Ines មានចំណុចលេចធ្លោច្រើនទើបធ្វើឱ្យ Brad Pitt ផុងខ្លួនក្នុងទំនាក់ទំនងស្នេហាជ្រាលជ្រៅ

  • 2024-07-09 04:28:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើយោងតាមប្រភពប្រាប់ទៅកាន់សារព័ត៌មាន PEOPLE បានឱ្យដឹងថា Pitt បានទទួលបានអារម្មណ៍សប្បាយរីករាយ និងផ្អែមល្ហែមខ្លាំងក្នុងជីវិតបន្ទាប់បានមានទំនាក់ទំនងល្អជាមិត្តស្រីថ្មី Ines de Ramon ក្រោយអ្នកទាំងពីរបានផ្លាស់មករស់នៅជាមួយគ្នា។

ចំណងស្នេហារវាង Brad Pitt និង Ines de Ramon កាន់តែរឹងមាំខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយបន្ទាប់ពីការបង្ហាញខ្លួននាពេលថ្មីៗនេះរបស់គូស្នេហ៍នៅក្នុងកម្មវិធី British Grand Prix ប្រភពជិតស្និទ្ធនឹង Pitt បានប្រាប់ PEOPLE ថាតារាសម្តែងអាយុ ៦០ ឆ្នាំរូបនេះ ហាក់មានស្នាមញញឹមច្រើន និងសប្បាយចិត្ត ជាមួយមិត្តស្រីរបស់គាត់បន្ទាប់ពីទាក់ទងគ្នាបានជាងមួយឆ្នាំ។

ប្រភពស្និទ្ធស្នាល Pitt បាននិយាយថា៖ «អ្វីៗពិតជាអស្ចារ្យតាំងពីពួកគេផ្លាស់មករស់នៅជាមួយគ្នា។ "វាជាទំនាក់ទំនងដ៏ជ្រាលជ្រៅ» “ប្រភពបន្ថែមថា "Brad ស្រឡាញ់លើចំណុចច្រើនរបស់ Ines នាងពិតជាអស្ចារ្យណាស់សម្រាប់គាត់" ៕

ប្រភព៖ Yahoo   អត្ថបទ៖ កេសរ