Pogbaថា​ គេ​មិន​ទាន់​ចូល​និវត្តន៍​ឡើយ​ទេ​ កុំ​ច្រឡំ​ថា​គេ​ជា​កីឡាករ​ចូល​និវត្តន៍​ឲ្យ​សោះ​

  • 2024-07-02 13:57:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Paul Pogba បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ គេ​មិន​ទាន់​ចូល​និវត្តន៍​នៅ​ឡើយ​ទេ​ កុំ​ច្រឡំ​ថា​គេ​ជា​កីឡាករ​ចូល​និវត្តន៍​ឲ្យ​សោះ​។

Pogba ​បាន​និយាយ​ថា​៖" ខ្ញុំ​មិន​ទាន់​ចូល​និវត្តន៍​នៅ​ឡើយ​ទេ​ ខ្ញុំ​កំពុង​ព្យាយាម​ចំពោះ​អនាគត​របស់​ខ្ញុំ​នៅ​អាជីព​មួយ​នេះ​។ ខ្ញុំ​នៅ​តែ​ជា​កីឡាករ​បាល់ទាត់​។ កុំ​និយាយ​ថា​ខ្ញុំ​ចូល​និវត្តន៍​ឲ្យ​សោះ​។ កុំ​និយាយ​ថា​ខ្ញុំ​នេះ​ចប់​ហើយ​ឲ្យ​សោះ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ខ្ញុំ​ព្យាយាម​ដើម្បី​អនាគត​របស់​ខ្ញុំ​ក្នុង​អាជីព​មួយ​នេះ​។ ខ្ញុំ​នឹង​ខិតខំ​ឲ្យ​ខ្លាំង​។ ខ្ញុំ​ជា​កីឡាករ​ពេញ​លក្ខណៈ​ ១០០%។ ជឿ​ខ្ញុំ​ចុះ​ ខ្ញុំ​អាច​ត្រលប់​មក​វិញ​។ ខ្ញុំ​ខិត​ខំ​ហ្វឹកហាត់​ជា​ប្រចាំ​ អញ្ចឹង​ហើយ​ខ្ញុំ​មិន​ទាន់​ចប់​ទេ​។ ខ្ញុំ​ Paul Poga អ្នក​ទាំង​អស់​គ្នា​ចាំ​តែ​មើល​ទៅ​ "។

Pogba បាន​ធ្លាក់​ទម្រង់​ជា​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ​២០១៩មក​ ដោយ​ចាប់​ពី​ឆ្នាំ​នោះ​ គេ​មាន​របួស​ជា​បន្តបន្ទាប់​បណ្ដាល​ឲ្យ​ទម្រង់​លេង​មាន​សភាព​ពិបាក​មើល​។ ក្នុង​រយៈពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះ​ គេ​ចូល​លេង​បាន​ ១០៣ប្រកួត​ និង​ស៊ុត​ចូល​ ៨គ្រាប់​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល