ដំណឹងល្អ! Pax រួចផុតជីវិតពីគ្រោះថ្នាក់ និងបញ្ជូនចេញពីបន្ទប់ ICU ប៉ុន្តែត្រូវការពេលយូរដើម្បីព្យាបាលឱ្យសះស្បើយឡើងវិញ

  • 2024-08-06 02:37:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូនសប្រុស Angelina Jolie និង Brad Pitt គឺ Pax Jolie-Pitt ត្រូវបានបញ្ជូនចេញពីបន្ទប់ ICU ហើយ ប៉ុន្តែត្រូវការពេលវេលាយូរច្រើនខែ ដើម្បីព្យាបាលឱ្យជាសះស្បើយឡើងវិញ។ នេះបើយោងតាមកាសែតបរទេសបានចេញផ្សាយ។

ប៉ុន្មានថ្ងៃបន្ទាប់ពី **Pax **ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយជួបឧបទ្ទវហេតុ នៅថ្ងៃទី ៥ កក្កដា ម្សិលមិញ នេះ Pax ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនចេញពីបន្ទប់ ICU ហើយ បន្ទាប់ពីក្រុមគ្រូពេទ្យបានខិតខំព្យាយាមសង្រ្គោះជីវិត Pax បានដោយជោគជ័យ។

នៅក្នុងដំណាក់កាលនេះ Angelina បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសកម្មភាពសង្គ្រោះជីវិតកូនប្រុសរបស់នាង ដោយទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យជំនាញយ៉ាងរហ័ស និងយកចិត្តទុកដាក់ថែទាំបានយ៉ាងល្អបំផុត ដែលកូនប្រុសរបស់តារាស្រីរូបនេះទទួលបាន។

យ៉ាងណាមិញ យោងតាម TMZ ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មានថា Pax មិនបានពាក់មួកសុវត្ថិភាព ខណៈកំពុងជិះកង់អេឡិចត្រូនិចនៅក្នុងតំបន់ដែលមានចរាចរណ៍មមាញឹកច្រើន នៅលើមហាវិថី Los Feliz វេលាម៉ោងប្រហែល ៥ល្ងាច បណ្ដាលឱ្យ Pax របួសចំត្រគាក និងក្បាល។

ជាមួយគ្នានេះ គេសង្កេតឃើញ បងប្អូនប្រុសស្រីរបស់ Pax ដូចជា Maddox,Zahara, Shiloh និងកូនភ្លោះ Knox និង Vivienne តែងតែមកលេង និងជួយថែទាំ Pax ជានិច្ច ជាមួយ Angelina

ប្រភព៖ people.cn   អត្ថបទ៖ កេសរ

អត្ថបទថ្មី