បណ្ឌិត សេង វណ្ណារិទ្ធ៖ ក្ដីស្រឡាញ់ដ៏បរិសុទ្ធ និងគ្មានលក្ខខណ្ឌជាគន្លឹះសម្រាប់កូនៗក្នុងការរីកចម្រើន និងឈានដល់សក្តានុពលពេញលេញ
- 2024-08-17 04:45:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ឌិត សេង វណ្ណារិទ្ធ៖ ក្ដីស្រឡាញ់ដ៏បរិសុទ្ធ និងគ្មានលក្ខខណ្ឌជាគន្លឹះសម្រាប់កូនៗក្នុងការរីកចម្រើន និងឈានដល់សក្តានុពលពេញលេញ
ចន្លោះមិនឃើញ
ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៣-២០២៤ ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិ ចុងអ៊ីង (Zhong Ying International School - ZYIS) បានលើកឡើងថា ក្តីស្រលាញ់អាចជាអាវុធមុខពីរ។ មានតែក្ដីស្រឡាញ់ដ៏បរិសុទ្ធ និងគ្មានលក្ខខណ្ឌប៉ុណ្ណោះ ទើបអាចជួយឲ្យកូនៗរីកចម្រើន និងឈានទៅដល់ចំណុចកំពូលនៃសក្ដានុពលពេញលេញរបស់ពួកគេបាន។
លោកបានបញ្ជាក់ថាការសិក្សានឹងផ្ដល់នូវលទ្ធផលជាទីពេញចិត្តគ្មានព្រំដែនហើយកូនៗនឹងរៀនសូត្របានល្អបំផុតនៅពេលដែលពួកគេមានចំណង់ចំណូលចិត្ត និងការស្រលាញ់ពិតប្រាកដចំពោះវិស័យណាមួយ។
ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ ក៏បានបន្ថែមថា សុខភាពល្អ គឺជាគ្រឹះសំខាន់ក្នុងការចិញ្ចឹមបីបាច់កូនៗឱ្យមានកាយសម្បទារឹងមាំ និងចិត្តគំនិតវិជ្ជមាន។ លោកបានលើកទឹកចិត្តឱ្យអ្នកអាណាព្យាបាលផ្តោតលើការញាំល្អ ហាត់ប្រាណល្អ និងគេងល្អ ដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍកូនៗឱ្យមានការរីកចម្រើនយ៉ាងល្អឥតខ្ចោះ។
ក្នុងនាមជាអគ្គនាយកសាលាអន្តរជាតិ ចុងអ៊ីង បានលើកឡើងថា សាលាអន្តរជាតិ ចុងអ៊ីង នឹងខិតខំប្រឹងប្រែងពង្រឹងគុណភាពអប់រំប្រកបដោយប្រសិទ្ធភាពចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបណ្ដុះបណ្ដាលសិស្សានុសិស្សឱ្យក្លាយជាទំពាំងស្នងឫស្សីសម្រាប់សង្គមជាតិកម្ពុជា។
ហេតុអ្វីជ្រើសរើស ZYIS?
កូនរបស់លោកអ្នកនឹងស្ទាត់ជំនាញភាសាខ្មែរ អង់គ្លេស និងចិន ក្នុងរយៈពេលត្រឹមពីរឆ្នាំប៉ុណ្ណោះ។
អភិវឌ្ឍជំនាញសំខាន់ៗសម្រាប់សតវត្សទី២១ ដូចជា ទំនាក់ទំនង បច្ចេកវិទ្យា ភាពជាសហគ្រិន និងភាពជាអ្នកដឹកនាំ។
បណ្ដុះគំនិតច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហា ដើម្បីក្លាយជាអ្នកដឹកនាំ និងសហគ្រិននាពេលអនាគត។
បញ្ជាក់ដែរថា ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៣-២០២៤ របស់សាលាអន្តរជាតិ ចុងអ៊ីង នេះធ្វើឡើងនៅផ្សារ AEON 2 កាលពីថ្ងៃទី១០ ខែសីហា ជាមួយគ្នានោះដែរក៏មានការនិមន្តចូលរួមពីព្រះតេជព្រះគុណវជិរប្បញ្ញោ គូ សុភាព ផងដែរ៕