ថៃបានរកឃើញនាយករដ្ឋមន្ត្រីថ្មី ដែលមានវ័យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ
- 2024-08-16 11:02:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃបានរកឃើញនាយករដ្ឋមន្ត្រីថ្មី ដែលមានវ័យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ
ចន្លោះមិនឃើញ
សភាថៃក្នុងថ្ងៃសុក្រនេះបានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ក្រោយពីតុលាការធម្មនុញ្ញបានដកតំណែងលោកសេដ្ឋា ថាវីស៊ីនជានាយកថៃកាលពីថ្ងៃពុធកន្លងទៅ។
នាយករដ្ឋមន្ត្រីថ្មីរបស់ស្រុកថៃគឺ អ្នកស្រី ភែថងថារ ស៊ីណាវ៉ាត្រា ឬ មានឈ្មោះក្រៅហៅថា អ៊ុងអ៊ីង។ អ៊ុងអ៊ីងជានាយករដ្ឋមន្ត្រីក្មេងជាងគេនៅក្នុងប្រវត្តិសាស្ត្រថៃ ដោយមានអាយុ ៣៨ឆ្នាំ។ អ្នកស្រីជានាយករដ្ឋមន្ត្រីស្ត្រីទី២ នៅស្រុកថៃ ខណៈស្ត្រីទី១ ដែលបានធ្វើជានាយកនៅថៃគឺ មីងរបស់អ្នកស្រីអ៊ុងអ៊ីង អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ អ្នកស្រីអ៊ុងអ៊ីង ជានាយករដ្ឋមន្ត្រីទី៤ ដែលចេញពីសាច់ញាតិរបស់ត្រកូលស៊ីណាវ៉ាត្រា ដោយនាយករដ្ឋមន្ត្រីស៊ីណាវ៉ាត្រាទី១គឺ ឪពុករបស់អ្នកស្រីគឺ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ នាយករដ្ឋមន្ត្រីទី២ ដែលចេញពីត្រកូលនេះគឺ លោក ស៊ុមឆាយ វង្សសាវ៉ាត ដែលជាបងថ្លៃរបស់លោក ថាក់ស៊ីន និងជាពូថ្លៃរបស់អ្នកស្រីអ៊ុងអ៊ីង ចំណែកនាយករដ្ឋមន្ត្រីទី៣គឺ អ្នកស្រី យីងឡាក់ នេះឯង។
ក្នុងការបោះឆ្នោតកាលពីព្រឹកថ្ងៃសុក្រ អ្នកស្រីអ៊ុងអ៊ីង ទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ៣១៩សម្លេង ជាមួយនឹងសម្លេងបដិសេធចំនួន ១៤៥សម្លេង និងអនុប្បវាទចំនួន ២៧សម្លេង៕