តស់ មកតាមដាន«ឈូករ័ត្ន» ជំនាន់ទី៧ ថាតើពួកគេ ឆ្លងកាត់មេរៀនអ្វីខ្លះពីសកម្មភាពថត?
- 2024-08-09 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តស់ មកតាមដាន«ឈូករ័ត្ន» ជំនាន់ទី៧ ថាតើពួកគេ ឆ្លងកាត់មេរៀនអ្វីខ្លះពីសកម្មភាពថត?
ចន្លោះមិនឃើញ
បន្ទាប់ពីថតចប់រួចរាល់នៅចុងខែមិថុនា និងដើមខែកក្កដាឆ្នាំ២០២៤ កន្លងទៅ ចំនួន២រឿងខ្លី២បន្តបន្ទាប់គ្នា ក្រុមភាពយន្តឈូករ័ត្ន ឬហៅកាត់ថា «ឈូករ័ត្ន» កំពុងដល់ដំណាក់កាលក្រោយផលិតរបស់ខ្លួនហើយ ដោយ ផ្តោតលើការកាត់ត។ ដូចឆ្នាំមុនៗ ការផលិតរឿងថ្មីនេះនឹងធ្វើទៅតាមការបែងចែក និងគោលគំនិត របស់ក្រុមតូចទាំងពីរ ដែលរឿងខ្លីនោះមានដូចជា ៖
១. «បាត់ខ្លួន» (Missing) ដោយក្រុម Color Film ប្រភេទរឿង៖ ស៊ើបអង្កេត អាថ៌កំបាំង
២. «យល់សប្តិ» (Parasomnia) ដោយក្រុមបក្សីស (White Bird) ប្រភេទរឿង៖ អភីនិហារ អាថ៌កំបាំង
កញ្ញា វ៉ា មុនីរ័ត្ន ជានិស្សិតនៃដេប៉ាតឺម៉ង់ប្រពន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងទទួលបន្ទូក ផ្នែកនិពន្ធរឿង និងជំនួយការដឹកនាំរឿងរបស់ក្រុម Color Film នៃ «ឈូករ័ត្ន»ផង បានលើកឡើងថា៖ «ក្នុងការថតសាច់រឿង មួយនេះមានឧបសគ្គច្រើនដែលក្រុមខ្ញុំបានប្រឈមមុខ ប៉ុន្តែដោយសារតែការសហការរបស់ក្រុម នាងខ្ញុំផងដែរ ឧបសគ្គទាំងអស់នោះត្រូវបានដោះស្រាយបានយ៉ាងសម្រេច។ ទាំងអស់គ្នាក្នុងក្រុមខ្ញុំបានចាត់ទុកកិច្ចការ និង ទុក្ខលំបាកដែលបានជួបប្រទះកន្លងមកក្នុងការថតនោះ ជាមេរៀនដែលសំខាន់ ហើយក៏ក្លាយជាអនុស្សាវរីយ ដ៏ល្អផងដែរ។»
រីឯលោក ហួន ឌីណា ជាតួសម្តែងក្នុងរឿង «បាត់ខ្លួន» មកពី «សាលាសិល្បៈសម្តែង» បានចែករំលែកថា៖ «ខ្ញុំមានក្តីរំភើប ដែលបានចូលរួមចំណែកក្នុងភាពយន្តខ្លីមួយនេះ ជាពិសេសរាប់ចាប់ពីពេលសាកសម្តែង រហូត ពេលថត។ ខ្ញុំសង្កេតឃើញក្រុមការងារមានការយកចិត្តទុកដាក់លើកការងាររបស់ខ្លួន និងពោរពេញដោយ ថាមពលរួបរួម។ ពួកគាត់មានរបៀបរៀបរយ និងបើកចិត្តដល់បញ្ហាតួសម្តែង រាប់ទាំងការបកស្រាយចរិក លក្ខណៈ របស់តួអង្គផងដែរ។ ពួកគាត់សហការគ្នាបានល្អ ទោះបីមានពេលវេលាតិចក៏ដោយក្តី។»
រីឯ កញ្ញា ម៉ូ ចាន់ឌី ជាការនីយកសម្លេង (Sound Recordist) ក្នុងរឿង «យល់សប្តិ» មកពី សាលាភាពយន្ត PSE បានផ្តល់មតិថា៖ «២ថ្ងៃជាមួយ «បក្សីស»ពិតជាអស្ចា្យរ។ ក្រុមការងាររួមគ្នាធ្វើការបានយ៉ាងល្អ ម្នាក់ៗ ធ្វើការចំចំណុច។ ថាមពលនៅពេលថត គឺមានពេញលេញ។ ម្នាក់ៗចិតបាន ហើយរួសរាយធ្វើឱ្យបទពិសោធ ការងារបានសប្បាយ ហើយអត់ស្រ្តេស។ ថាមពលពេលនោះ គឺដូចភ្លើងរាលដាលដល់សមាជិកឯទៀត ឱ្យដុតដៃ ដុតជើង ថតដោយក្តីពេញចិត្ត។ អរគុណខ្លាំងណាស់ដែលដឹកនាំពួកយើងដោយមានការរៀបចំពិសេសបែបនេះ។ មានឱកាសក្រោយនាងខ្ញុំនឹងចូលរួមទៀត!»
សម្រាប់លោក អ៊ុំ វ័ណថារិទ្ធ អ្នកជំនាញផ្នែកអភិវឌ្ឍធុរកិច្ចថ្មី របស់ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និងជាទីប្រឹក្សាមួយរូបរបស់ «ក្រុមភាពយន្តឈូករ័ត្ន» ៖ «ខ្ញុំគិតថា ការអភិវឌ្ឍជំនាញភាពយន្តត្រូវការ ការអនុវត្តជាក់ស្តែង។ ដូច្នេះ ខ្ញុំតែងឃើញ«ឈូករ័ត្ន» យកចំណុចនេះជាគោល ធ្វើឱ្យរាល់សមាជិក ឬ សិក្ខាកាមដែលឆ្លងកាត់ជំនាន់នីមួយៗ ទទួលបានបទពិសោធន៍ការងារផង និងជីវិតផង។ សង្ឃឹមថា ទស្សនិកជននឹងទទួលបានចំណីចក្ខុថ្មីពី ពីយុវសមិទ្ធករយើង នៅក្នុង«មហោស្រពភាពយន្តខ្លីចតុមុខ» នាចុងខែតុលាខាងមុខនេះ។»
ខុសពីឆ្នាំមុនៗ ឆ្នាំនេះ «ឈូករ័ត្ន» មានការគាំទ្រពីដៃគូក្រៅស្រុកសំខាន់មួយគឺមូលនិធិ Sombat Somphone Memorial Fund (SSMF) និង International Network of Engaged Buddhists (INEB) និងដៃគូក្នុងស្រុករួមមាន៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, ក្រសួង ព័ត៌មាន, Sabay News, Kiripost, ហាង Camera Hut, សាលាភាពយន្តPSE និង រោងភាពយន្ត Legend Cinema និង Legend Premium Cinema, និង Fable Cinema, ដៃគូសហគមន៍ Factory Phnom Penh ដៃគូផ្គត់ផ្គង់11:11 Coffee និង នំខ្មែរ«នាឡិ៍»។ ភាពជាដៃគូទាំងនេះ សរបញ្ជាក់ពីបំណងរបស់ «ឈូករ័ត្ន» ក្នុងការភ្ជាប់សម្ព័ន្ធភាពឱ្យ កាន់តែរលូន និងសុខដុម ជាមួយដៃគូនៅក្នុង សហគមន៍ភាពយន្តកម្ពុជាទាំងមូល។
ទោះបីជាយ៉ាងណាក៏ដោយ «ឈូករ័ត្ន»នៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេចសមិទ្ធិផលឆ្នាំថ្មី នេះ ប្រកបដោយភាពរលូនមិនថាតាមរយៈការផលិតភាពយន្ត និងរៀបចំមហោស្រពទេ តាមរយៈ៖ ABA - SUNFLOWER FILM ORGANIZATION - 000 804 814។
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖
ទំព័រហ្វេសប៊ុក៖ www.facebook.com/sunflowerfilmalliance
Telegram៖ https://t.me/sunflowerfilmorg
YouTube៖ https://www.youtube.com/@sunflowerfilmalliance977