Mbappe បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ជា​កីឡាករ​របស់​ Real Madrid

  • 2024-07-16 12:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Kylian Mbappe បាន​ធ្វើ​ការ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ជា​កីឡាករ​ពេញ​សិទ្ធិ​របស់​ក្លឹប​ Real Madrid នៅ​ក្នុង​ថ្ងៃ​នេះ​។

Mbappe បាន​ចុះ​កុងត្រា​ជា​មួយ​ក្លឹប​អធិរាជ​ស​​ Real Madrid ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា​ ឆ្នាំ​២០២៤ រហូត​ទៅ​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៩។

Real Madrid ត្រូវ​បាន​គេ​ដឹង​ថា​ ជា​ក្លឹប​ដែល​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ចង់​មក​លេង​ឲ្យ​រហូត​មក​តាំង​ពី​កុមារវ័យ​។

នៅ​ក្នុង​ការ​ថ្លែង​សន្ទរកថា​នៅ​ក្នុង​ថ្ងៃ​នេះ​ Mbappe ក៏​បាន​សម្ដែង​នូវ​ការ​សប្បាយ​ចិត្ត​ និង​បង្ហាញ​អារម្មណ៍​ខិត​ខំ​យ៉ាង​ម៉ត់​មាំ​ក្នុង​ការ​ជួយ​ក្លឹប​ក្នុង​ក្ដី​ស្រមៃ​របស់​គេ​នេះ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត​។

Real Madrid បាន​ធ្វើ​ការ​ផ្ដល់​ឲ្យ​ Mbappe នូវ​ប្រាក់​ពលកម្ម​ក្នុង​មួយ​ឆ្នាំ​រហូត​ទៅ​ដល់​ ១៥លាន​អ៊ឺរ៉ូ​ ជា​មួយ​នឹង​ប្រាក់​ឧបត្ថម្ភ​មក​ក្លឹប​នេះ​ (Sign On Bonus) រហូត​ទៅ​ដល់​ ១៥០លាន​អ៊ឺរ៉ូ​ ហើយ​គេ​អាច​យក​កម្រៃ​ពី​សិទ្ធិ​លក់​រូបភាព​របស់​គេ​ពេញ​សិទ្ធិ​។​

កីឡាករ​នេះ​សុខ​ចិត្ត​ផ្លាស់​ពី​ក្លឹប​ PSG មក​កាន់​ Real Madrid នេះ​ទោះ​បី​ជា​ក្លឹប​នេះ​បាន​ផ្ដល់​កម្រៃ​តិច​ជាង​ក៏​ដោយ​ ព្រោះ​តែ​ក្លឹប​នេះ​ជា​ក្ដី​ស្រមៃ​របស់​គេ​រហូត​មក​៕

អត្ថបទ៖ សេរី មង្គល