ស្ថានភាព​របួស​បាក់​ក្ដោង​ច្រមុះ​របស់​ ផល​ សុភ័ណ្ឌ​ យ៉ាងណា​ហើយ​ និង​ត្រូវ​សម្រាក​ប៉ុន្មាន​ខែ...​

  • 2024-08-13 05:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​កីឡាករ​គុន​ខ្មែរ​ ផល​ សុភ័ណ្ឌ​ បន្ទាប់​ពី​ចាញ់​កីឡាករ​ Oskar Siegert ​និង​មាន​របួស​បាក់​ក្ដោងច្រមុះ​នៅ​ទឹក​ទី២​ កាល​ពី​ថ្ងៃ​ទី១០​ ខែ​សីហា​ ឆ្នាំ​២០២៤​ នៅ​ស្ថានីយ​ទូរទស្សន៍​ TOWN​ របូត​ខ្សែក្រវាត់​ IPCC។​

សុភ័ណ្ឌ និងដៃគូ

គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី១៣​ ខែ​សីហា​ ឆ្នាំ​២០២៤​ នេះ​កីឡាករ​ ផល​ សុភ័ណ្ឌ ​ឲ្យ​ដឹង​ថា​ បាន​វះកាត់​ និង​ធូរស្រាល​គ្រាន់​បើ​ហើយ​ ប៉ុន្តែ​នៅ​ឈឺ​ត្រង់​មុខរបួស​បន្តិច។​ របួស​បាក់​ក្ដោងច្រមុះ​នេះ​ត្រូវ​សម្រាក​យ៉ាង​ហោច​រយៈពេល​ខ្ទង់​ ៣-៤​ខែ​ទើប​អាច​វិល​ចូល​សង្វៀន​ប្រដាល់​វិញ​បាន។​ ចំពោះ​ថ្លៃ​ព្យាបាល​របួស​បាក់​ក្ដោង​ច្រមុះ​នេះ​ សុភ័ណ្ធ​ បង្ហើប​ថា​ខាង​ស្ថានីយ​ជួយ​ចេញ​ពាក់កណ្ដាល​ផង​ដែរ។​

កីឡាករ​ Oskar Siegert

បញ្ជាក់​ដែរ​ថា​ អ្នក​លេង​គុន​ខ្មែរ​ ផល​ សុភ័ណ្ឌ​ ជា​កីឡាករ​មក​ពី​ក្លឹប​ប្រដាល់​តាឡីដំរីមានរិទ្ធិ​ និង​ជា​កីឡាករ​ចាស់​វស្សា​ក្នុង​វិស័យ​កីឡា​មួយ​នេះ​ផង​ដែរ។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​មាន​របួស​បាក់​ក្ដោង​ច្រមុះ​ក្នុង​ទឹក​ទី២​ អំឡុង​ការ​ប្រកួត​ការពារ​ខ្សែក្រវាត់​ IPCC ​កាល​ពី​ថ្ងៃ​ទី១០​ ខែ​សីហា​ ឆ្នាំ​២០២៤​ ជា​មួយ​ជើង​ខ្លាំង​ជនជាតិ​ប៉ូឡូញ​ Oskar Siegert៕​

រូបភាពហ្វេសបុកលោក សួស កុសល់ គាំទ្រគុនខ្មែរ

អត្ថបទ៖ នួន ស៊ីណា​