ជួបគ្នាលើកដំបូង Minnie ធ្វើឲ្យរៀមច្បង Kim Jaejoong ដាច់ផ្ងារ ក្រោយបង្ហើប ២ រឿង

  • 2024-07-12 03:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១១ ខែកក្កដា នៃកម្មវិធី YouTube របស់តារាចម្រៀង Kim Jaejoong ដែលមានឈ្មោះថា Jaefriends បានអញ្ជើញ Minnie សមាជិកក្រុម (G)I-DLE មកជជែកលេង និងចែករំលែករឿងរ៉ាវជាច្រើន អំពីការងាររបស់ (G)I-DLE ក៏ដូចជាអាល់ប៊ុមចុងក្រោយរបស់ក្រុម ហើយ Jaejoong ក៏បានឆ្លៀតពេល ដើម្បីស្វែងយល់អំពី Minnie នូវជីវិតក្រៅសិល្បៈផងដែរ។ដែលធ្វើឲ្យភ្ញាក់ផ្អើលជាបន្តបន្ទាប់។

១. គ្រួសារ

នៅពេលដែល Jaejoong សួរថា "តើអ្នកមានផ្ទះនៅប្រទេសថៃទេ?" Minnie ឆ្លើយថា "ទេ! ខ្ញុំរស់នៅជាមួយឪពុកម្តាយរបស់ខ្ញុំ"។ បន្ទាប់មកក្រុមការងារ បានបង្ហាញរូបថតផ្ទះរបស់ Minnie ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារវាប្រណិតពេក។ សូម្បី Jaejoong ដែលជាម្ចាស់កម្មវិធីផ្ទាល់ ភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញផ្ទះរបស់ Minnie មានកន្លែងហាត់ប្រាណ និងអាងហែលទឹកដ៏ធំទូលាយ។ ទោះ​ជា​យ៉ាង​ណា ដោយ​ឃើញ​រូបថត​អាង​ទឹក Minnie បាន​ពន្យល់​ថា "អាង​ទឹក​មិន​មែន​មក​ពី​ផ្ទះ​ខ្ញុំ​ទេ ហ្នឹងគឺ​ជា​សណ្ឋាគារទេតើ"

ឮបែបនេះ Jaejoong ភ្ញាក់ផ្អើលម្តងទៀត រហូតដល់លេចដឹងថា តាមពិតជា Resort របស់ជីដូនជីតារបស់ Minnie ដែលស្ថិតនៅ Kanchanaburi ប្រទេសថៃ។

ទោះជាយ៉ាងណា ទាក់ទងនឹងទ្រព្យសម្បត្តិ​របស់ Minnie ត្រូវ​បាន​លាតត្រដាង​កាលពីយូរណាស់មកហើយ។ យោងតាម ​​TMI News របស់ Mnet បាន​ឲ្យដឹងថា ឪពុករបស់នាង ធ្វើការជាមន្ត្រីជាន់ខ្ពស់នៅធនាគារ Siam Commercial Bank ហើយឥឡូវនេះជាប្រធាន អង្គការ YMCA ប្រចាំនៅបាងកក។ ម្តាយមីងរបស់នាងឈ្មោះ Pawongduen “Sugar” Yontararak ដែលជាចៅស្រីដ៏របស់ស្តេចចុងក្រោយនៃ Lanna ដែលជានគរមួយនៅភាគខាងជើងប្រទេសថៃ។

២. មិត្តភាពជាមួយ LISA

ពេល​និយាយដល់​មិត្តភាព​របស់​នាង​ជាមួយ​នឹង Lisa (BLACKPINK) សមាជិក (G)I-DLE រូបនេះក៏បាន​លើកឡើងនូវរឿង​រ៉ាវមួយចំនួនឲ្យបាន​ដឹងផងដែរ។

នាងបានបង្ហាញបន្ដោងសោរតុក្កតា Cry Baby ពណ៌បៃតង ដែលមនុស្សម្នាក់បានឲ្យនាងជាកាដូ។ នាង​ចង់​បាន​វា​ជា​យូរ​មក​ហើយ ប៉ុន្តែ​មិន​អាច​រកទិញ​បាន​ទេ ព្រោះ​វា​តែង​តែ​លក់​ដាច់ពេក។

«ខ្ញុំបានទទួលនេះជាកាដូមួយ ដែល​កំពុង​ពេញ​និយម​នៅ​ប្រទេស​ថៃ។ វាជារបស់កម្រខ្លាំង! ដូច្នេះ​ខ្ញុំ​ពិត​ជា​ចង់​បាន​វាខ្លាំងដូចគ្នា ប៉ុន្តែ​វា​លក់ដាច់​ឥត​ឈប់ឈរ»

ពេល​​ឮ​ថាមិត្តខ្លួនចង់បានដូច្នេះ Lisa មិនគិតច្រើនទេ ដោយចាត់ចែងរក​វា​ មកឱ្យ Minnieដោយ​នាង​​ជោគជ័យ។

តាមពិតទៅ នាងទិញវា ដល់ទៅ ប្រាំមួយ សំខាន់តម្លៃទិញបន្ត ពិតមិនដូចតម្លៃទិញផ្ទាល់ទេ ពោលគឺ ថ្លៃកប់ពពក ប៉ុន្តែបញ្ហា​នេះពុំមែនជាឧបសគ្គសម្រាប់ Lisa ឡើយ ទោះបីជា Minnie ប្រាប់ថា «កុំទិញ!» ព្រោះខ្លាចមិត្តអស់លុយច្រើន ប៉ុន្តែនៅតែមិនអាចឃាត់ Lisa បាន៕

ប្រភព៖ Allkpop | Koreaboo   អត្ថបទ៖ ធារី

អត្ថបទថ្មី