Messi ទាត់​ប៉េណាល់ទី​មិន​ចូល​ តែ​អាហ្សង់ទីន​នៅតែ​ឈ្នះ អេក្វាឌ័រ ឡើង​​វគ្គ​​ ១/២ Copa America

  • 2024-07-05 03:16:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​​បាន​យក​ឈ្នះ​ទៅ​លើ​ អេក្វាឌ័រ ដោយ​ការទាត់បាល់កាត់សេក្ដី១១ ម៉ែត្រ​បន្តាប់​បញ្ចប់​ ៩០​នាទី ១-១ មុន​នេះ​ដើម្បី​​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ Copa America ។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​បើក​ការ​ប្រកួត​​គ្រប់គ្រង​បាល់​បាន​ល្អ​ជាង និង​បើក​ការ​វាយ​សម្រុក​បាន​មុន ពិសេស​នោះ​នៅ​នាទី​ទី​៣៥​​វគ្គ​ទី​១​ Lisandro Martínez​ បាន​តែត​យ៉ាង​​ស្អាត​ជួយ​ឲ្យ​អាហ្សង់ទីន​នា​មុខ​១-០ នៅ​វគ្គ​ទី​១។

ចូល​ដល់​ទី​ក្រុម​ទាំង​ពីរ​​នៅ​តែ​សម្រុក​គ្នា​ខ្លាំង​ដដែល​ ហើយ​ចូល​ដល់​នាទី​ទី​​៦២​ក្រុម​ជម្រើស​ជាតិ​អេក្វាឌ័រ​មាន​ឱកាស​ទទួល​បាន​បាល់​​ពិន័យ​១១​ម៉ែត្រ​បន្ទាប់​កីឡាករ​របស់​អាហ្សង់ទីន​ប៉ះ​ដៃ​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​តែ​ជា​អកុសល​ក្រុម​អេក្វាឌ័រ​ទាត់​មិន​ចូល​។ កា​រប្រកួត​បាន​អូស​បន្លាយ​រហូត​ដល់​​​នាទី​៩០​ ទើប​អេក្វាឌ័រ​តែត​បាន​តាម​ស្មើ​១-១។ ចប់​ការ​ប្រកួត​១-១។

ចូលដល់​វគ្គ​ទាត់​បាល់​កាត់​សេចក្ដី​១១ម៉ែត្រ​ អាហ្សង់ទីន យក​ឈ្នះ អេក្វាឌ័រ ៤-២ បើ​ទោះ​ជា​បើ​កការ​ស៊ុត​ Messi ទាត់​មិនចូលក៏ដោយ​៕

Daro Ly

អត្ថបទថ្មី