Manchester City យកបានយុវជនលេចធ្លោរបស់ប្រេស៊ីលមួយរូបទៀតហើយ
- 2024-07-19 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Manchester City យកបានយុវជនលេចធ្លោរបស់ប្រេស៊ីលមួយរូបទៀតហើយ
ចន្លោះមិនឃើញ
ខ្សែបម្រើស្លាប Savinho ជាកីឡាកររបស់ Troyes ប៉ុន្តែត្រូវបានខ្ចីជើងទៅកាន់ Girona ហើយបានជួយក្លឹបមួយនេះឲ្យបញ្ចប់ទៅដោយទទួលបានលេខ៣ក្នុងតារាង La Liga កាលពីរដូវកាលមុន។ ពេលនេះមេឃខៀវ Manchester City បានសម្រេចចុះកុងត្រាយកយុវជន២០ឆ្នាំ និងជាកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះក្នុងតម្លៃ៤០លានអឺរ៉ូ ដែលមានសុពលភាពកុងត្រារហូតដល់ឆ្នាំ២០២៩ ។
ក្នុងបទសម្ភាសន៍ក្រោយមកកាន់ Man City យុវជន២០ឆ្នាំខាងលើបាននិយាយថា « City ជាក្លឹបធំបំផុងមួយក្នុងលោកនាពេលបច្ចុប្បន្ន ហើយខ្ញុំពិតជារីករាយនិងសប្បាយចិត្តជាខ្លាំងដែលបានស្ថិតក្រោមការដឹកនាំរបស់ Pep Guardiola អ្នកចាត់ការល្អបំផុតក្នុងលោក និងជាអ្នកចាត់ការដែលល្អបំផុតជារៀងរហូតក្នុងចិត្តរបស់ខ្ញុំផងដែរ»។
Sav inho បានចាប់ផ្ដើមបាល់ទាត់អាជីពក្នុងកំឡុងឆ្នាំ២០២០ ដល់ ២០២២ ជាមួយក្លឹប Atletco Minei ro ក្រោយមកក៏បានទិញមកកាន់ Troyes នៅឆ្នាំ ២០២២ ។ ដ្បិតតែទិញមកពេលនោះ Troyes កំពុងលេងនៅលីគទី២របស់បារាំង ប៉ុន្តែគេមិនបានចូលលេងទេគឺត្រូវបានខ្ចីជើងទៅកាន់ PSV Eindhoven ក្នុងរដូវកាល២០២២-២០២៣។ បន្ទាប់ទៅកាន់ទឹកដីហុល្លង់ និងចូលលេងបានត្រឹម៨ប្រកួត ហើយដោយសារតែក្លឹបយល់ថាចង់បង្កើតឱកាសឲ្យគេលេងបានកាន់តែច្រើន PSV ក៏សម្រេចឲ្យ Girona ខ្ចីជើងបន្តទៀតនារដូវកាលមុន២០២៣-២០២៤ នៅទីនោះគេធ្វើបានល្អដោយរកបាន១១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមរកគ្រាប់បាន១០លើកគ្រប់ការប្រកួតនៅ អេស្ប៉ាញ។
បន្ទាប់ពីបង្ហាញទម្រង់លេងបានល្អបែបនេះគេក៏ត្រូវបានជម្រើសជាតិប្រេស៊ីលកោះហៅឲ្យជាប់ជម្រើសជាតិជាលើកដំបូង និងបានចូលលេងពាន Copa America 2024 នៅ USA ហើយរកបាន១គ្រាប់ក្នុងជំនួបទល់ ប៉ារ៉ាហ្គាយ វគ្គជម្រុះក្នុងពូលផងដែរ៕