ចិត្តប្រពៃណាស់ នៀន នៀន ចេញថ្លៃសំបុត្រយន្តហោះឱ្យ ម៉ៃយ៉ា ទៅប្រកួតអន្តរជាតិ

  • 2024-07-02 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា បវរកញ្ញាភេទទី៣កម្ពុជា កញ្ញា នៀន នៀន នឹងតំណាងកម្ពុជាទៅប្រកួតកម្មវិធី Miss Star International 2024 នៅប្រទេសប្រេស៊ីល នាចុងឆ្នាំនេះ។

រូបភាព៖ ហ្វេសប៊ុក Nean Nean

មិនទាន់ចេញទៅប្រកួតអន្តរជាតិផង នៀន នៀន ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការចេញថ្លៃសំបុត្រយន្តហោះឱ្យ Miss Queen Cambodia 2023 កញ្ញា ម៉ៃយ៉ា ធ្វើដំណើរទៅប្រកួតកម្មវិធី Miss International Queen 2024 នៅប្រទេសថៃនាពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។

យោងតាមការប្រកាសរបស់ទំព័រហ្វេសប៊ុកផ្លូវការ Miss Queen Cambodia ឱ្យដឹងថា នៀន នៀន បានប្រើប្រាសប្រេនផ្ទាល់ខ្លួន ឈ្មោះ Saiiana Cambodia ក្នុងការឧបត្ថម្ភសំបុត្រយន្តហោះសម្រាប់ ម៉ៃយ៉ា ដោយសង្ឃឹមថា ម៉ៃយ៉ា នឹងទទួលបានភាពជោគជ័យ ហើយអាចនាំយកមកុដពីអន្តរជាតិមកជូនប្រទេសកម្ពុជាយើង។

រូបភាព៖ ហ្វេសប៊ុក Miss Queen Cambodia

ក្រឡេកទៅមើលកញ្ញា ម៉ៃយ៉ា Miss Queen Cambodia 2023 ឯណោះវិញ បានបង្ហាញអារម្មណ៍ក្តុលក្តួល និងបានថ្លែងអំណរគុណដល់ Saiiana Cambodia ដែលបានឧបត្ថម្ភដល់ការធ្វើដំណើរទាំងទៅទាំងមករបស់នាង។

រូបភាព៖ ហ្វេសប៊ុក Maiya-ម៉ៃយ៉ា

ក្រៅពីជួយជ្រោមជ្រែងដល់ថ្លៃសំបុត្រយន្តហោះរបស់ ម៉ៃយ៉ា បវរកញ្ញាទឹកចិត្តសែនប្រពៃ នៀន នៀន ក៏បានចូលរួមលើកស្ទួយការប្រកួតបវរកញ្ញាភេទទី៣ តាមរយៈការទិញសិទ្ធធ្វើអ្នកគ្រប់គ្រងបវរកញ្ញាភេទទី៣ប្រចាំខេត្តសៀមរាប (PD Miss Queen Siem Reap 2024) ផងដែរ ថែមទាំងបានចូលរួម sponsor ដល់បវរកញ្ញាភេទទី៣ ជាច្រើនទៀតតាមលទ្ធភាពដែលអាចធ្វើទៅបាន។

រូបភាព៖ ហ្វេសប៊ុក Nean Nean

នេះជាទឹកចិត្តប្រពៃរបស់ នៀន នៀន ចំពោះបវរកញ្ញាភេទទី៣នៅកម្ពុជា ដែលវាបង្ហាញពីសាមគ្គីភាពចំពោះគ្នាទៅវិញទៅមក ឆ្ពោះទៅការលុបបំបាត់ការរើសអើងភេទនៅកម្ពុជា៕

អត្ថបទ៖ Ah Mouy