ឡៅ​ ចិត្រា​ សាច់​ធ្វើ​ផ្ទះ​អស់​ ២៨,០០០​ បើ​បូក​ទាំង​ទិញ​សម្ភារ​ដាក់​ចូល​ផ្ទះ​ទៀត​សរុប​ជាង​ ៣២,០០០​ដុល្លារ​

  • 2024-08-08 08:12:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​មក​ពី​ក្លឹប​ឆត្រយោង​ ៩១១​ ឡៅ​ ចិត្រា​ ថា​សាច់​ធ្វើ​ផ្ទះ​អស់​ខ្ទង់​ ២៨,០០០​ ប៉ុន្តែ​បើ​បូក​ទាំង​ការ​ទិញ​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​ផ្សេងៗ​ទៀត​សរុប​ទៅ​ប្រហែល​ ៣២,០០០​ដុល្លារ។​

កីឡាករ ឡៅ ចិត្រា

កីឡាករ​ ឡៅ​ ចិត្រា​ បាន​ឲ្យ​ដឹង​ថា​ ដូច​ជម្រាប​ជូន​ខាង​លើ​តែ​សាច់​ធ្វើ​ផ្ទះ​ ២៨,០០០​ដុល្លារ​ដោយ​មិន​គិត​រឿង​ដី​នោះ​ឡើយ​ ចំណែក​ការ​ទិញ​សម្ភារ​ប្រើប្រាស់​ និង​គ្រឿង​តុបតែង​មួយ​ចំនួន​សរុប​ទាំង​ការ​សាងសង់​ចូល​ខ្ទង់​ ៣២,០០០ ទៅ​ ៣៣,០០០​ដុល្លារ។​

ចិត្រា និងភរិយា

ជើង​ខ្លាំង​មក​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ​លើក​ឡើង​ទៀត​ថា​ មិន​មាន​គម្រោង​ថា​នឹង​ធ្វើ​ផ្ទះ​ធំ​ ឬ​ថ្លៃ​អ្វី​នោះ​ទេ​ ដោយ​សារ​ទំហំ​ទឹកប្រាក់​សាងសង់​មាន​ចំនួន​ច្រើន​ ដូច្នេះ​មិន​បាន​គិត​ដល់​ចំណុច​នេះ​ឡើយ។​ ប៉ុន្តែ​ដោយ​សារ​ខែ​វស្សា​ផ្ទះ​ចាស់​ដែល​រស់នៅ​ជា​មួយ​ម្ដាយ​លិច​ទឹក​ និង​ពិបាក​នៅ​ក៏​ខ្លួន​ចាប់​ផ្ដើម​ចង់​ធ្វើ​ផ្ទះ​ថ្មី​រហូត​ឥលូវ​សាងសង់​រួចរាល់​ដូច​ពេល​នេះ។​

ថវិកា​ដែល​សាងសង់​ផ្ទះ​ខ្ទង់​ជាង​ ៣ម៉ឺន​ដុល្លារ​នេះ​គឺ​បាន​មក​ពី​ប្រដាល់​សុទ្ធតែ​ម្ដង។​ ពោល​នៅ​ពេល​ឡើង​ប្រកួត​បាន​ថវិកា​ក៏​ចេះ​តែ​ឲ្យ​ប្រពន្ធ​សន្សំ​ទុកដាក់​ជា​បន្តបន្ទាប់​មក។​ មួយ​វិញ​ទៀត​មួយ​រយៈ​ចុង​ក្រោយ​នេះ​ប្រកួត​បាន​ថវិកា​ច្រើន​ដូច​ការ​ប៉ះ​ លន​ បញ្ញា​ និង​ការ​ប្រកួត​ផ្សេងៗ​ទៀត​ទើប​ផ្សំ​បាន​ថវិកា​សាងសង់​ផ្ទះ​រួចរាល់​បែប​នេះ។​

រូបភាពផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ ឡៅ​ ចិត្រា​ ជា​កីឡាករ​ល្បីឈ្មោះ​ជួរ​មុខ​របស់​កម្ពុជា​ និង​ជា​សិស្ស​គុន​មក​ពី​ក្លឹប​ឆត្រយោង​ ៩១១។​ រូប​គេ​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ជា​យូរ​ឆ្នាំ​មក​ហើយ​ដែរ។​ ថ្មីៗ​នេះ​មាន​ការ​ផ្សព្វផ្សាយ​ និង​អបអរ​ច្រើន​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​បន្ទាប់​ពី​កីឡាករ​ ឡៅ​ ចិត្រា​ បាន​សាងសង់​ផ្ទះ​វិឡា​ផ្ទាល់​ខ្លួន​មួយ​នៅ​ឯ​ខេត្ត​កំពង់ស្ពឺ៕​ (រូបភាព Feature ខាងក្រៅយកពីហ្វេសបុក ចិត្រា)

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម