ជប៉ុនបាត់បង់ធនធានកម្រ អ្នកបញ្ចូលសំឡេងអាជីពរឿងតុក្កតា ដូរ៉េម៉ុន តួអង្គ Nabita បានទទួលមរណភាព

  • 2024-07-24 07:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងដ៏សោកសៅចំពោះប្រិយមិត្តអ្នកគាំទ្ររឿង Doraemon ដែលអ្នកបញ្ជូលសំឡេងអាជីពតួអង្គ Nobita នៅក្នុងរឿងនេះ បានទទួលមរណភាពក្នុងវ័យ ៨៨ឆ្នាំ កាលពីថ្ងៃទី ១២ កក្កដា ថ្មីៗនេះ បន្ទាប់ពីព្យាយាមតស៊ូព្យាបាលជំងឺប្រចាំកាយ។

អ្នកស្រី Noriko Ohara បានចាប់អាជីពជាអ្នកបញ្ជូលសំឡេង និងបានបញ្ជូលសំឡេងតួអង្គ Nobita ជាច្រើនទសវត្សរ៍មកហើយ ដែលរឿងនេះកុមារជប៉ុន និងកុមារនាប្រទេសជាច្រើន រួមទាំងកម្ពុជាផងនោះចូលចិត្តខ្លាំងបំផុត។

ព័ត៌មានអំពីការស្លាប់របស់អ្នកស្រី Noriko ត្រូវបានប្រកាសជាលាយលក្ខណ៍អក្សរដោយក្រុមហ៊ុន 81 Produce នៅថ្ងៃទី ២៣ ខែកក្កដា។ នៅក្នុងឯកសារ 81 Produce បាននិយាយថា តារាស្រីរូបនេះបានទទួលមរណភាពកាលពីថ្ងៃទី១២ ខែកក្កដា បន្ទាប់ពីសំងំព្យាបាលជំងឺអស់រយៈពេលជាយូ។ ប៉ុន្តែមិនបានដឹងពីប្រភេទជំងឺរបស់អ្នកស្រី Noriko ឡើយ។ ការបាត់បង់ធនធានដ៏កម្រក្នុងវិស័យកម្សាន្ដប្រទេសជប៉ុន មហាជន សម្ដែងការសោកស្ដាយ និងមានទុក្ខក្រៀមក្រំយ៉ាងខ្លាំង។

អ្នកស្រី Noriko ក៏បានសម្តែងក្នុងខ្សែភាពយន្តគំនូរជីវចលដ៏ពេញនិយមជាច្រើនផ្សេងទៀតដូចជា៖ Yatterman, Future Boy Conan, Heidi, Girl of the Alps និងភាពយន្តបរទេសដែលនាំចូលមកទីផ្សារជប៉ុន។

Doraemon គឺជាគំនូរជីវចលដែលត្រូវបានគេស្គាល់ជាច្រើន មិនត្រឹមតែសម្រាប់ទស្សនិកជនប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងទៅកាន់ប្រទេសជាច្រើនទៀត រួមទាំងប្រទេសកម្ពុជាផងដែរ៕

ប្រភព៖ Kenh14   អត្ថបទ៖ កេសរ