កត្តា២ចំណុច ធ្វើឱ្យការលែងលះរបស់ Angelina Jolie និង Brad Pitt អូសបន្លាយដល់ទៅ៨ឆ្នាំនៅមិនទាន់ចប់

  • 2024-07-11 03:44:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់តារាសម្ដែងសហរដ្ឋអាមេរិក Angelina Jolie បានដាក់ពាក្យសុំលែងលះពី Brad Pitt ក្នុងឆ្នាំ ២០១៦ តែដោយសារបញ្ហាក្ដីក្ដាំងបានអូសបន្លាយរហូតដល់ឆ្នាំ២០២៤ ពោលគឺ៨ឆ្នាំហើយ នៅមិនទាន់ដាច់សម្រេចមួយរយភាគរយនៅឡើយទេ។

Brad Pitt និង Angelina Jolie ក្លាយជាប្ដីប្រពន្ធដែលបានលែងលះគ្នាចំណាយពេលយូរខ្លាំងបំផុតមិនធ្លាប់មានក្នុងខ្សែស្រឡាយអ្នកសិល្បៈសហរដ្ឋអាមេរិក។ ថ្វីត្បិតថាទំនាក់ទំណងបានកាត់ផ្ដាច់លែងជាប្ដីប្រពន្ធហើយ Pitt មានអ្នកស្អំបេះដូងថ្មីហើយក៏ដោយ បញ្ហានៅតាមលងអ្នកទាំងពីរនៅក្នុងប្រពន្ធច្បាប់រហូតដល់ពេលបច្ចុប្បន្ន។

រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រភពមួយបាននិយាយថា "រឿងរ៉ាវដែលអូសបន្លាយពេលយូរដល់ថ្នាក់នេះគឺរឿង Angelina ប្ដឹងបកទៅ Pitt អំពី ការចោទប្រកាន់រំលោភបំពានលើនាង"។ ប្រភពបន្តថា៖ «វាតានតឹងខ្លាំងណាស់សម្រាប់គាត់ដែលត្រូវការពារម្តងហើយម្តងទៀត។ "ហើយដោយសារអ្វីៗហាក់ដូចជាមិនផ្លាស់ប្តូរ គាត់កំពុងព្យាយាមបន្តដំណើរជីវិតរបស់គាត់ និងដោះស្រាយបញ្ហាស្របទៅជាមួយគ្នា”។

Pitt និង Jolie បន្តមានជម្លោះក្នុងការប្រយុទ្ធផ្លូវដោយសារកន្លែងផលិតស្រាទំពាំងបាយជូរនៅបារាំងដែលពួកគេធ្លាប់មានជាមួយគ្នា។ Pitt បានប្តឹង Jolie ពីបទលក់ភាគហ៊ុនរបស់នាងនៅក្នុងក្រុមហ៊ុនដោយអះអាងថានាងបានធ្វើដូច្នេះដោយគ្មានការយល់ព្រមពីគាត់ និងបានប្រឆាំងនឹងកិច្ចព្រមព្រៀងដែលពួកគេបានចោទប្រកាន់

មេធាវីរបស់ Jolie ក្នុងសំណុំរឿងស្រាទំពាំងបាយជូរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែឧសភាថា នាង "ទន្ទឹងរង់ចាំចុងបញ្ចប់នៃវិវាទនេះ ជាមួយនឹងបកស្រាយរឿងរ៉ាវមិនពិត ដែលបន្តធ្វើឱ្យប៉ះពាល់ដល់គ្រួសារ"។

រម្លឹកផងដែរថាមានបន្ទុកកូនចំនួន ៦ នាក់រួមមាន៖ Maddox អាយុ ២២ ឆ្នាំ Zahara អាយុ ១៩ ឆ្នាំ Pax អាយុ ២០ ឆ្នាំ Shiloh អាយុ ១៨ ឆ្នាំ និងកូនភ្លោះ Knox និង Vivienne ដែលមានអាយុ ១៦ ឆ្នាំនៅថ្ងៃទី ១២ ខែកក្កដាខាងមុខនេះ

ប្រភព៖ Yahoo   អត្ថបទ៖ កេសរ

អត្ថបទថ្មី