ឃើញធម្មតាៗដល់ស្គាល់ប្រវត្តិគូដណ្ដឹងរបស់ Lady Gaga ទើបដឹងថា Michael ជាមហាសេដ្ឋីលាក់មុខ

  • 2024-08-16 02:47:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីការសម្តែង នៅក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤ Lady Gaga បានបញ្ជាក់ពីការភ្ជាប់ពាក្យរបស់នាងជាមួយមិត្តប្រុស Michael Polansky ធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តជំនួសជាខ្លាំង។

ក្នុងអំឡុងពេលសន្ទនាជាមួយនាយករដ្ឋមន្ត្រីបារាំង Gabriel Attal នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ តារាប៉ុប Lady Gaga បានណែនាំមិត្តប្រុសអាយុ 4៦ឆ្នាំ គឺ Michael Polansky ថាជា "គូដណ្តឹង" របស់នាង។

Polansky និង Gaga បានទាក់ទងគ្នាជាសាធារណៈតាំងពីចុងឆ្នាំ ២០១៩។ អាចនិយាយបានថា Gaga កម្រនិយាយអំពីទំនាក់ទំនងរបស់នាងជាសាធារណៈណាស់ ប៉ុន្តែការណែនាំរបស់នាងអំពី Polansky ចំពោះមុខអ្នករាល់គ្នានេះធ្វើឱ្យអ្នកគាំទ្ររបស់នាងរំភើបចិត្ត។

ឃើញ Lady gaga សប្បាយចិត្ត អ្នកគាំទ្រក៏រឹតតែរំភើប ហើយទន្ទឹមនឹងការរំភើបក៏គេចង់ដឹង ដែរថា Michaele ជាអ្នកណា ព្រោះមិនដែលឃើញ Michaele ក្នុងវិស័យសិល្បៈរបស់សហរដ្ឋអាមរិកនោះទេ។

Michael Polansky មានដើមកំណើតនៅ San Francisco លោក Michael Polansky មានអាយុ ៤៦ ឆ្នាំជាអ្នកជំនួញ។ ទោះបីជាគេមិនសូវស្គាល់ពីឪពុកម្តាយ និងក្រុមគួសារលោកក៏ដោយតែ Polansky ត្រូវបានគេនិយាយថាមកពីគ្រួសារដែលមានជីវភាពធូរធារជាពិសេសគាត់ក៏ជាអតីតនិស្សិតនៃសាកលវិទ្យាល័យ Harvard ផងដែរ។

Polansky ចូលរួមក្នុងអាជីវកម្មជាច្រើន ក៏ដូចជាបណ្ដាក្រុមហ៊ុន គាត់បានដើរតួយ៉ាងសំខាន់នៅវិទ្យាស្ថាន ភាពស៊ាំនៃជំងឺមហារីក ដែលដឹកនាំដោយ Sean Parker សហស្ថាបនិក Facebook និង Napster ។

យោងតាមប្រវត្តិរូប Polansky គឺជានាយកប្រតិបត្តិនៃ The Parker Group ដែលជាអង្គការសប្បុរសធម៌ និងអាជីវកម្មដែលបង្កើតឡើងដើម្បីផ្លាស់ប្តូរភាពអវិជ្ជមានក្នុងវិស័យសុខភាពសាធារណៈ វិទ្យាសាស្ត្រជីវិតពលរដ្ឋ។ Michaele ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលម្នាក់នៃវិទ្យាស្ថានដែលមានគោលបំណងពង្រឹងការស្រាវជ្រាវជំងឺមហារីក មិនតែប៉ុណ្ណោះ Michaele មានការបណ្តាក់ទុនផ្សេងទៀតរបស់គាត់រួមមាន Founders Fund ជាមួយ Parker និង Peter Thiel ។ នៅក្នុងឆ្នាំ ២០១៣ លោកក្លាយជាសហស្ថាបនិក អង្គការគោលនយោបាយទ្វេភាគី សេដ្ឋកិច្ច នវានុវត្តន៍ Group (EIG)។

Michaele Polansky ធ្លាប់ជាអ្នកបណ្តាក់ទុនសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។

ទ្រព្យសម្បត្តិរបស់ Michael Polansky រួមមានប្រាក់ចំណូលពីអាជីវកម្មជាច្រើន គិតត្រឹមឆ្នាំ ២០២៤ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ត្រូវបានប៉ាន់ស្មានដោយប្រភពមួយចំនួនថាមានប្រហែល ៦០០ លានដុល្លារ។ ភាគច្រើននៃចំនួនដ៏ច្រើននេះអាចត្រូវបានកំណត់គុណលក្ខណៈតួនាទីរបស់គាត់នៅមូលនិធិ Parker ក៏ដូចជាប្រាក់ចំណូលរបស់គាត់ជាអ្នកវិនិយោគទុន។

យ៉ាងណាមិញ ចំណែកឯ Lady Gaga ត្រូវបានគេស្គាល់ថាជាម្ចាស់អចលនទ្រព្យជាច្រើននៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយរស់នៅក្នុងផ្ទះតម្លៃ ២២.៥ លានដុល្លារនៅ Malibu ។ ហើយ តារាចម្រៀង Bad Romance រូបនេះចង់រៀបចំពិធីមង្គលការនៅ ផ្ទះរបស់នាង នៅ Malibu នេះតែម្ដងជាមួយនឹងទិដ្ឋភាពនៃភ្នំ Santa Monica និងឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត៕

ប្រភព៖ Kenh14   អត្ថបទ៖ កេសរ