ទិដ្ឋាភាព​អ៊ូអរ​ និង​គគ្រឹកគគ្រេង​ «ពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី» ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា​សៀមរាប​ ខេត្តសៀមរាប​

  • 2024-07-01 10:50:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​ប្រពៃណី​សាសនា​ «បុណ្យ​មហា​ផ្កា​ប្រាក់​សាមគ្គី​» ដែល​ធ្វើ​ឡើង​រយៈពេល​ ៣ថ្ងៃ​កាល​ពី​ថ្ងៃ​ទី២៧​ ដល់​ ៣០​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នៅ​សណ្ឋាគារ​សុខា​សៀមរាប​ ខេត្ត​សៀមរាប ​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ចំណែក​កសាង​ព្រះ​ពុទ្ធប្បដិមា​ដ៏​ធំ​ស្កឹមស្កៃ​កម្ពស់ ​១០៨ម៉ែត្រ​នៅ​លើ​ខ្នង​ភ្នំបូកគោ​ដែល​គម្រោង​កសាង​នេះ​នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា​ ៦០លាន​ដុល្លារ​អាមេរិក​គឺ​បញ្ចប់​ដោយ​ភាព​ឱឡារិក និង​អ៊ូអរ​កាល​ទាំង​៣ថ្ងៃ​កន្លង​ទៅ។​

ពិធី​បុណ្យ​រយៈពេល​ ៣ថ្ងៃ​នេះ​មាន​ការ​និមន្ត​ចូលរួម​ពី​សម្តេច​ព្រះព្រហ្មរតនមុនី ពិន សែម ​ឧត្តម​ទីប្រឹក្សា គណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះគ្រូចៅអធិការវត្តរាជបូណ៍ ក្រុង​សៀមរាប​ និង​ព្រះសុមង្គលសីលាចារ្យអាភាករោ ជុំ គឹមឡេង​ និង​ព្រះតេជគុណ​ចៅអធិការវត្ត​ជា​ច្រើន​ផង​ដែរ។​ ជា​មួយ​គ្នា​នោះ​ដែរ​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តសៀមរាប​ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​ ពុទ្ធបរិស័ទ​យ៉ាង​ច្រើន​កុះករ​ចូលរួម​ពិធី​បុណ្យ​ខាង​លើ​នេះ។​

សម្រាប់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដែល​មាន​សទ្ធា​ជ្រះថ្លា​ និង​ចង់​ចូលរួម​ចំណែក​កសាង​ព្រះ​ពុទ្ធប្បដិមា​ដ៏​ធំ​ស្កឹមស្កៃ​កម្ពស់ ​១០៨ម៉ែត្រ​នៅ​លើ​ខ្នង​ភ្នំបូកគោ​ជា​មួយ​ក្រុម​ហ៊ុន​សុខាអូតែល​ ក៏​អាច​ទំនាក់ទំនង​ទៅ​កាន់​លេខ​ទូរស័ព្ទ​ទាំង​នេះ​ 031 7777 108, 014 777 108, 015 777 108 ៕​ ទស្សនា​ទិដ្ឋភាព​ពិធី​បុណ្យ​ដូច​ខាង​ក្រោម៖​

អត្ថបទ៖ នួន ស៊ីណា​