ចង់ទិញឡានចិន! គួរមើលទិន្នន័យនេះសិន តើប្រេនមួយណាលក់ដាច់ជាងគេ?

  • 2024-07-18 08:07:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងអំឡុងពាក់កណ្តាលឆ្នាំ​២០២៤នេះ ការលក់រថយន្ត​នៅក្នុងប្រទេសចិន​មានចំនួនជាង ១៤លានគ្រឿង កើនឡើង ៦,១% ជាពិសេស​កំណើននៃការលក់​រថយន្តអគ្គិសនី​ ដែល​មានចំនួនច្រើនជាងរថយន្តចំហេះក្នុង។

បើមិនរាប់បញ្ចូលប្រេនបរទេសទេ ពោលគឺ​រាប់តែប្រេន​រថយន្តចិន ក្នុងនោះគឺ BYD មានចំណែក​ទីផ្សារច្រើនជាងគេរហូតដល់ ១,៦លានគ្រឿង បន្ទាប់ពីមក Chery ១,០៥លានគ្រឿង, Geely ៩៥,៥ម៉ឺនគ្រឿង និង Changan ៨០,៩ម៉ឺនគ្រឿង។

យ៉ាងណាមិញ បើរាប់ទាំងប្រេនបរទេស គឺ BYD នៅតែឈរលេខ១ដដែល ប៉ុន្តែលេខ២ បានទៅលើ ក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen ចំនួន ១,២លានគ្រឿង។ ចំណែក​រថយន្តជប៉ុន Toyota ឈរនៅលេខ៦ លក់បានចំនួន ៦៤,៤ម៉ឺនគ្រឿង ខណៈក្រុមហ៊ុនអាមេរិក Tesla លេខ៩ ចំនួន ៤២,៦ម៉ឺនគ្រឿង។

ចំពោះ​ម៉ាករថយន្ត​ដែលលក់ដាច់​ជាងគេ គឺ BYD Qin Plus តាមពីក្រោយដោយ Tesla Model Y ហើយទី៣ និងទី៤ ក៏ជារថយន្ត BYD ដែរ គឺម៉ូឌែល Song Plus និង Seagull៕

អត្ថបទ៖ សំភី

អត្ថបទថ្មី