រាជរដ្ឋាភិបាលសម្រេចបង្កើតមន្ទីរពិសោធន៍ជាតិ ដើម្បីធ្វើតេស្ត វិភាគ ផ្នែករូប គីមីសាស្រ្ត មីក្រូជីវសាស្រ្ត មេកានិក អេឡិចត្រូនិក
- 2024-06-21 06:43:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជរដ្ឋាភិបាលសម្រេចបង្កើតមន្ទីរពិសោធន៍ជាតិ ដើម្បីធ្វើតេស្ត វិភាគ ផ្នែករូប គីមីសាស្រ្ត មីក្រូជីវសាស្រ្ត មេកានិក អេឡិចត្រូនិក
ចន្លោះមិនឃើញ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើតគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានឈ្មោះថា «មន្ទីរពិសោធន៍ជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STINL) ស្ថិតក្រោមចំណុះក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មន្ទីរពិសោធន៍ជាតិនេះ ជានីតិបុគ្គលនៃនីតិសាធារណៈ និងមានថវិកាស្វយ័តដែលត្រូវឆ្លុះបញ្ចាំងជាឧបសម្ព័ន្ធនៃថវិការបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ទីតាំងគឺស្ថិតនៅអគារលេខ ១១៥៧ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ភារកិច្ចរបស់មន្ទីរពិសោធន៍ជាតិ រួមមានដូចជា ធ្វើតេស្ត ឬវិភាគ ផ្នែករូប គីមីសាស្រ្ត មីក្រូជីវសាស្រ្ត មេកានិក អគ្គិសនី អេឡិចត្រូនិក ដើម្បីកំណត់គុណភាព និងលក្ខណៈវិនិច្ឆ័យរបស់ផលិតផល តាមការស្នើសុំ និងភាពចាំបាច់ និងបម្រើឱ្យការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍៕