ឡិចស៊ឺស បើកទំព័រថ្មីនៃប្រណិតភាពនៅកម្ពុជា ជាមួយ អគារតាំងបង្ហាញរថយន្តផ្លូវការនៅកណ្ដាលរាជធានីភ្នំពេញ!

  • 2024-07-13 13:59:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាករថយន្តលំដាប់សកលលោក ឡិចស៊ឺស បានបើកដំណើរការ អគារតាំងបង្ហាញរថយន្តផ្លូវការដំបូងរបស់ខ្លួននៅកម្ពុជា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមការចូលរួមជាពីសំណាក់តំណាងរាជរដ្ឋាភិបាល កម្ពុជា ក្រុមអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនរូបដែលទទួលបានការអញ្ជើញជាពិសេស។

ដោយមើលឃើញអំពីកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា អគារតាំងបង្ហាញរថយន្តផ្លូវការមួយនេះប្រៀបបានជាសមិទ្ធផលសំខាន់មួយរបស់ឡិចស៊ឺស ក្នុងការពង្រីកខ្លួនក្នុងតំបន់អាស៊ី បន្ថែមពីលើទីផ្សារជាង ៩០លើទូទាំងសកលលោក។

អគារតាំងបង្ហាញរថយន្តនេះ សាងសង់ឡើងដោយផ្ដោតសំខាន់លើការផ្ដល់នូវបទពិសោធន៍ប្រកបដោយភាពច្នៃប្រឌិត និងលេចធ្លោ ដល់អតិថិជនកម្ពុជា ហើយវត្តមានវបស់វាគឺជាការផ្ដល់ទំនុកចិត្តលើការប្ដេជ្ញារបស់ឡិចស៊ឺសចំពោះទីផ្សារកម្ពុជា។ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាមួយរចនាបថសហសម័យ លាយបញ្ចូលនឹងរចនាបថដែលបំផុសគំនិតចេញពីវប្បធម៌កម្ពុជា អគារតាំងបង្ហាញរថយន្តនេះត្រូវបានចាត់ទុកថាជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក ដែលអាចនឹងផ្ដល់ជូននូវអារម្មណ៍រំភើបដល់អ្នកស្នេហារថយន្តទាំងឡាយ។

ជាការឆ្លុះបញ្ចាំងនូវពាក្យស្លោក ‘Experience Amazing’ (ទទួលយកបទពិសោធន៍អស្ចារ្យ) របស់ម៉ាកឡិចស៊ឺស អគារតាំងបង្ហាញរថយន្ត នេះបានរៀបចំឡើងដើម្បីបង្ហាញអំពីការរចនា គំនិតច្នៃប្រឌិត រួមផ្សំនឹងការលើកកម្ពស់នៃបទពិសោធន៍ តាមរយៈចំណុចតូចៗជាច្រើនដែលបានរៀបចំឡើងយ៉ាងសម្រិតសម្រាង។

ជាក់ស្ដែងនៅទីធ្លាខាងមុខនៃ អគារតាំងបង្ហាញរថយន្ត បានរចនាយកលំនាំតាមអក្សរ “L” នៃម៉ាកឡិចស៊ឺស ខណៈនៅផ្នែកខាងមុខមានដំឡើងដោយផ្ទាំងកញ្ចក់ដ៏ខ្ពស់ ដើម្បីឆ្លុះយកពន្លឺធម្មជាតិចូលមកខាងក្នុង ពេលដែលពន្លឺធម្មជាតិចាំងលើថ្មម៉ាបពណ៌សដែលបានក្រាលនៅផ្នែកខាងក្នុង កាន់តែបង្កើនសម្រស់នៃ អគារតាំងបង្ហាញរថយន្តមួយនេះមួយកម្រិតទៀត។ នៅផ្នែកខាងក្នុងក៏មានតុបតែងដោយឈើប្រណិត រួមជាមួយ នឹងការរំលេចនូវក្រឡាសូត្រមាសខ្មែរដែលជាវប្បធម៌ប្រពៃណីរបស់កម្ពុជាផងដែរ។

ការរចនាដែលឆ្លុះបញ្ចាំងពីសិល្បៈវប្បធម៌ប្រពៃណីខ្មែរ បានតុបតែងលំអគ្រប់ជ្រុងចាប់ពីកន្លែងទទួលភ្ញៀវ រហូតដល់កន្លែងបម្រើសេវាកម្មរថយន្ត តាមរយៈការដាក់តាំងនូវល្ខោន ស្រមោលស្បែកធំដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ។ ចំនុចដែលកាន់តែពិសេសទៀត នៅកន្លែងអង្គុយរងចាំ ក៏មានរចនានូវចម្រឹងសរសរបង្អួច ដែលបានយកលំនាំចេញពីចម្រឹងបង្អួចនៃប្រាសាទអង្គរវត្ត។

គួរដឹងថា អគារតាំងបង្ហាញរថយន្ត ដំបូងគេរបស់ឡិចស៊ឺស មានចែកចេញជាបីទីតាំង ផ្សេងគ្នា ដោយទីតាំងទីមួយត្រូវបានប្រើប្រាស់ជាច្រកចូល ហើយក្នុងនោះមានបង្កប់ នូវបន្ទប់ទទួលរថយន្ត ជាមួយនឹងតំបន់ផ្ដល់សេវាកម្មរថយន្ត ដែលមានទីធ្លាធំទូលាយ មានការរួមបញ្ចូលគ្នារវាងរចនាបថទាន់សម័យ ជាមួយនឹងវប្បធម៌ប្រពៃណីកម្ពុជា។ ទីតាំងទីពីរឯណោះវិញ ត្រូវបានប្រើប្រាស់សម្រាប់ជាសាលតាំងបង្ហាញរថយន្ត បន្ទប់ប្រឹក្សាយោបល់ និងបន្ទប់ VIP ដែលនៅទីតាំងនេះមានតុបតែងដោយថ្មម៉ាបពណ៌ស ពិដានឈើដ៏ប្រណិត ក៏ដូចជាសូត្រមាសខ្មែរផងដែរ។ ទីតាំងចុងក្រោយ ត្រូវបានប្រើប្រាស់សម្រាប់ជាតំបន់ទទួលភ្ញៀវ និងតំបន់តាំងបង្ហាញ វត្ថុអនុស្សាវរីយ៍របស់ឡិចស៊ឺស។ ស្របតាមការរចនាឡើង នៃ អគារតាំងបង្ហាញរថយន្តទាំងមូល ទីតាំងទីបីនេះ បានច្នៃបញ្ចូលនូវវប្បធម៌ប្រពៃណីខ្មែរ ដែលមានជាសិប្បកម្មឈើ និងផ្ទាំងគំនូរខ្មែរ ជាមួយនឹងរចនាបថសម័យទំនើបនៃ អគារតាំងបង្ហាញរថយន្តរថយន្តប្រណិត។

ការបង្ហាញខ្លួននៃ អគារតាំងបង្ហាញរថយន្តផ្លូវការនេះ ប្រៀបបានជាសមិទ្ធផលសំខាន់ មួយសម្រាប់ឡិចស៊ឺស ដែលអាចឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ឡិចស៊ឺស ក្នុងការផ្ដល់ជូននូវប្រណិតភាពដែលបង្កើតឡើងជាពិសេសសម្រាប់អតិថិជនកម្ពុជា ក៏ដូចជាសម្រាប់អតិថិជននៅជុំវិញពិភពលោក។ លោក Preston Tan នាយកប្រតិបត្តិនៃឡិចស៊ឺសប្រចាំនៅតំបន់អាស៊ី បានបង្ហាញអារម្មណ៍រំភើបបែបនេះថា ៖

“អាស៊ីគឺជាទីផ្សារសំខាន់មួយសម្រាប់ឡិចស៊ឺស។ ក្នុងនាមជាប្រទេសទី៨នៅអាស៊ី ដែលមាន អគារតាំងបង្ហាញរថយន្តឡិចស៊ឺសផ្លូវការ យើងរីករាយចំពោះអ្វីដែលយើងអាចនាំមកកាន់ទីផ្សារប្រណិតនៅកម្ពុជា។ ពួកយើងបានមើលឃើញពីឱកាស ស្របពេលដែលសេដ្ឋកិច្ចនៃប្រទេសនេះ (ប្រទេសកម្ពុជា) មានការរីកចម្រើន។ នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ យើងនឹងនាំមកនូវផលិតផលគួរឲ្យចាប់អារម្មណ៍ និងលើកកម្ពស់បទពិសោធន៍នៅកម្ពុជានាពេលអនាគត។”

ការតាំងចិត្តរបស់ឡិចស៊ឺសសម្រាប់ទីផ្សារកម្ពុជា មិនត្រឹមតែបានឆ្លុះបញ្ចាំងតាមរយៈ ចំណុចតូចៗក្នុង អគារតាំងបង្ហាញរថយន្ត ថ្មីរបស់ខ្លួននោះទេ ប៉ុន្តែក៏បានសបញ្ជាក់ យ៉ាងច្បាស់តាមរយៈការប្ដេជ្ញាដ៏យូរអង្វែង ចំពោះ អ្នកប្រើប្រាស់រថយន្តនៅកម្ពុជា។

ឧកញ៉ា គង់ នួន ប្រធាននៃឡិចស៊ឺសប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ៖

“យើងបានយកចិត្តទុកដាក់ជាបំផុតក្នុងការចូលរួមចំណែកក្នុងកំណើននៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ជូនផលិតផល និងសេវាកម្មប្រណិត ទៅដល់អតិថិជនកម្ពុជាជំនាន់ថ្មី។ អគារតាំងបង្ហាញរថយន្តនេះគឺ ជាការបោះជំហានដំបូងសម្រាប់ឡិចស៊ឺសក្នុងការឆ្ពោះ ទៅមុខក្នុងទីផ្សារដ៏រស់រវើកមួយនេះ ហើយយើងសង្ឃឹមថាការមកដល់នៃឡិចស៊ឺសនៅ កម្ពុជា នឹងនាំមកនូវការផ្លាស់ប្ដូរសំខាន់នៅក្នុងសង្គម។ នៅក្នុងប្រទេសដែលពលរដ្ឋជីវភាពស្ដុកស្ដម្ភមានការកើនឡើង និងបានចូលរួមចំណែក គួរឲ្យកត់សម្គាល់ទៅក្នុងសេដ្ឋកិច្ចជាតិ ពួកយើងជឿជាក់ថា ឡិចស៊ឺសគឺ ជាផ្នែកមួយដ៏សំខាន់ក្នុងការកែប្រែមុខមាត់ និងរបៀបរស់នៅរបស់ពួកគេ។”

ដើម្បីអបអរសាទរដល់ការបើកដំណើរការអគារតាំងបង្ហាញរថយន្ត ផ្លូវការដំបូងនៅកម្ពុជា ឡិចស៊ឺសនឹងណែនាំនូវក្រុមការងារដែលមានស្មារតីប្ដេជ្ញាខ្ពស់ និងរថយន្តប្រណិត ច្រើនជម្រើសដែលតម្រូវទៅតាមទីផ្សារប្រទេសកម្ពុជា។ ឡិចស៊ឺសនឹងធ្វើការដាក់លក់ជាផ្លូវការ នូវរថយន្តប្រណិតជាច្រើនម៉ូដែលរួមមាន LX LM RX NX និង LS ហើយ អតិថិជនដែលស្រឡាញ់ពេញចិត្តម៉ូដែល ES ក៏អាចកុម្ម៉ង់ទុកមុន ផងដែរ។

គួរបញ្ជាក់ថាអំឡុងពេលបើកសម្ពោធជាផ្លូវការនៃឡិចស៊ឺសនៅកម្ពុជា សេវាកម្មប្រកប ដោយគុណភាពខ្ពស់ជាច្រើនបានត្រៀមរៀបចំសម្រាប់អតិថិជន។ រាល់ការទិញរថយន្តថ្មីពីឡិចស៊ឺស អតិថិជនអាចរីករាយនឹងការផ្ដល់ជូនបន្ថែមដ៏ពិសេសដែលរួមមាន ការធានារយៈពេល៣ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រ បូកនឹងការកញ្ចប់ជួសជុលទូទៅ និងកញ្ចប់ថែទាំតាមពេលវេលា ដោយប្រើប្រាស់ប្រេងម៉ាស៊ីនសុទ្ធរបស់ឡិចស៊ឺស រយៈពេល៣ឆ្នាំ។ អតិថិជនក៏នឹងទទួលបាននូវភាពជាសមាជិក ដើម្បីអាចចូលរួមកម្មវិធី ពីសេសៗ ដូចជា ការជួបជុំពិសារអាហារពេលល្ងាច និងឱកាសចូលរួមការប្រកួតវាយកូនហ្គោលរបស់ឡិចស៊ឺស ជាដើម៕

អំពីឡិចស៊ឺស

ឡិចស៊ឺស បានចាប់ផ្ដើមដំណើរការដំបូងក្នុងឆ្នាំ១៩៨៩ ជាមួយរថយន្ត Sedan ជារថយន្តប្រចាំម៉ាក។ ឡិចស៊ឺស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរមុខមាត់ឧស្សាហកម្មរថយន្តប្រណិត។ ក្នុងឆ្នាំ១៩៩៨ ឡិចស៊ឺស បានប្រកាសចេញរថយន្ត SUV ប្រណិតដែលជាម៉ូដែល Lexus RX។ ក្នុងនាមជាម៉ាករថយន្តដែលលក់រថយន្តហាយប្រ៊ីតឈានមុខគេ ឡិចស៊ឺស បានបង្ហាញចេញនូវរថយន្ត Hybrid ប្រណិតដំបូងគេក្នុងលោក ហើយត្រឹមបំណាច់ខែសីហា ឆ្នាំ២០២៣ ឡិចស៊ឺស អាចលក់រថយន្តហាយប្រ៊ីតបានជាង ២,៦៦លានគ្រឿង រួមមានរថយន្ត HEV PHEV និង BEV។

ឈរជើងជាម៉ាករថយន្តប្រណិតលំដាប់ពិភពលោក ជាមួយស្មារតីប្ដេជ្ញាខ្ពស់ចំពោះភាពមោះមុត ការរចាន លេចធ្លោគុណភាពខ្ពស់ និងសមត្ថភាពខ្លាំងក្លា ឡិចស៊ឺស បានអភិវឌ្ឍន៍ រថយន្តច្រើនម៉ូដែល ដែលអាចបំពេញតាមតម្រូវការអតិថិជនរថយន្តប្រណិតជំនាន់ថ្មី ហើយបច្ចុប្បន្ន ឡិចស៊ឺស មានវត្តមានក្នុងប្រទេស និងតំបន់ជាង ៩០ នៅទូទាំងពិភពលោក។ ក្រុមការងារ ឡិចស៊ឺស នៅជុំវិញពិភពលោក បានប្ដេជ្ញាយ៉ាងមោះមុតក្នុងការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យ និងពោរពេញដោយក្ដីរំភើបដែលអាចស្វែងរកបានតែនៅ ឡិចស៊ឺស រួមទាំងមានឆន្ទៈក្នុងការផ្លាស់ប្ដូរពិភពលោកផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរសព្ទលេខ៖

  • 017 222 733 / 017 888 727
អត្ថបទថ្មី