សហព័ន្ធ​កីឡា​រាំ៖​ ការ​ឈ្នះ​មេដាយ​១៧គ្រឿង​នៅ​វៀតណាម​បង្ហាញ​ពី​សក្ដានុពល​យុវជន​ក្រុម​រាំ​កម្ពុជា

  • 2024-07-17 09:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ និង​ជា​ប្រតិភូ​កីឡា​រាំ​កម្ពុជា​ ថា​ជ័យជម្នះ​មេដាយ​សរុប​ ១៧​គ្រឿង​ ពី​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នៅ​ប្រទេស​វៀតណាម​គឺ​បង្ហាញ​ពី​សក្ដានុពល​យុវជន​ក្មេងៗ​របស់​កម្ពុជា​ដែល​មាន​សមត្ថភាព​កំពុង​លេចធ្លោ​ និង​មិន​អាច​មើល​រំលង​បាន។​

ទិដ្ឋភាពម្សិលមិញ

លោក​ សូវ​ តុង​ គ្រូ​បង្វឹក​ជម្រើស​ជាតិ​កីឡា​រាំ​បាន​ឲ្យ​ដឹង​ក្រោម​មក​ដល់​កម្ពុជា​ម្សិលមិញ​នេះ​ថា​ ជ័យជម្នះ​ធំធេង​នៃ​ការ​ប្រកួត​ WDSF World Challenge Cup Rising Star Latin & Standard 2024 ​នេះ​ពិត​ជា​បាន​បញ្ជាក់​ថា​ ក្រុម​យុវជន​កម្ពុជា​មាន​ទាំង​ថ្នាល​តូចៗ​ផង​នោះ​គឺ​មាន​សក្ដានុពល​ មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ប្រជែង​មេដាយ​ជា​មួយ​បណ្ដា​ប្រទេស​ផ្សេងៗ​នៅ​អន្តរជាតិ​បាន​ក្នុង​កម្រិត​អាយុ​ក៏​ដូច​ជា​ការ​ហ្វឹកហាត់​ដំណាលៗ​គ្នា។​

ទិដ្ឋភាពនៅប្រទេសវៀតណាម

គ្រូ​បង្វឹក​ជើង​ចាស់​ និង​មាន​បទ​ពិសោធ​ច្រើន​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​នេះ​ពិសេស​កីឡាករ​ កីឡា​ការិនី​ថ្នាល​ ទទួល​បាន​ចំណេះដឹង​ បទ​ពិសោធ​ នៃ​ការ​ប្រកួត​បាន​កាន់​តែ​ច្រើន​ ដូច្នេះ​នេះ​ជា​កត្តា​ជំរុញ​ដ៏​ល្អ​មួយ​សម្រាប់​ពួកគេ​ឈាន​ទៅ​ការ​ប្រកួត​ធំៗ​នា​ពេល​ខាង​មុខ​បន្ត​ទៀត។​

លោក​ សូវ​ តុង​

បញ្ជាក់​ដែរ​ថា​ កីឡាករ កីឡាការិនីជម្រើសជាតិ និង​ថ្នាល​ ២០ នាក់​របស់​កីឡា​រាំ​កម្ពុជា​ ឈ្នះ​មេដាយ​សរុប​ ១៧ គ្រឿង​ មេដាយមាស ៤ ប្រាក់ ៦ និងសំរឹទ្ធ ៧ ពី​ព្រឹត្តិការណ៍​ WDSF World Challenge Cup Rising Star Latin & Standard 2024/WDSF International Open Latin & Standard 2024/KTOC Cup 2024 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយមាន ២៦ ប្រទេស​ចូលរួម។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ១៣-១៤ ខែកក្កដា ឆ្នាំ២០២៤។ ម្សិលមិញ​នេះ​ក្រុម​កម្ពុជា​បាន​វិល​មក​ដល់​មាតុភូមិ​វិញ​ហើយ​តាម​រយៈ​រថយន្ត៕​

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី