កូឡុំប៊ី ជា​​ក្រុម​ទី ៤ ដែល​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ Copa América

  • 2024-06-29 01:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូឡុំប៊ី ​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ បន្ទាប់​ពី​លត់​ក្រុម​​ កូស្តារីកា ៣-០ មុន​នេះ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ជុំ​ទី​២​ក្នុង​ពូល​ D នៃ​ព្រឹត្តិការណ៍ Copa América ដែល​កំពុង​ធ្វើ​ឡើង​នៅ​ USA ។

កូឡុំប៊ី ​ជា​ក្រុម​ទី​៤ ដែល​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ ដោយ​ឆ្លង​កាត់​តែ​២​ប្រកួត​ឈ្នះ​ទាំង​ពីរ​ ខណៈ​៤​ក្រុម​​​ផ្សេង​ទៀត​នៅ​មិន​ទាន់​រក​ឃើញ​ទេ​​​គឺ​ត្រូវ​ឆ្លង​កាត់​ការ​ប្រកួត​​ជុំ​ទី​៣​នៅ​តាម​ពូល​នីមួយ​ៗ​សិន​។

៣​គ្រាប់​របស់ កូឡុំប៊ី​ រក​បាន​ដោយ​កីឡាករ​ L. Díaz ប៉េណាល់​ទី​នៅនាទី​ទី​៣១ គ្រាប់​ទី​២​រក​បាន​ដោយ​ខ្សែការពារ D. Sánchez និង​គ្រាប់​ទី​៣​​រក​បាន​ដោយ​​ខ្សែ​ប្រយុទ្ធ​​ Córdoba ។​​​

១- អាហ្សង់ទីន មាន​៦ ពិន្ទុ​

២- វេណេហ្ស៊ុយអេឡា មាន​៦​​ពិន្ទុ​

៣- អ៊ុយរុយហ្គាយ​ ​មាន​៦​ពិន្ទុ​

៤- កូឡុំប៊ី ​មាន​៦​ពិន្ទុ​​

Daro Ly

អត្ថបទពេញនិយម