គេសង្ស័យយូរហើយ តែឥឡូវ Tao ព្រមប្រកាសជាផ្លូវការថាមានម្ចាស់បេះដូង

  • 2024-07-15 02:11:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីពាក្យផ្ទុះចចាមអារ៉ាម និងរបាយការណ៍រាយការណ៍មកជាហូរហែជាច្រើនខែ Tao ក៏បានសារភាពស្នេហ៍ចំពោះ Xu Yiyang កាលពីរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣។ ឥឡូវនេះ គូស្នេហ៍មួយគូនេះបានបង្ហាញទំនាក់ទំនងរបស់ពួកគេជាផ្លូវការជាសាធារណៈជាមួយនឹងវីដេអូ និងរូបភាពជាច្រើននៅលើបណ្តាញសង្គម។

នៅក្នុងវីដេអូនោះ អតីតសមាជិកក្រុម EXO គឺ Tao និងអតីតសមាជិកក្រុម S.M.ROOKIES គឺ Xu Yiyang បង្ហាញមុខគ្នាទៅវិញទៅមកដោយលែងលាក់បាំ ហើយអ្នកទាំងពីរក៏ត្រូវបានគេឃើញកាន់ដៃគ្នានៅលើឆ្នេរខ្សាច់អំឡុងពេលថ្ងៃលិចដ៏ស្រស់ស្អាត។

អ្នកលេងបណ្ដាញសង្គម ដែលបានរកឃើញព័ត៌មាននៅលើវេទិកាអនឡាញបានលើកឡើងថាទំនាក់ទំនងរបស់ពួកគេក្លាយជា "ប្រវត្តិសាស្ត្រ" ថ្មីមួយទៀតប្រចាំវិស័យសិល្បៈចិន បន្ទាប់ពីពាក្យចចាមអារ៉ាមផ្ទុះឡើងយូរខែដែរ។ មនុស្សជាច្រើនក៏បានកត់សម្គាល់ផងដែរនូវព័ត៌មានលម្អិតមួយចំនួន ដែលគួរឱ្យចាប់អារម្មណ៍ថាទាំង Tao និង Xu Yiyang សុទ្ធតែមានកំណើតចេញពីក្រុមហ៊ុន SM

ប្រភព៖ Allkpop