៧ ដងហើយ Jessi កំពូលតារាស្រីលះជាងគេប្រចាំ K-Pop ក្លាហានធ្វើ មិនខ្វល់អ្នកណាទាំងអស់
- 2024-12-09 04:52:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ ដងហើយ Jessi កំពូលតារាស្រីលះជាងគេប្រចាំ K-Pop ក្លាហានធ្វើ មិនខ្វល់អ្នកណាទាំងអស់
ចន្លោះមិនឃើញ
ដូចអ្នកគាំទ្រ K-Pop ជ្រាបស្រាប់ថា ស្ថិតក្នុងវិស័យនេះ តារាៗទាំងអស់ ត្រូវប្រយ័ត្នប្រយែងគ្រប់សកម្មភាព និងពាក្យសម្ដីដែលបាននិយាយចេញ។ ប៉ុន្តែលើកលែង Jessi ចេញ ដោយសារអ្នកណាក៏បានដឹងថា តារាស្រីរូបនេះ រស់នៅជាមួយនឹងចរិតពិត នាងពុំចេះសម្ដែង និងមិនចេះលាក់លៀមឡើយ។ នាងធ្លាប់ទម្លាយគ្មានសល់ តាំងពីស្តង់ដារសម្រស់ (ការកែសម្ផស្ស) រហូតដល់ ប្រវត្តិស្នេហា។
ខាងក្រោមនេះ គឺជា ការពិតទាំង ៧ ដែលនាងងើបឈរប្រឆាំងនឹងការរំពឹងទុកពីមហាជន សម្រាប់តារា K-Pop៖
១. និយាយដោយបើកចំហអំពីការវះកាត់កែសម្ផស្សរបស់នាង
ការវះកាត់កែសម្ផស្សតែងតែជាប្រធានបទក្តៅនៅក្នុងវិស័យសិល្បៈ របស់ប្រទេសកូរ៉េ។ តារាចម្រៀងភាគច្រើន កម្របញ្ចេញសំឡេងទាក់ទងនឹងការវះកាត់កែសម្ផស្សនេះណាស់ ប៉ុន្តែ Jessi ហាក់ដូចជាគិតខុសពីពួកគេ ដោយនាងយល់ថា មិនមានបញ្ហាអ្វីដែលត្រូវលាក់នោះទេ។
Jessi និយាយថា៖ «ខ្ញុំចូលចិត្តអ្វីដែលខ្ញុំមាននៅពេលនេះហើយ ព្រោះខ្ញុំបានព្យាយាមគ្រប់យ៉ាង ដើម្បីកម្ចាត់អ្វីដែលមិនគួរជាទីពេញចិត្តចេញ។ ខ្ញុំចូលចិត្តខ្ញុំនៅពេលឥឡូវនេះ។ ហើយខ្ញុំក៏ដឹងដែរថា ខ្ញុំមិនអាចល្អឥតខ្ចោះបានទេ។»
នៅក្នុងកម្មវិធីជជែកកម្សាន្តរបស់ KBS គឺ Happy Together 3 តារាស្រីរូបនេះបានលើកឡើងថា នាងបានកែ ភ្នែក និងច្រមុះ។ នាងក៏បានវះកាត់កែសុដន់ និងចាក់សារធាតុបំពេញបន្ថែមទៀតផង។
២. ប្រាប់ពិភពលោកទាំងមូលអំពីទំហំពែង (សុដន់) របស់នាង
នៅក្នុងកម្មវិធី TMI Show របស់ Mnet Jessi បានប្រាប់តារាដែលជាភ្ញៀវកិត្តិយស ដោយក្លាហានថា «ខ្ញុំពិតជាចង់និយាយរឿងនេះ។ ខ្ញុំមានពែងធំមួយគូ»។
ពេលគិតថា ដូចថាមិនទាន់គ្រប់គ្រាន់ Jessi** បានដើរសំដៅទៅ Mijoo ហើយ បង្អួតដើមទ្រូង ដោយមិនស្ទាក់ស្ទើរ។
៣. គំនិតស៊ិចស៊ី ដែលមិនអាចកាត់ថ្លៃបានរបស់នាង
ទោះបីជាតារាជាច្រើន បង្ហាញភាពសិចស៊ីសម្រាប់តែនៅក្នុងវីដេអូចម្រៀងរបស់ពួកគេក៏ដោយ ប៉ុន្តែ Jessi ចូលចិត្តបង្ហាញទាំងក្នុង និងក្រៅ។ សម្រាប់ MV បទ “Down” របស់នាង Jessi បានស្លៀកឈុតលេងឆ្នេរ ដែលទទួលបានប្រតិកម្មចម្រុះពីអ្នកនិយមលេងអ៊ីនធឺណិត។
ប៉ុន្តែអ្វីដែលនាង ឆ្លើយតបគឺ៖ «ខ្ញុំដឹងថាអ្នកមិនគួរធ្វើបែបនេះនៅកូរ៉េទេ។ ប៉ុន្តែខ្ញុំត្រៀមខ្លួនទទួលការរិះគន់។ ខ្ញុំជឿថាវាត្រឹមត្រូវសម្រាប់ស្ត្រីដែលមានទំនុកចិត្តលើរាងកាយរបស់នាង។ ប្រសិនបើអ្នកមានទំនុកចិត្ត អ្នកពិតជាអាចបង្ហាញវាបាន។ ខ្ញុំសូមឱ្យស្ត្រីទាំងអស់អាចធ្វើអ្វីគ្រប់យ៉ាងដែលពួកគេចង់ធ្វើ»។
៤. នៅពេលដែលនាងនិយាយដើមចៅហ្វាយ
នៅក្នុងវីដេអូនៅលើ STUDIO WAFFLE ពិធីករបានលើកថា PSY ដែលជានាយក ក្រុមហ៊ុន P Nation មិនចូលចិត្តទេ នៅពេលដែល Jessi បង្ហាញស្បែក សាច់ ច្រើនពេក។
បានឮដល់ត្រចៀក Jessi ក៏នាងមិនបានស្លុតអ្វីដែរ ហើយនេះគឺជាការឆ្លើយតបរបស់ជេស៊ី៖ «ខ្ញុំអត់បានខ្វល់ផង!»
មិនអស់ចិត្ត Jessi បន្ថែមដោយលើកពីពេលដែល PSY ស្លៀកឈុតឲ្យដូច Beyoncé ពេលសម្ដែងទៀត។
៥. បង្ហាញខ្លួន នៅព្រលានយន្តហោះ ដោយស្លៀកខោខ្លីខ្លាំង
Jessi ត្រូវបានអ្នកលេងអ៊ីនធឺណិតកូរ៉េរិះគន់យ៉ាងខ្លាំងនៅពេលដែលនាងបង្ហាញខ្លួនដល់អាកាសយានដ្ឋានក្នុងឈុតខោក្នុង ដោយមិនស្លៀកខោមួយជាន់ទៀតនៅក្រៅ។
ជាជាងការសុំទោសចំពោះឈុតរបស់នាង Jessi បានពន្យល់ថា "ខោ" ដែលគ្រប់គ្នាគិតថា ជាខោក្នុងនោះ តាមពិតជាខោខ្លីទេ។ ពោលបានន័យថា នាងស្លៀកខោពីក្នុង ហើយស្លៀកថែមមួយជាន់ទៀតដូចមនុស្សទូទៅដែរ គ្រាន់តែវា ខ្លី។
៦. ហ៊ាននិយាយដោយបើកចំហអំពីប្រវត្តិស្នេហា
នៅក្នុងវគ្គដំបូងនៃកម្មវិធី tvN ដែលមានចំណងជើងថា The Sixth Sense តួៗដែលបានចូលរួម បានសួរថា "តើអ្នកគិតថាអ្នកណាបានណាត់ជួបច្រើនជាងគេ?" Yoo Jae Suk ជ្រើសរើស Jeon So Min ខណៈ Jeon So Min និង Oh Na Ra ជ្រើសរើស Jessi។ Jessi បង្កើតកំណត់ត្រាដោយប្រាប់អ្នកចូលរួម ថានាងមានមិត្តប្រុសប៉ុន្មាននាក់ទៀតផង។
Jessi និយាយថា៖ «ចាំម៉ាភ្លែត! ខ្ញុំធ្លាប់ណាត់ជួបមិត្តប្រុសតែ៥ នាក់ប៉ុណ្ណោះ»
៧. ការពារ HyunA និង DAWN
សម្រាប់តារាចម្រៀង K-Pop ប្រសិនមានការណាត់ជួប ឬមានស្នេហា អាចមានន័យថាពួកគេប្រថុយនឹងអាជីពរបស់ពួកគេ ប៉ុន្តែនោះជាហានិភ័យដែល DAWN និង HyunA មានឆន្ទៈក្នុងការទទួលយក។ បន្ទាប់ពីទំនាក់ទំនងរបស់ពួកគេ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ Jessi គឺជាមនុស្សដំបូងគេក្នុងវិស័យនេះ ដែលចេញមុខការពារពួកគេ។
Jessi និយាយថា៖ «អ្នករាល់គ្នាអាចណាត់ជួបអ្នកណាដែលគេស្រឡាញ់ អូខេ? យើងមិនមែនជាកូនក្មេងទៀតទេ។ មិនសំខាន់ទេ ប្រសិនបើអ្នកជា Idol ពួកគេមានមុខមាត់បន្តិចបន្តួចក៏ដោយ ប៉ុន្តែនាងមានធំពេញវ័យគ្រប់គ្រាន់ ដើម្បីណាត់ជួបអ្នកណាដែលនាងចង់បាន។ ឯការដែលនាងចេញមកនិយាយថានាងណាត់ជាមួយអ្នកណា ទុកឱ្យនាងណាត់ជាមួយគេទៅ»៕