ល្អ​ឥតខ្ចោះ​ខាង​សំឡេង​និង​​ការ​កម្សាន្តត្រូវ​ចិត្ត​ឥតដែន​​កំណត់​ – Sony ប្រកាស​ចេញ ​បាសនិង​កាស​ឥតខ្សែ​​ទំនើប​ថ្មីគុណភាព​អស់ស្ទះ ​ស៊េរី​ ULT POWER SOUND

  • 2024-07-22 03:33:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ស៊េរី ​ ULT POWER SOUND ច្នៃ​ប្រឌិត​និង​រចនា​ឡើង​សម្រាប់​ផ្គាប់​ចិត្ត​អ្នក​ចូលចិត្ត​ស្ដាប់​តន្ត្រី​ដែល​មាន​គុណភាព​ខ្ពស់​​ ពិរោះងំ​ រណ្ដំ​បេះដូង

  • បាស​ស៊េរី ​ ULT POWER SOUND មាន ៣​ជម្រើស​ទៅ​តាម​ទំហំ​និង​តម្រូវការ​ដូចជា ULT TOWER 10, ULT FIELD 7 and ULT FIELD 1 - និង​កាស​ឥតខ្សែ​ ULT WEAR

  • Sonyសហការ​ជាមួយ​កំពូល​តារាចម្រៀង​ជួរ​មុខ​លំដាប់​ពិភពលោក ឈ្នះ​ពានរង្វាន់ GRAMMY® លោក​ Peso Pluma ក្នុង​យុទ្ធនាការ ​“For The Music” ដោយ​ផ្ដោត​សំខាន់​លើ​ការ​ផ្សព្វផ្សាយ​ស៊េរី​បាស​និង​កាស​ឥតខ្សែ​ ULT POWER SOUND។

(ភ្នំពេញ ២០ កក្កដា ២០២៤) – Sony ទើប​តែ​ប្រកាស​ចេញ​កំពូល​​ឧបករណ៍​បំពង​សំឡេង​និង​កាស​ឥត​ខ្សែក្ដៅៗ ស៊េរី​ ULT POWER SOUND®i series មុននេះ​បន្តិច​ ​ដើម្បី​បំពេញ​ចិត្ត​ថ្លើម​អ្នក​ស្រឡាញ់ចូលចិត្ត​ស្ដាប់​តន្ត្រី ដែល​មិន​ចង់​​បាត់​គុណភាព​ភ្លេង។ គុណភាព​ឧបករណ៍​ថ្មីនេះ ដឹង​តែ​កប់ស៊េរី ញ័របេះដូង​អ្នក​ប្រើ​មិន​ខាន។

​ឧបករណ៍​បំពង​សំឡេង ឬ​និយម​ហៅ​ខ្លី​ថា បាស សម្រាប់​អ្នក​ចូលចិត្ត​បណ្ដែតអារម្មណ៍​តាមរយៈ​ដូរតន្ត្រី ចម្រៀងឮៗ​គុណភាព​សំឡេង​ខ្ពស់ ក្នុង​បរិយាកាស​ជួបជុំ ឬកម្មវិធី​កម្សាន្ត​នានា​ជា​ក្រុម Sony ​ប្រកាស​ Wireless Speaker ខ្លួន​ដល់​ទៅ​ ៣ជម្រើសតាម​ទំហំ​និង​តម្រូវការ​ ដូចជា ULT TOWER 10, ULT FIELD 7, ULT FIELD 1​ និង​កាស​ប្លូធូស​ឥត​ខ្សែ (wireless headphone) សម្រាប់​អ្នក​ស្រឡាញ់​ និយម​ស្ដាប់​ចម្រៀង​បែប​ឯកជន ឬ​បំពេញការងារ​នានា ម៉ូដែល​ ULT WEAR។

គ្រប់​ម៉ូដែល​ទាំងអស់​ទាំងបាស​និង​កាសឥតខ្សែ ​សុទ្ធតែរចនាឡើង​​មាន​ប៊ូតុង​ ULT ជាជំនួយ​គុណភាព​សំឡេង បន្ថែម​​ជម្រើស Sound Mode ​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ស្ដាប់​ទៅ​តាម​ស្ថានភាព ប្រភេទ​ចម្រៀង ឬ​អារម្មណ៍​អ្នក​ស្ដាប់។

ដំណឹង​ល្អ​មិនមែន​តែ​ការ​ចេញ​លក់​កំពូល​ឧបករណ៍ ULT POWER SOUND ប៉ុន្មាន​ស៊េរី​ដូច​បាន​រៀបរាប់​ទេ ប៉ុន្តែ Sony ក៏យក​ឱកាស​នេះ​ប្រកាស​ពីជោគជ័យ​មួយ​ផ្នែក​ទៀត​ពី​កិច្ចសហប្រតិបត្តិការ​ ​ជាមួយ​កំពូល​តារាចម្រៀងដ៏ល្បីល្បាញ​លំដាប់​ពិភពលោក និង​ម្ចាស់​​ពានរង្វាន់ GRAMMY® លោក​ Peso Pluma ផង។ អាជីពជា​សិល្បៈករ ជា​អ្នក​ចម្រៀង​ដ៏​ល្បី Peso បាន​លើក​សរសើរ​និង​ច្បិច​ពី​គុណភាព​រាល់​ពេល​ចាក់​ចម្រៀងបែបនេះ​ថា “ULT POWER SOUND ជា​បាស​និង​កាសល្អបំផុត មិនឲ្យ​ខ្ញុំ​ខក​ចិត្ត​ទេ​រាល់​ពេលខ្ញុំ​​ចាក់​ចម្រៀង​ស្ដាប់​រាល់ដង។ ជា​អ្នក​ចម្រៀងដូចខ្ញុំ គ្រប់​គ្នា​ដឹងហើយ​ថា ខ្ញុំ​ពឹងផ្អែក​លើ​បាស​ខ្លាំង​ប៉ុណ្ណា​ក្នុង​ការ​សរសេរ​បទចម្រៀងសរសេរ​ភ្លេង ទម្រាំតែ​ត្រូវ​ចិត្ត​ម្ដងៗ មិនងាយទេ។ បទពិសោធន៍​ប្រើ​បាស​ច្រើន​រាប់​មិនអស់ ​ខ្ញុំ​ច្បាស់​ណាស់​ថាបាស​ ULT POWER SOUND ផលិតឡើង​ដោយ​យក​ចិត្ត​ទុកដាក់​ខ្ពស់​បំផុត​ក្នុង​ការ​ផ្ដល់​បទពិសោធន៍​ល្អ​ឥតខ្ចោះ​មិន​ធ្លាប់មាន​ចំពោះ​​​​ហ្វេន​របស់​ខ្ញុំ និង​ចូលចិត្ត​​​ស្ដាប់តន្ត្រីផ្សេងទៀត។

សិល្បករ​ដ៏មាន​ទេពកោសល្យ​និង​ប្រជាប្រិយភាព​រូប​នេះ នឹង​ចូលរួម​ជាមួយ Sony ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ “For The Music” ដោយ​ផ្ដោត​សំខាន់​លើ​ការ​ប្រម៉ូត​ស៊េរី​បាស​និង​កាស​ឥតខ្សែ​ ULT POWER SOUND។ វីដេអូ​សម្ដែង​អាច​ចូល​មើល​ ទីនេះ

ULT TOWER 10 – បាស​ល្អ​បំផុត​សម្រាប់​ច្រៀង​ផ្ទាល់ ​ត្រូវចិត្ត​សម្រាប់​អ្នក​រៀបចំកម្មវិធីជួបជុំ​កម្សាន្ត​នៅផ្ទះ

ផ្ទះយើង​ក៏​អាច​សារ៉េ​កែច្នៃទៅជា​មាន​ប្រព័ន្ធ​បាស​ឲ្យ​ពិរោះរណ្ដំ ឡូយ​ ហើយ​ច្នៃចេញ​ជា​ប្រព័ន្ធសំឡេង 360° ​ភ្លើងពណ៌​ដេគ័រ360° ហើយ​សំឡេង​ចម្រៀង​ច្រៀង​ខារ៉ាអូខេផ្ទាល់​​ក៏​ 360° ក៏​បាន​ដែរ សម្រាប់​កម្មវិធីជួបជុំ។ សមត្ថភាព​មិនធម្មតារបស់​បាស​ ULT TOWER 10 មិនមែន​សម្រាប់​តែ​ចម្រៀង​ទេ យើង​ក៏​អាច​ភ្ជាប់​ទៅ​ឧបករណ៍​ផ្សេងទៀត​ដូចជាទូរទស្សន៍​ឆ្លាតវៃ ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗណាក៏បាន។

ចំណុច​ពិសេស​របស់​បាស ​ULT TOWER 10 មានដូចជា៖

  • ULT POWER SOUND - ចំណុច​ពិសេស​បំផុត​របស់​បាស ULT TOWER 10 គឺ​ជំរុញ​កម្រិត​ហ្វ្រេកង់​សំឡេង​តន្ត្រី​ទាប​ឲ្យ​ឮ​កាន់​តែ​ពិរោះរណ្ដំ។ ​​បាស​ ULT TOWER 10 គឺ​អាច​កំណត់​ Sound Mode ២ផ្សេងគ្នា​តាម​ការ​ចង់​បាន​ដោយ​ចុច​ប៊ូតុង​ ULT។ Sound Mode ទី១ គឺ ​ចុច​ប៊ូតុង​​ ULT1 ដើម្បីផ្លាស់ប្ដូរ​សំឡេង​ហ្វ្រេកង់ទាប ឲ្យ​រាល់​មុខងារ​តន្ត្រី​កាន់​តែ​ពិរោះងំ។ ឯ​​ប៊ូតុង ​ ULT2 ដើម្បី​ប្ដូរបរិយាកាស​ឲ្យ​សំឡេង​បាស​កាន់​តែ​ឮ សម្រាប់​រាំជាដើម។

  • Sound Field Optimisation - ជាមុខងារ​កាត់​បន្ថយ​សំឡេង​រំខាន (noise) ហើយ​ប្ដូរ​ការ​កំណត់​សំឡេងដោយ​ស្វ័យប្រវត្តិ​ឲ្យ​សំឡេង​កាន់​តែ​ឮច្បាស់ បើ​ទោះជា​មាន​សំឡេង​រំខាន​ច្រើន​ជុំវិញក៏ដោយ។

  • 360° Party Sound and 360° Party Light - សំឡេង​ សម្រាប់​ជួយ​ឲ្យ​រលក​សំឡេងពិរោះ​​ទៅគ្រប់បរិវេណ​ក្នុង​បន្ទប់ឬផ្ទះស្មើ​ល្អ និង​ពន្លឺ​ភ្លើង​ពណ៌​រត់​តាម​ចង្វាក់ភ្លេងចម្រុះ​ពណ៌​​កម្រិត ​360° ​​ដែល​ញាំឲ្យ​កម្មវិធី​ជួបជុំ​កាន់​តែ​រីករាយ។

  • Karaoke, Guitar, and TV Sound Booster - ភ្ជាប់​មេក្រូ(មីក្រូហ្វូន)ឥតខ្សែ​ គ្រប់​គ្រងសំឡេង​ កម្រិត​​អេកូ(Echo) និង​មុខងារ​នានា​នៅ​ផ្នែក​ខាងលើ។ ភ្ជាប់​រួចហើយ ​អ្នក​ក៏​អាច​ភ្ជាប់​មេក្រូ(មីក្រូហ្វូន) មួយ​ទៀត ឬ​ហ្គីតា​ដើម្បី​ប្រើ​ ULT TOWER 10 ជា​ Amplifier (amp) ជួយ​ឲ្យ​ការ​លេង​ហ្គីតា​កាន់​តែ​ពិរោះ។ ដោយ​ឡែកការការ​ភ្ជាប់​ទៅ​ ULT TOWER 10 ជាមួយ​ទូរទស្សន៍ ឬ​ Smartphone សុទ្ធ​តែ​ជួយឲ្យ​សំឡេងកាន់តែល្អ ហើយ​បើ​ច្រៀង​ខារ៉ាអូខេវិញ ឮរឹត​តែ​ពិរោះ រៀបរាប់​មិន​អស់។

  • Party Connect - ញាំង​​បរិយាកាស​ជប់លៀង​ឲ្យ​កាន់​តែ​សប្បាយ ព្រោះ​អាច​ភ្ជាប់​បាស ២គ្រាប់ ធ្វើ​ឲ្យ​សំឡេង​កាន់​តែឮ កាន់តែពិរោះ ហើយ​នៅពន្លឺរត់តាមភ្លេង​របស់​បាស​ស្រាប់​ទៀត។

ULT FIELD 7 – កន្លែងណាក៏​អាច​ជប់លៀងបាន​ដោយ​រីករាយ

​អស់ពេល​សេដ ថ្ងៃ​ណាក៏​រីករាយ ព្រោះ​បាស​មាន​ពន្លឺ​ភ្លើង​រត់តាមភ្លេង​តូចស្រួលដាក់​តាម​ខ្លួនមិនថាទៅដល់ណាកន្លែងណា។ ​បាស ​ULT FIELD 7 ចង់​បង្កើត​បរិយាកាស​រីករាយ ជប់លៀង​លែង​ពិបាក​ ហើយមាន​មុខងារ​ការពារ​ការ​ជ្រាប​ទឹក ជ្រាប​ធូលី ថ្ម​កាន់​ប្រើ​បាន​យូរ ហើយ​កម្មវិធីសប្បាយៗក៏រឹត​តែ​សប្បាយ​បាន​យូរ​ដែរ។​ ត្រូវអត់? ULT FILED 7 ​ក៏អាច​ភ្ជាប់​មេក្រូ សម្រាប់​ច្រៀង​ខារ៉ាអូខេបាន​គ្រប់​ពេលដែរ។

ចំណុច​ពិសេស​របស់​បាស ​ ULT FIELD 7 មានដូចជា៖

  • ULT POWER SOUND - ផ្លាស់ប្ដូរ​មុខងារ​ ULT1 ស្ដាប់​តន្ត្រី​កាន់​តែ​ពិរោះ ឬ​មុខងារ ULT2 ប្ដូរ​បរិកាស​ឲ្យបាស​កាន់​តែ​បុក កាន់​តែ​ឮ។

  • Sound Field Optimisation - ទទួល​បាន​បទពិសោធន៍​ស្ដាប់​តន្ត្រី​កាន់​តែ​ឡូយ​មិន​ធ្លាប់​មាន​គឺ​មុខងារ​កាត់​បន្ថយ​សំឡេង​រំខាន ហើយ​ផ្លាស់ប្ដូរ​ការ​កំណត់​ដោយ​ស្វ័យប្រវត្តិ ធ្វើ​ឲ្យ​សំឡេង​តន្ត្រី​កាន់​តែ​ពិរោះ នៅ​តែ​ខ្លាំង ទោះ​ជា​មាន​សំឡេងរំខាន​បែប​ណា​ក៏ដោយ។

  • Party for longer - ជួបជុំ ជប់លៀងនៅ​ទីណា​ក៏ដោយ កម្មវិធីនៅ​តែ​បានយូរ ដោយ​តន្ត្រី​កំដររហូតដល់​ទៅ ៣០ម៉ោង។ បើ​ ៣០ម៉ោង​មិន​គ្រាន់ ​ULT FIELD 7 ប្រើ​ពេល​សាកលឿន​​តែ ១០នាទី​ទេ អាច​ប្រើបាន ៣ម៉ោង​ឯណោះ។ មិនទាន់​អស់​ទេ នៅ​មាន​មុខងារ​ការងារ​ អាវក្រោះ​ការពារ​ការធូលីហុយ និង​​ជ្រាបទឹក (IP67)។ កាន់តែឡូយគឺ ​កម្រិត​នៃ​ការពារជ្រាបទឹក មិនថាទឹកប្រៃឬទឹកសាប​ទេ ក៏​គ្មាន​បញ្ហា​សម្រាប់​ ULT FIELD 7 ដែរ។ អ៊ីចឹង ទោះ​កម្មវិធី​ជប់លៀងនៅ​លើ​ឆ្នេរសមុទ្រក៏​អត់​បញ្ហា។

  • Carry anywhere - បាស​ខ្នាត​កណ្ដាល​ ULT FIELD 7 អាច​ផ្លាស់ទីបាន​ស្រួល ហើយ​ពេល​បើក​ដំណើរការ​ដាក់​ផ្ដេកក៏បាន បញ្ឈរក៏បាន។

  • Karaoke and guitar input and lighting - ភ្ជាប់​តែ​មេក្រូ(មីក្រូហ្វូន) ១ដើម​ អាច​ច្រៀងបានភ្លាម ហើយ​កាន់តែងាយស្រួល​ទៀត ​បើ​ចង់គ្រប់គ្រង​សំឡេង​ឡង​រំខាន អេកូ(Echo) និង​ឧបករណ៍​គ្រប់គ្រងផ្សេងទៀត។ ឬ​ក៏​ភ្ជាប់​ហ្គីតា ហើយ​យក​បាស​​ ULT FIELD 7 ជា Amplifier (amp) វិញ​ក៏​បាន។ មិនទាន់អស់​ទេ សូម្បី​ពន្លឺ​ភ្លើងពណ៌ក៏​អាច​កំណត់តាម​ការ​ចង់បាន ទៅតាម​បរិកាស​ដែរ។

  • Party Connect - រាល់​កម្មវិធីជប់លៀងសប្បាយៗ ​ទាល់​តែ​សំឡេងធុងបាស​ឮ ហើយ​បាន​ភ្លើងឡូយ។ អ្នក​អាច​ភ្ជាប់​បាស ២គ្រាប់ ដើម្បី​ឲ្យ​កម្មវិធី​កាន់តែអែម។

ULT FIELD 1 – មាឌតូច តែ​សំឡេង​ធំតាន់

កាន់តែតូច តែ​ Sony សម្រិតសម្រាំង​ ULT FIELD 1 មុខងារ ការ​រចនា និង​សមត្ថភាព មិនធម្មតា។ តូច ងាយ​ប្រើ ងាយ​កាន់ ​ការពារ​ការ​ជ្រាបទឹក ការពារ​ធូលី ការពារ​រំញ័រខ្លាំង ហើយ​ថ្ម​ប្រើបាន​យូររាប់ម៉ោង។ តូចមែន​សំឡេង​​ពិរោះ​ខ្លាំង តែ​មុខងារ​ច្រើន​ញាក់សាច់។

ចំណុច​ពិសេស​របស់​បាស ​ ULT FIELD 1 មានដូចជា៖

  • ULT POWER SOUND - សំឡេងកាន់តែ​ឮ កាន់តែពិរោះ ចុច​បើក​មុខងារ​ ULT POWER SOUND។

  • Anywhere, any way - មាន​កូន​បាស​ ULT FIELD 1 ទៅណាក៏ដឹង​តែ​អែម​ដែរ។ តូចស្រួល​ទុកដាក់។ អាយុថ្ម ប្រើបាន​ដល់ទៅ ១២ម៉ោង ការពារ​ការ​ជ្រាប​ទឹក (IP67) ទាំង​ទឹកសាប ទឹកប្រៃ ​ការពារ​ធូលី ការពារ​រំញ័រខ្លាំង។ ចឹង​ដាក់​តាម​ខ្លួន​យកទៅក្រៅ ទោះ​លើឆ្នេរក៏អត់ខ្លាច​មាន​បញ្ហាខូចខាត​ដែរ។ ​

  • Colours to suit your style - ពណ៌ស្មៅ ស ប្រផេះ និង​ទឹកក្រូច។ Style អ្នក​ពណ៌​ណា រើស​បាន ច្រើន​ពណ៌​ ច្រើន​ជម្រើស តែ​គុណភាព​អែម​ដូចគ្នា។

  • Choice of layout - បាស​ ULT FIELD 1 រចនាឡើង​ជា​ជម្រើស​មិនថា​ដាក់​បញ្ឈរ ឬ​ដាក់​ផ្ដេកក៏គ្មាន​បញ្ហា ព្រោះ​ករណី​ខ្លះ កន្លែង​ចង្អៀត។

  • Usability - ងាយ​ប្រើ ងាយ​ភ្ជាប់​ជាមួយ​ (built-in) mic ក្នុង​ទូរស័ព្ទ​បន្ថយ​សំឡេង​ឡង​រំខាន (Echo) ជួយ​ឲ្យ​ការ​សន្ទនា​ទូរស័ព្ទ​កាន់​តែ​ច្បាស់។

ULT WEAR – សំឡេង​ធ្ងន់​ពិរោះ គ្មាន​ការ​រំខាន​តាម​ Style អ្នក

គុណភាព​អែម​ខ្លាំង​បរិយាយ​មិន​ត្រូវ ពិរោះ កាត់​បន្ថយ​សំឡេង​រំខាន អ្នក​អាច​ផ្ដោត​លើ​ចម្រៀង ឬ​តន្ត្រី​ដែល​អ្នក​បណ្ដែត​អារម្មណ៍​ផ្ចង់​ស្ដាប់ ទោះនៅទីណា​ក៏​ដោយ។

ចំណុច​ពិសេស​របស់​កាស ​ ULT WEAR មានដូចជា៖

  • ULT POWER SOUND - ចុច​ប៊ូតុង ULT ពេល​ចង់បានសំឡេង​កាន់​តែ​អែម។ ULT1 ស្ដាប់​តន្ត្រី​កាន់​តែ​ពិរោះ ឬ​មុខងារ ULT2 ប្ដូរ​បរិកាស​ឲ្យបាស​កាន់​តែ​បុក កាន់​តែ​ឮ។

  • Designed for power – ULT WEAR បំពាក់​ដោយ​ Sony’s Integrated Processor V1 ជា​ Processor ដូចគ្នា​របស់​កាសឈ្នះពាន​ស៊េរី ​​1000X និង​ Driver ដែល​រចនា​យ៉ាង​សម្រិតសម្រាំង​បំពាក់ឲ្យ​ស៊េរី​ ULT POWER SOUND ដើម្បី​រលកសំឡេង​ល្អ កម្លាំង​បាសខ្លាំង និង​បញ្ចេញ​មុខងារ​លម្អិត​របស់​ឧបករណ៍​ភ្លេច​បាន​ច្បាស់​ល្អ។

  • Noise cancelling - បំពាក់​បច្ចេកវិទ្យា​បន្ថយ​សំឡេង​រំខានទ្វេរដង បំពាក់​ Processor V1 ធ្វើ​ឲ្យ​មុខងារ​កាត់​បន្ថយ​សំឡេង​រំខាន​របស់កាស​ ULT WEAR កាន់តែ​ល្អលើស​គេ។ ស្ដាប់​ចម្រៀង​ដែល​អ្នក​ពេញចិត្ត ដោយលែងមានការ​រំខាន។ រីករាយ​ពេលវេលា​ស្ដាប់​តន្ត្រី​របស់​អ្នកឲ្យអស់ដៃ។

  • Comfortable design - ការ​រចនា​ក៏យកចិត្តទុកដាក់ខ្ពស់​ទាំង​បរិវេណ​ស៊ុម​ទន់ល្មើយ ទូលាយ​មិន​តឹងហប់ តែ​គុណភាព​សំឡេង​ខ្លាំង​ពិរោះ​ល្អ។ កាស​អាច​បត់បានពេល​ឈប់​ប្រើ និង​មា​ន​ប្រអប់ដាក់ត្រឹមត្រូវ ការពារការខូចខាត។

  • Everyday use - មុខងារ​និង​លក្ខណៈពិសេស​របស់​កាស សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដូចជា មុខងារឆ្លាតវៃ​​ស្កុប​ (pause) ចម្រៀង​ពេល​អ្នក​ដោះ​កាស​ចេញ​ ហើយ​ចម្រៀង​បន្ត​ចាក់​ពី​កន្លែង​ស្កុប។ ការ​ភ្ជាប់​ Bluetooth® យើង​អាច​ភ្ជាប់​ម្ដង ឧបករណ៍២ ក្នុង​ពេល​តំណាល​គ្នា ដោយ​មុខងារ Multipoint Connection ។ ចំពោះ​ថ្មវិញ បើ​សាក​ពេញ​ យើង​អាច​ប្រើ​បាន​ដល់​ទៅ ៣០ម៉ោង បើ​​​បើក​ដំណើរការ​មុខងារ​កាត់​បន្ថយ​សំឡេង​រំខាន (Noise Cancelling) ឬ​ប្រើ​បាន​ ៥០ម៉ោង​បើ​​​បិទ​មុខងារ​ (Noise Cancelling) ។ កាន់​តែ​អស្ចារ្យ​ពិសេស​ពេល​យើង​រវល់​មិន​មាន​ពេល​សាក​ថ្ម​គ្រប់គ្រាន់ មុខងារ Super Charge យើង​ប្រើពេលសាក​តែ ៣នាទី ​កាស ULT WEAR ប្រើ​បាន​ដល់​ទៅ ៩០នាទី។

និរន្តរភាព​ក្នុង​ចិត្ត

ផលិតផល​​ ULT POWER SOUND គ្រប់​ស៊េរីមិនមែន​ផលិតឡើង​ផ្ដោត​លើ​តែ​គុណភាព​សំឡេងឲ្យល្អដាច់​គេ​តែ​​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ Sony ក៏​យក​ចិត្ត​ទុកដាក់​ខ្ពស់​បំផុតបរិស្ថាន​ដូច​គ្នា​។ គ្រឿងបង្គុំ​ប្លាស្ទិក​ដែល​អាច​យក​ទៅ​​កែច្នៃឡើងវិញខាងក្រុមហ៊ុន​ក៏​គិតគូរ​យ៉ាងល្អិតល្អន់​ដូចគ្នា។ គុណតម្លៃ​របស់​ Sony គឺ​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​បំផុត​ក្នុង​ការ​កាត់​បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​ពី​សំណល់​គ្រឿង​បង្គុំ​ដែល​យើង​បាន​ផលិតក្រោយ​ប្រើប្រាស់ដល់​អាយុកាល។

ចេញលក់​លើ​ទីផ្សារ

កាស​ ULT WEAR នឹង​ចេញ​លក់​លើ​ទីផ្សារ​ [កម្ពុជា] ចាប់​ពី​ថ្ងៃ​ [ទី ខែ ឆ្នាំ ២០២៤] តទៅ។ ហើយ​ចំពោះ​បាសម៉ូដែល​ ULT TOWER 10, ULT FIELD 7 និង​ ULT FIELD 1 នឹង​ចេញ​លក់​លើ​ទីផ្សារ​ [កម្ពុជា] ចាប់​ពី​ថ្ងៃ​ [ទី ខែ ឆ្នាំ ២០២៤] តទៅដែរ។

ព័ត៌មាន​បន្ថែមឬចង់​ស្វែងយល់​ពី​ផលិតផល សូម​ចូលទៅកាន់៖

អំពី​ FOR THE MUSIC

Sony បានបង្កើត​​ brand platform "For The Music" សម្រាប់​អតិថិជន​​សំខាន់ៗ អតិថិជន​ដែល​មាន​តម្រូវការ​មិន​ថា​ជា​សេវាកម្ម​ ឬ​ផលិតផល​តន្ត្រី​អាជីព។ តាមរយៈ​ Platform "For The Music" Sony បានដើរ​តួ​យ៉ាង​សំខាន់​ជា​ ​premier audio brand ដែល​បម្រើ​ប្រយោជន៍​និង​ផ្សារភ្ជាប់​អ្នកសរសេរ​បទភ្លេង និង​អ្នក​ប្រើប្រាស់ ក្នុង​គោលដៅ​បង្កើត​បទពិសោធន៍មន្ត្រី​ដ៏​អស្ចារ្យ ​បម្រើ​អារម្មណ៍​​អ្នក​ចូលចិត្ត​ស្ដាប់​តន្ត្រី ក្នុង​ន័យ​សម្រេច​ ​បំណង​របស់​គ្រប់​អ្នក​បង្កើតនិងសរសេរ​បទភ្លេងគ្រប់រូបដែល​បាន​ធ្វើការរួមគ្នា​តាមរយៈ Platform “For The Music”។

ចង់​ស្វែងយល់​បន្ថែម​ពីផលិតផល​តន្ត្រី​ច្រើន​ទៀត​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​ "For the Music" ចូល​ចូល​ទៅកាន់​ https://www.sony-asia.com/for-the-music. ។

អំពី Sony Electronics (សិង្ហបុរី)

Sony Electronics (សិង្ហបុរី) ដើរ​តួនាទី​យ៉ាង​សំខាន់​លើ​ផ្នែក​ទីផ្សារ​និង​លក់​ផលិតផល​ Sony ប្រចាំ​សិង្ហបុរី និង​​នាំចេញផលិត​ Sony ទៅទីផ្សារ​មួយចំនួន​នៅ​អាស៊ី។ មានវត្តមាន​និង​ឈរជើង​នៅ​សិង្ហបុរី​តាំង​ពី​ឆ្នាំ ១៩៧៣ មក​ដល់​សព្វថ្ងៃអាជីវកម្ម​ Sony បន្ត​រីកចម្រើន​ជា​បន្តបន្ទាប់ រហូត​ក្លាយជា​ក្រុមហ៊ុន​ឈានមុខមួយ​លើ​ទីផ្សារ​អេឡិចត្រូនិក។ រាល់​ព័ត៌មាន​ពី​ផលិតផល ឬ​សេវាកម្ម Sony ប្រចាំ​ប្រទេស​សិង្ហបុរី សូម​ចូល​ទៅ​កាន់ http://www.sony.com.sg/

អំពី Sony Corporation

Sony Corporation ជា​ក្រុមហ៊ុន​មេ និង​ជា​ម្ចាស់​រាល់​​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ដែល​ស្ថិត​នៅ​ក្រោម​ក្រុមហ៊ុន​​ Sony Group Corporation ទាំងអស់ និង​ទទួល​ខុសត្រូវ​ផ្នែក​អាជីវកម្ម​ កម្សាន្ត បច្ចេកវិទ្យា និង​សេវាកម្ម​ [Entertainment, Technology & Services (ET&S)] ។ ឈរ​លើ​ទស្សនវិស័យ “បន្ត​ចែកចាយ​ Kando និង​ Anshin(*) ទៅរាល់​អតិថិជន​និង​សង្គមជាតិ​នានាទូទាំងសាកល​លោក តាមរយៈ​​ការ​តាម​ឲ្យ​ទាន់​បច្ចេកវិទ្យា​និង​ជម្នះ​រាល់​ឧបសគ្គថ្មីៗ​ដែល​កើត​ឡើង​រាល់​ថ្ងៃសម្រួលដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ” ​ក្រុមហ៊ុន​ Sony Corporation គាំទ្រ​ ​Sony Group តាមរយៈ​បច្ចេកវិទ្យា ដោយ​បង្កើត​ការ​កម្សាន្ត​អនាគត​រួមគ្នា​ជាមួយ​អ្នក​បង្កើតនានា។ ព័ត៌មាន​បន្ថែម​សូម​ចូលទៅកាន់ ​ http://www.sony.net/

អត្ថបទថ្មី