ឯកឧត្ដម ខូវ ឆាយ៖ វគ្គបំប៉នចៅក្រម អាជ្ញាកណ្ដាលគុនខ្មែរគឺឆ្ពោះទៅរកស្តង់ដាររួមលើការដាក់ពិន្ទុ ការកាត់សេចក្ដី
- 2024-08-01 05:48:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម ខូវ ឆាយ៖ វគ្គបំប៉នចៅក្រម អាជ្ញាកណ្ដាលគុនខ្មែរគឺឆ្ពោះទៅរកស្តង់ដាររួមលើការដាក់ពិន្ទុ ការកាត់សេចក្ដី
ចន្លោះមិនឃើញ
ឯកឧត្ដម ខូវ ឆាយ ថាវគ្គបំប៉នលើមន្ត្រីបច្ចេកទេស ចៅក្រម អាជ្ញាកណ្ដាល នេះគឺផ្ដោតលើស្តង់ដាររួមនៃការកាត់សេចក្ដី ការដាក់ពិន្ទុត្រូវគោរពគោលការណ៍តែមួយ និងសង្ឃឹមថាបន្ទាប់ពីបញ្ចប់វគ្គនេះនឹងកាត់បន្ថយនូវកំហុសឆ្គងនានានៅតាមសង្វៀន។
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្ដម ខូវ ឆាយ បានឲ្យដឹងថា វគ្គបំប៉នមន្ត្រីគ្រប់គ្រងការប្រកួត ចៅក្រម អាជ្ញាកណ្ដាល នេះគឺផ្ដោតពង្រឹងសមត្ថភាពការងារពិសេសការដាក់ពិន្ទុឈរលើគោលការណ៍ ឬស្តង់ដារតែមួយដូចគ្នាប៉ុណ្ណោះ។ កន្លងទៅដូចមើលឃើញស្រាប់ហើយការដាក់ពិន្ទុមិនមានគោលការណ៍តែមួយស្តង់ដារដូចគ្នាឡើយ ពោលចៅក្រមខ្លះដាក់តាមការយល់ឃើញរបស់ខ្លួនទៅ ចៅក្រមផ្សេងទៀតដាក់តាមចិត្តរបស់ខ្លួនទៅវិញហេតុនេះហើយទើបមានការមិនយល់ស្របលើការកាត់សេចក្ដីជាហូរហែ។
ឯកឧត្ដមលើកឡើងទៀតថា បន្ទាប់ពីបញ្ចប់វគ្គបំប៉ននេះទៅលោកនឹងតាមដានលទ្ធផលនៃការអនុវត្តន៍ការងារបន្ថែមទៀត និងបែងចែកកម្រិតមន្ត្រីរូបណាខ្លះស្ថិតក្នុងលំដាប់ផ្សេងៗគ្នា។ ជាមួយគ្នានេះដែរប្រធានសហព័ន្ធរូបនេះសង្ឃឹមថាមន្ត្រីទាំងអស់នឹងអនុវត្តន៍ការងារកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយកំហុសឆ្គងនៅតាមសង្វៀននានា។
បញ្ជាក់ដែរថា វគ្គបំប៉នមន្ត្រីគ្រប់គ្រងការប្រកួត ចៅក្រម អាជ្ញាកណ្ដាល នេះមានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ ៣១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំនៃពហុកីឡដ្ឋានជាតិ។ សិក្ខាកាមដែលជាចៅក្រម អាជ្ញាកណ្ដាលចូលរួមសរុប ១៨០នាក់ (នារី១៤នាក់)៕