ក្រុមរាំកុមារ ពន្លឺព្រះច័ន្ទ Dance cover បទ «ទេវរាជ» យ៉ាងរស់រវើក ផ្ទុះការសរសើរព្រាត!

  • 2024-07-01 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាគួរឱ្យស្ញប់ស្ញែងខ្លាំងមែនទែន ដែលថ្មីៗនេះទំព័រហ្វេសប៊ុក ព្រះកាយច័ន្ទ ក្លឹប បានបង្ហោះវីដេអូរបស់ក្រុមរាំកុមារ Moonlight-ពន្លឺព្រះច័ន្ទ ដែលកុមារីគួរឱ្យស្រលាញ់ទាំង ៦រូប កំពុងបង្ហាញក្បាច់រាំរបស់រស់វើកតាមចង្វាក់ភ្លេងនៃបទ «ទេវរាជ» ជាសំនៀងដើមរបស់ ទេព បូព្រឹក្ស។

រូបភាព៖ វីដេអូ Dance cover បទ «ទេវរាជ»

ក្រុមរាំកុមារ ពន្លឺព្រះច័ន្ទ Dance cover បទ «ទេវរាជ» បានយ៉ាងល្អប្រសើរ ដោយពន់ពេនខ្លួនបញ្ចេញក្បាច់រាំដ៏រស់រវើក តាមបែបកុមារ។ កាយវិការ និងចលនារាំរបស់កុមារីទាំង ៦រូប មើលទៅពិតជាគួរឱ្យស្រលាញ់ គួបផ្សំការតុបតែងខ្លួនបែបសហសម័យ ជំរុញឱ្យការ Dance cover រឹតតែមានភាពទាក់ទាញថែមមួយកម្រិតទៀត។

រូបភាព៖ វីដេអូ Dance cover បទ «ទេវរាជ»

ទោះការរាំរបស់ក្រុម ពន្លឺព្រះច័ន្ទ ពុំទាន់ល្អឥតខ្ចោះក៏ពិតមែន តែប្អូនៗទទួលពាក្យសរសើរយ៉ាងច្រើនពីមហាជន ដែលមានភាពក្លាហានហ៊ានបញ្ចេញក្បាច់រាំបទ «ទេវរាជ» បានយ៉ាងល្អ ថែមទាំងឆ្លៀតរំលេចតំបន់ទេសចរណ៍តាមរយៈវីដេអូនោះថែមទៀតផង។ វីដេអូ Dance cover រយៈពេលជាង ៦នាទីរបស់កូនសិស្ស ព្រះកាយច័ន្ទ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកតែម្តង។

រូបភាព៖ វីដេអូ Dance cover បទ «ទេវរាជ»

មុនទម្លាក់វីដេអូ Dance cover លើបណ្តាញសង្គមហ្វេសប៊ុក ថ្មីៗនេះ ក្រុម Moonlight-ពន្លឺព្រះច័ន្ទ បានបញ្ចេញក្បាច់រាំបទ «ទេវរាជ» យ៉ាងរស់រវើកក្នុងការប្រគំតន្ត្រី ឃីស របស់ទូរទស្សន៍ភីអិនអិន ថែមទាំងផង។ ការបង្ហាញរបស់កុមារីទាំង ៦រូប ជាគំរូដ៏ល្អសម្រាប់ប្អូនៗកុមារដ៏ទៃទៀត ដែលវាបង្ហាញឱ្យឃើញពីទំពាំងស្នងឬស្សីដ៏មានគុណភាព។ អ្វីដែលសំខាន់ គឺប្អូនៗកុមារមានចិត្តស្រលាញ់វិស័យវិស័យសិល្បៈខ្មែរតាំងពីតូចបែបនេះ។

រូបភាព៖ ហ្វេសប៊ុក Moonlight-ពន្លឺព្រះច័ន្ទ

សូមជម្រាបផងដែរថា Moonlight-ពន្លឺព្រះច័ន្ទ ជាក្រុមរាំកុមារបង្កើតឡើងដោយ តារាសម្តែង និងជាគ្រូរបាំបុរាណ ព្រះកាយច័ន្ទ។ ពន្លឺព្រះច័ន្ទ មានសមាជិក ៦រូប សុទ្ធសឹងជាកុមារី រួមមាន៖ លឹម ជូលីណា , ផុន អេនជីលីកា , ពេជ្រ អ៊ែលឡា , រស្មី វិជ្ជារ៉ា , ប្រាក់ ធារីខេលស៊ី និង ចម្រើន ស័ក្កទ្រីយ៉ា។

រូបភាព៖ ហ្វេសប៊ុក Moonlight-ពន្លឺព្រះច័ន្ទ

ក្រោមការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់របស់ ព្រះកាយច័ន្ទ ក្លឹប កុមារីទាំង ៦រូប មានសមត្ថភាពខ្ពស់អាចរាំបានទាំងបុរាណ និងសម័យបានយ៉ាងល្អ។ កន្លងមក ក្រុម ពន្លឺព្រះច័ន្ទ បានចូលរួមកម្មវិធីសិល្បៈផ្សេងៗជាហូរហែរ និងធ្លាប់បានចូលរួមប្រកួតកម្មវិធី Cambodia’s got Talent រដូវកាលទី៣ ថែមទៀតផង៕

រូបភាព៖ ហ្វេសប៊ុក Moonlight-ពន្លឺព្រះច័ន្ទ

អត្ថបទ៖ Ah Mouy