ឯកឧត្តម កែវ រតនៈ ចេញវីដេអូពន្យល់ច្បាស់ៗអំពី​ការដាក់សូឡា ដែលមិនចាំបាច់​ធ្វើ​ស្វ័យប្រកាស

  • 2024-07-09 08:45:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ​២០២៤នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បាន​បញ្ចេញ​វីដេអូ​ពន្យល់ក្បោះក្បាយ​អំពី​ការដាក់ប្រព័ន្ធ​អគ្គិសនី​ពន្លឺព្រះអាទិត្យ (ថាមពលសូឡា) ដែលមិនភ្ជាប់​ជាមួយ​បណ្តាញ​សាធារណៈ ពោលគឺ​ទោះមាន​ទំហំ និងអនុភាព​ប៉ុនណាក៏ដោយ គឺមិនចាំបាច់​ប្រកាស និងរាយការណ៍នោះទេ។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

សូមរំលឹក​ថា កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅ អាជ្ញាធរអគ្គិសនី​កម្ពុជា​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តីពីការធ្វើ​ស្វ័យប្រកាស​អំពីការដំឡើង​ និងការប្រើប្រាស់​ប្រព័ន្ធ​ថាមពលពន្លឺព្រះអាទិត្យ​នៅលើដំបូល ដោយពុំមានការអនុញ្ញាត ដោយតម្រូវ​ឱ្យអ្នកប្រើប្រាស់​ទៅ​ដាក់ពាក្យប្រកាស​អំពី​ការប្រើប្រាស់​ប្រព័ន្ធថាមពលនេះ នៅទីស្នាក់ការរបស់​អគ្គិសនីកម្ពុជា ឬទីស្នាក់ការ​របស់​អ្នកផ្គត់ផ្គង់​អគ្គិសនីឯកជន ដែល​ស្ថិត​នៅក្នុងតំបន់​ដែល​ខ្លួន​កំពុងប្រើប្រាស់​អគ្គិសនី។ យ៉ាងណាមិញ ការចេញសេចក្តីជូនដំណឹងនេះ បានធ្វើឱ្យប្រជាជនមួយចំនួន មានការភាន់ច្រឡំ ចម្ងល់ និងបញ្ចេញប្រតិកម្មផងដែរ៕

អត្ថបទ៖ សំភី