ក្រុម​ទូកនាគ​កម្ពុជា​ មក​ដល់​មាតុភូមិ​វិញ​ហើយ​ក្រោយ​ដណ្ដើម​មេដាយ​មាស១​ សំរឹទ្ធ​២ គ្រឿង​លើក​ទឹកដី​មហាអំណាច​នុយក្លេអ៊ែរ​ រុស្សី​

  • 2024-07-03 05:38:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​តាំង​ពី​ថ្ងៃ​ទី២៨​ ដល់​ ៣០​ ខែ​មិថុនា​ ២០២៤​ លើ​ទឹកដី​មហាអំណាច​នុយក្លេអ៊ែរ​ រុស្សី​ ក្រុម​កីឡាករ​ទូកនាគ​កម្ពុជា​បាន​វិល​ត្រលប់​មក​ដល់​មាតុភូមិ​វិញ​ហើយ​ពី​យប់​មិញ​នេះ​ អម​ជា​មួយ​មេដាយ​មាស១ សំរឹទ្ធ​២​ គ្រឿង។​

ទិដ្ឋភាពយប់មិញ

ឯកឧត្ដម​ យិត​ ភីរៈ​ អនុ​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កានូ​ និង​រ៉ូអ៊ីង​កម្ពុជា​ បាន​ឲ្យ​ដឹង​ពេល​ទទួល​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​វិល​មក​វិញ​យប់​មិញ​នេះ​ថា​ តាម​រយៈ​ជ័យជម្នះ​ធំធេង​នៅ​ប្រទេស​រុស្សី​នេះ​បាន​បង្ហាញ​ពី​ការ​ភាព​រីកចម្រើន​លើ​បច្ចេកទេស​ រួម​ទាំង​កម្លាំង​កាយ​ បន្ទាប់​ពី​សម្ងំ​ហ្វឹកហាត់​យ៉ាង​ជាប់លាប់​កន្លង​មក​នៅ​ខេត្ត​ស្វាយរៀង។​

ទិដ្ឋភាពយប់មិញ

ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត​ ស សុខា​ គឺ​តែងតែ​យក​ចិត្ត​ទុកដាក់​លើ​ក្រុម​ជម្រើសជាតិ​ជា​និច្ច​ និង​ជំរុញ​លើក​ទឹកចិត្ត​ជា​ខ្លាំង​ដល់​ការ​ហ្វឹកហាត់​ និង​ការ​ឧបត្ថម្ភ​នានា។​ ហេតុ​នេះ​ហើយ​ទើប​ក្រុម​ជម្រើស​ជាតិ​កីឡា​ទូក​នេះ​មាន​ការ​រីកចម្រើន​លឿន​ និង​មាន​សមត្ថភាព​ឈាន​ទៅ​ដល់​ការ​ដណ្ដើម​មេដាយ​កម្រិត​អន្តរជាតិ​ពិសេស​នៅ​ប្រទេស​មហាអំណាច​រុស្សី​នេះ​តែ​ម្ដង។​

ទិដ្ឋភាពយប់មិញ

បញ្ជាក់​ដែរ​ថា​ កាល​ពី​យប់​ថ្ងៃ​ទី២​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ នេះ​ក្រុម​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ សរុប​ទាំង​១៥​នាក់​បាន​វិល​ត្រលប់​មក​ដល់​មាតុភូមិ​វិញ​ហើយ។​ កម្ពុជា​ឈ្នះ​មេដាយ​ ៣ គ្រឿង​ក្នុង​នោះ​រួម​មាន​ មាស១​ គ្រឿង​ លើ​វិញ្ញាសា​ ២០០០​ម៉ែត្រ មេដាយ​សំរឹទ្ធ២​ គ្រឿង​ លើ​វិញ្ញាសា​ ៥០០ម៉ែត្រ​ និង​ ២០០ម៉ែត្រ​ នៃ​​ព្រឹត្តិការណ៍​ International Dragon Boat Festival ​រដ្ឋ Altai Krai ប្រទេស​រុស្ស៊ី៕​

អត្ថបទ៖ នួន ស៊ីណា​