អបអរសាទរខួប ១៣ ឆ្នាំរបស់រោងភាពយន្ត លេជេន ដែលជារោងភាពយន្តបង្កើតឡើងដោយស្នាដៃកូនខ្មែរតាំងពីឆ្នាំ ២០១១-២០២៤

  • 2024-06-30 05:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អបអរសាទរខួប ១៣ឆ្នាំរបស់រោងភាពយន្ត លេជេន ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ សម្រាប់កម្មវិធីដ៏ពិសេសនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ២០២៤ នៅឯលេជេន សាខា អូឡាំព្យា ដែលជាទីតាំងដល់ទំនើបធំទូលាយ និងមានស្ដង់ដារខ្ពស់បំផុត។ ការរីកចម្រើន និងការពង្រីកយ៉ាងឆាប់រហ័សរបស់រោងភាពយន្តយើង ចាប់ពីទីតាំងទី ១ ដល់ ១២ ទីតាំង ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមក គឺបានបង្ហាញពីវឌ្ឍនភាពខ្លាំងខ្លារបស់យើងក្នុងការផ្តល់នូវសេវាកម្ម និងការចែកចាយខ្សែភាពយន្ត ហើយមានឥទ្ធិពលខ្លាំងនៅក្នុងវិស័យភាពយន្ត។ សព្វថ្ងៃនេះរោងភាពយន្ត លេជេន មាន ១២ សាខារួមមានរាធានីភ្នំពេញ ១០ ទីតាំង និងបណ្ដាលខេត្តចំនួន ២ ទីតាំង សៀមរាប និង ព្រះសីហនុ។ រីឯសាលចាក់បញ្ចាំងរបស់យើងរួមមាន សាលធម្មតា, សាលព្រីមៀម, សាលកុមារ, សាលយក្ស, សាលស្រ្គីនអ៊ិច និង សាល VIP Hall (Diamond and Gold Class) ដែលផ្ដល់នូវបទពិសោធន៍ដល់អ្នកទស្សនាយ៉ាងប្រណិតភាព និងឯកជនជាទីបំផុត។

នាឱកាសដ៏ពិសេសនៃខួប ១៣ ឆ្នាំនេះដែររោងភាពយន្ត លេជេន បានរៀបចំកម្មវិធីជាច្រើនរួមមានការប្រមូលថវិការជូនទៅកាន់ សាលាដូង តាមរយៈ “ឈុតនៃក្ដីសង្ឈឹម” ដើម្បីជួយកុមារដែលខ្វះខាតនៅឯគិរីរម្យ។ ឈុតនៃក្ដីសង្ឈឹមនេះដែលគឺបានចាប់ផ្ដើមតាំងពីថ្ងៃ ១៩ ខែមេសា រហូតដល់ ២៧ ខែមិថុនា ២០២៤ ដែលថវិការប្រមូលបានសរុបចំនួន “៦,០០០,០០០រៀល” ក្រុមការងារទាំងអស់បាននាំយកថវិការនេះទៅជូន សាលាដូង ដល់ទីតាំងនៅគិរីរម្យនាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមប្រមាណ ១០០ នាក់រួមមាន ក្រុមការងាររបស់ លេជេន អ្នកគាំទ្រដែលបានចុះឈ្មោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្នកផលិតមាតិការ (KOLs) ជាច្រើនផងដែរ។

កាលពីថ្ងៃទី ១ ខែមិថុនា ពួកយើងក៏បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្មេងៗមកពីសាលាដូងមកកាន់រោងភាពយន្ត លេជេន អូឡាំព្យា ដែលត្រូវនឹងថ្ងៃ ទិវាកុមារអន្ដរជាតិ ដើម្បីដើរទស្សនៈកិច្ចមើលទីតាំងរោងភាពយន្ត ចូលលេងក្នុងសាលរង់ចាំកុមារ (Kids Lounge) និង ទស្សានារឿងក្នុងសាលដ៏ធំទូលាយផងដែរ។ លើសពីនេះទៅទៀតសម្រាប់ហ្វេនៗដែលមានស្នាដៃខាងរចនាក៏មានឱកាសបញ្ចេញស្នាដៃរបស់ខ្លួនតាមរយៈការប្រកួត “រចនាប្រអប់ពោតផ្ទុះ” ដែលមានអ្នកចុះឈ្មោះចូលរួមប្រមាណ ២៥០នាក់ និង បានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារសម្រាប់ជាប់ជុំទី១ ចំនួន ៣នាក់ និងបន្តរកអ្នកឈ្នះជ័យលេខភីលេខ១ នឹងទទួលបានទឹកប្រាក់សរុប ១២០០ ដុល្លា ព្រមទាំងការរចនារបស់គាត់នឹងបានបង្ហាញលើកប្រអប់ពោតផ្ទុះរបស់រោងភាពយន្ត លេជេន គ្រប់សាខាថែមទៀតផង។ កម្មវិធីដ៏ពិសេសមួយទៀតនោះគឺ “មើលឈ្នះ ញ៉ាំឈ្នះ” ដែលអតិថិជនគ្រាន់តែជាវសំបុត្រកុន ឬអាហារសម្រន់ ដែលចំណាយចាប់ពី ១៣.១៣ ដុល្លា ក្នុងមួយវិក័យបត្រ អតិថិជននឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធប់សន្ទាប់ដូចជា ទូរស័ព្ទ iPhone15 Pro Max, ឧបករណ៍អេឡិចត្រូនិច LG, នាទ្បិកាឆ្លាតវៃ KIESLECT, គ្រឿងអលង្ការ PANDORA, គូប៉ុងស្នាក់នៅដោយឥតគិតថ្លៃពី Summer Bay Beach Club & Cabins និងរង្វាន់ផ្សេងៗជាច្រើនទៀត។ លើសពីនេះទៅទៀតសម្រាប់អ្នកគាំទ្ររោងភាពយន្ត លេជេន ក៏មានឱកាសទទួលបានរង្វាន់តាមរយៈ “13th Anniversary Selfie to Win” ដោយគ្រាន់តែថតរូបជាមួយ Backdrop Anniversary ១៣ឆ្នាំ របស់រោងភាពយន្ត លេជេន តាមសាខាមួយណាក៏បានទាំង ១២ របស់ លេជេន តែប៉ុណ្ណោះ។

សម្រាប់អ្នកឈ្នះសរុបមានចំនួនរហូតដល់ ១៣ នាក់ ដោយអ្នកឈ្នះម្នាក់ទទួល 3D Movie Voucher ចំនួន ១៣ សន្លឹក, កាបូបស្ពាយ 13th Anniversary ចំនួន ១, ដបទឹក 13th Anniversary ចំនួន ១។ រោងភាពយន្ត លេជេន បានផលិត “GOLDEN PASS” ជាកាត LIMITED EDITION ដែលមួយឆ្នាំមានតែម្ដងប៉ុណ្ណោះ, Golden Pass កាតនេះដែរមានតម្លៃត្រឹមតែ ១៣.១៣ ដុល្លា ប៉ុណ្ណោះ ហើយមានរហូតដល់ 5 សំបុត្រក្នុង 1 កាត (5 IN 1) សម្រាប់ទស្សនារឿងជាប្រភេទ 2D ដែលមានរយៈពេលរហូតដល់ មួយខែពេញ ហើយអាចប្រើប្រាស់បានគ្រប់សាខាតែម្ដង។ រីឯនៅថ្ងៃទី ៧ ខែកក្កដា នេះរោងភាពយន្ត លេជេន ត្រៀមនឹងមានកម្មវិធីជាច្រើនសម្រាប់ភ្ញៀវកិត្ដិយស ដៃគូសហការ ក្រុមការងារ និងអ្នកគាំទ្រ ក្រោមប្រធានបទ “ការវិវត្តនៃរោងភាពយន្ត” ជាមួយការបង្ហាញការសម្ដែងពិសេសពីសិល្បករ សិល្បការិនី ការសម្ដែងល្ខោនខោល និង ការបង្ហាញអំពីតិចនិចថតនិងការសម្ដែងរបស់តួអង្គ ក៏ដូចជាការចាប់រង្វាន់ផងដែរ ដែលស្ថិតនៅរោងភាពយន្ត លេជេន សាខា អូឡាំព្យា ជាន់ទី ៦ ។

ជាចុងក្រោយរោងភាពយន្ត លេជេន ពិតជាអរគុណទៅកាន់អ្នកគាំទ្រ ដៃគូរសហការ និង ក្រុមការងារទាំងអស់ដែលតែតែងជួយគាំទ្រនិងជ្រុំជ្រែងតាំងពីថ្ងៃចាប់ផ្ដើមរហូតមកដល់សព្វថ្ងៃនេះ។ ពួកយើងសន្យាថានឹងប្តេជ្ញាផ្តល់នូវបទពិសោធន៍ភាពយន្តដ៏អស្ចារ្យលំដាប់កំពូល ជាមួយសេវាកម្ម និងអាហារសម្រន់ដ៏ល្អឥតខ្ចោះ ព្រមទាំងបដិសណ្ឋារកិច្ចបែបខ្មែរទៅកាន់អ្នកទាំងអស់គ្នា។

អំពីរោងភាពយន្ត លេជេន៖

រោងភាពយន្ត លេជេន គឺជារោងភាពយន្តចំណាត់ថ្នាក់លេខ ១ លំដាប់ស្តង់ដារអន្តរជាតិដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលបានបង្កើតឡើងដោយស្នាដៃកូនខ្មែរ និងបានបើកដំណើរការតាំងពីឆ្នាំ ២០១១ រហូតដល់សព្វថ្ងៃនេះ។ ពិសេសជាមួយភាពល្បីល្បាញទៅលើពោតផ្ទុះដែលឆ្ងាញ់បំផុតនៅក្នុងទីក្រុង។ រោងភាពយន្ត លេជេន មានទីតាំងចំនួន១២ ក្នុងនោះរួមមានទាំងរោងភាពយន្ត Legend Premium ចំនួន១ និងរោងភាពយន្ត Legend Cinema ចំនួន ១១ទីតាំង។

ចំពោះរោងកុន Legend Premium វិញគឺទទួលបានភាពល្បីល្បាញដោយសារការផ្តល់ជូនបទពិសោធន៍ទស្សនាភាពយន្ដដ៏ប្រណិត ហើយបានបើកទីតាំងដំបូងនៅផ្សារទំនើប អ៊ិចឆេង ស្វ៊ែរ ក្នុងឆ្នាំ២០១៨។

សម្រាប់ព័ត៌មានលម្អិតអំពីរោងភាពយន្ត លេជេន

  • គេហទំព័រ: www.legend.com.kh
  • លេខទូរស័ព្ទ: ០87 888 045