ស្រាយ​ចម្ងល់​អ្នក​គាំទ្រ​មួយ​ចំនួនថា​តើ​ ធន់​ ចាន់តាក់​ រស់នៅ​អូស្ត្រលី​ ឬ​យ៉ាងណា...​

  • 2024-07-05 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ធន់ ចាន់តាក់​ បន្ទាប់​ពី​ប្រកួត​ជា​មួយ​កីឡាករ​ Hashimi Sulaiman​ លើ​ទឹកដី​ប្រទេស​អូស្ត្រាលី​ តាំង​ពី​ថ្ងៃ​ទី១៧​ ខែ​ឧសភា​ ឆ្នាំ​២០២៤​ រួច​ហើយ​រូប​គេ​នៅ​មិន​ទាន់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឡើយ​ទេ​ រហូត​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​មាន​ចម្ងល់​ថា​រូប​គេ​រស់នៅ​ទីនោះ​ ឬ​យ៉ាងណា។​

ចាន់តាក់ និងដៃគូ

ឆ្លើយ​តប​ហ្នឹង​ចម្ងល់​នេះ​ដែរ​កីឡាករ​ ធន់​ ចាន់តាក់​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​មិន​រស់នៅ​ឯ​ប្រទេស​អូស្ត្រាលី​រហូត​នោះ​ទេ​ ពោល​គ្រាន់​តែ​នៅ​រង់ចាំ​ឡើង​ប្រកួត​ឲ្យ​បាន​ ១ប្រកួត​ទៀត​ប៉ុណ្ណោះ​ មុន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។​ សោយ​សារ​តែ​ទិដ្ឋាការ​ (Visa)​ អាច​នៅ​ទីនោះ​បាន​រហូត​ដល់​ ៣ខែ​ និង​មាន​មិត្តភ័ក្ដិ​ស្គាល់​ផង​ មាន​ Promoter ​ ផង​ទើប​រូប​នេះ​បន្ត​នៅ​ទីនោះ​មក​ដល់​ពេល​នេះ។​

ចាន់តាក់ ពេលប្រកួតនៅអូស្ត្រាលី

ធន់​ ចាន់តាក់​ បន្ថែម​ទៀត​ថា​ ឥលូវ​នេះ​រង់ចាំ​ Promoter ​ចាប់​គូ​ឲ្យ​បាន​ឡើង​ប្រកួត​ទៀត​ មុន​វិញ​ទៅ​កម្ពុជា​វិញ​អំឡុង​ខែ​សីហា​ ឆ្នាំ​២០២៤​ ខាង​មុខ​នេះ។​ កូន​សិស្ស​លោក​ ធន់​ សុភា​ រូប​នេះ​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​ដែល​បាន​ផ្ញើ​សារ​មក​លេង​ និង​សួរនាំ​អំពី​ការ​រស់នៅ​អូស្ត្រាលី​នេះ។​ រូប​គេ​ក៏​នឹករលឹក​ប្រទេស​កម្ពុជា​ដែរ​ ពិសេស​លោក​គ្រូ​ ធន់​ សុភា​ ដែល​តែងតែ​ខល​មក​លើក​ទឹក​ចិត្ត​ រួម​ទាំង​មិត្ត​រួម​ក្លឹប​ អ្នក​គាំទ្រ​ទាំង​អស់​។​

ចាន់តាក់ និង ឌីណា

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ធន់​ ចាន់តាក់​ និង​ យ៉េន​ ឌីណា​ បាន​ទៅ​ប្រកួត​នៅ​ឯ​ប្រទេស​អូស្ត្រាលី​ អំឡុង​ពាក់​កណ្ដាល​ខែ​ឧសភា​ ឆ្នាំ​២០២៤។ ​ដោយ​ឡែក​កីឡាករ​ យ៉េន​ ឌីណា​ បន្ទាប់​ពី​ប្រកួត​រួចក៏​បាន​វិល​ត្រលប់​មកកម្ពុជា​វិញ​ហើយ។​ ចំពោះ​ការ​ប្រកួត​នៅ​ថ្ងៃ​ទី១៧​ ខែ​ឧសភា​ ២០២៤​ នោះ​គឺ​ ធន់​ ចាន់តាក់​ ចាញ់​ពិន្ទុ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី