ទាំង​លើក​នេះ​​​​ ស្រប​ពេល​​ដែល​ការ​បង្ហាញ​ខ្លួន​ដំបូង​បំផុត​នៅ​ឆ្នាំ​២០០៨។ ក្រុម​នេះ​បាន​ធ្លាក់​ចេញ​​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​​ក្នុង​ពាន​រង្វាន់​នេះ​ស្រប​ពេល​ដែល​អ្នក​គ្រង​ជើង​ឯក​​ធ្លាក់​ទៅ​លើ​ដៃ​អ៊ីតាលី​កាល​ឆ្នាំ​២០២០។

​​​​​​ប្រវត្តិ​ប៉ះ​គ្នា​៖ ក្នុង​ពាន​រង្វាន់​ធំ​ៗ​ពួក​គេ​ធ្លាប់​ប៉ះ​គ្នា​ជា​ច្រើន​លើក​ ​ប៉ុន្តែ​​ក្នុង​ប្រវត្តិ​ប៉ះ​គ្នា​​ក្នុង​ពាន​រង្វាន់​ផ្លូវ​ការ​ហើយ​សំខាន់​បំផុត​គឺ​ពាន World Cup ដោយ​ក្រុម​ទាំង​ពី​រ​ធ្លាប់​ប៉ះ​គ្នា​២​លើក​ក្នុង​នោះ​ឈ្នះ​ម្នាក់​ម្ដង​ ដោយ​ឆ្នាំ ១៩៨២ បារាំង​​ឈ្នះ​១​-០ និង​ឆ្នាំ ១៩៣៤ អូទ្រីស​ជា​អ្នក​ឈ្នះ​ ៣-២​។

បើ​គិត​គ្រប់​ពាន​រង្វាន់​នៃ​ការ​ប៉ះ​គ្នា​១០​លើក​ចុង​ក្រោយ​​​វិ​ញ​ ដោយ​ក្នុង​នោះ​អូទ្រីស​ធ្លាប់​ឈ្នះ​បារាំង​តែ​ម្ដង​គត់​​ក្នុង​នោះ​គឺ ​ស្មើ​២​លើក​​និង​ចាញ់​៧​លើក​។ ​សម្រាប់​ការ​ប៉ះ​គ្នា​២​លើក​ចុង​ក្រោយ​ UEFA Nations League in 2022 ស្មើ​គ្នា​១ទល់​១​នៅ​ដី អូទ្រីស និង​​បារាំង​ឈ្នះ​២-០ នៅ​ដី​បារាំង​វិញ

ជើង​កីឡាករ​៖ ​អូទ្រីស​មាន​៖ Heinz Lindner, Niklas Hedl, Patrick Pentz, Flavius Daniliuc, Gernot Trauner, Kevin Danso, Leopold Querfeld, Max Wöber, Philipp Lienhart, Phillipp Mwene, Stefan Posch, Alexander Prass, Christoph Baumgartner, Florian Grillitsch, Florian Kainz, Konrad Laimer, Marcel Sabitzer, Marco Grüll, Matthias Seidl, Nicolas Seiwald, Patrick Wimmer, Romano Schmid, Andreas Weimann, Marko Arnautovic, Maximilian Entrup, Michael Gregoritsch។ (​អ្នក​ចាត់ការ​ក្រុម​  Ralf Rangnick ) ។

កីឡាករ​១១​នាក់​ដំបូង​របស់​អូទ្រីស​យប់​នេះ​អាច​​មាន​៖ អ្នក​ចាំ​ទី​ Patrick Pentz , ​ខ្សែ​ការពារ​ Stefan Posch, Phillipp Mwene, Gernot Trauner និង Philipp Lienhart ខណៈ​ខ្សែ​បម្រើ​​មា​ន Marcel Sabitzer , Nicolas Seiwald, Konrad Laimer ខ្សែ​ប្រយុទ្ធ​៣​រូប​អាច​មាន Michael Gregoritsch, Patrick Wimmer និង Christoph Baumgartner​ ។ ​

បារាំង​មាន​៖ Alphonse Areola, Brice Samba, Mike Maignan, Benjamin Pavard, Dayot Upamecano, Ferland Mendy, Ibrahima Konaté, Jonathan Clauss, Jules Koundé, Théo Hernández, William Saliba, Adrien Rabiot, Aurélien Tchouaméni, Eduardo Camavinga, N’Golo Kanté, Warren Zaïre-Emery, Youssouf Fofana, Antoine Griezmann, Bradley Barcola, Kingsley Coman, Kylian Mbappé, Marcus Thuram, Olivier Giroud, Ousmane Dembélé, Randal Kolo Muani។ (អ្នកចាត់ការ​ក្រុម​Didier Deschamps  ) ខណៈ​ដែល​កីឡាករ​ដែល​អាច​នឹង​ដាក់​លេង​នៅ​យប់​នេះ​មាន​អ្នកចាំ​ទី Mike Maignan ខ្សែការពារ​រួម​មាន Dayot Upamecano, Jules Koundé, Ibrahima Konaté , Théo Hernández ​ខ្សែ​បម្រើ​ការពារ​មាន​២​នាក់គឺ​ Adrien Rabiot, N’Golo Kanté បម្រើ​ប្រយុទ្ធ​មាន Antoine Griezmann,Marcus Thuram, Ousmane Dembélé និង​ប្រយុទ្ធ​កណ្ដាល​មាន Kylian Mbappé ៕

អត្ថបទ៖ Daro Ly

អត្ថបទថ្មី