អបអរសាទរ​មេដាយ​ទី១​ របស់​ក្រុម​តេក្វាន់ដូ​ ITF​ ជម្រើស​ជាតិ​កម្ពុជា​ បន្ទាប់​ពី​ឈ្នះ​ម្ចាស់​ផ្ទះ​ឥណ្ឌា និង​ម៉ាឡេស៊ី​

  • 2024-08-21 07:20:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលរួម​ត្រេកអរ​ក្រុម​តេក្វាន់ដូ​ ITF ​កម្ពុជា​ ឈ្នះ​មេដាយ​សំរឹទ្ធ​ ១គ្រឿង​ ដែល​ជា​មេដាយ​ដំបូង​នៃ​ការ​ចូលរួម​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​អាស៊ី​ លើក​ទី១០​ ដែល​កំពុង​ធ្វើ​នៅ​ប្រទេស​ឥណ្ឌា​ ចាប់​ពី​ថ្ងៃ​ទី១៩​ ដល់​ ២៥​ ខែ​សីហា​ ឆ្នាំ​២០២៤​ នេះ។​

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​គ្រូ​ ប៉ាល់​ ជីវ័ន​ នៅ​មុន​នេះ​កីឡាករ​កម្ពុជា​ សម្បត្តិ សុវណ្ណរ៉េន​ ប្រកួត​លើ​វិញ្ញាសា​មេគុន​ ក្នុង​នោះ​ប្រកួត​ទី១​ ឈ្នះ​ម្ចាស់​ផ្ទះ​ឥណ្ឌា​ ដោយ​លទ្ធផល​ ៥-០​ ឈ្នះ​ដាច់​ ប្រកួត​ទី២​ ឈ្នះ​ម៉ាឡេស៊ី​ ៤-១​ និង​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កម្ពុជា​ចាញ់​ម្ចាស់​ក្បាច់​គុន​កូរ៉េខាងជើង​ លទ្ធផល​ពិន្ទុ​ ៣-១។​

យ៉ាងណា​ក្រុម​កម្ពុជា​មាន​កីឡាករ​ជា​ច្រើន​រូប​ទៀត​កំពុង​ធ្វើ​ការ​ប្រកួត​នៅ​ថ្ងៃ​ដំបូង​នេះ​ ដូច្នេះ​លទ្ធផល​ ឬ​ពិន្ទុ​ឈ្នះ​-ចាញ់​បែប​ណា​លោក​គ្រូ​ ប៉ាល់​ ជីវ័ន​ និង​ជម្រាប​ជូន​មហាជន​ជា​បន្ត​ទៀត។​ បញ្ជាក់​ដែរ​ថា​ ក្រុម​តេក្វាន់ដូ​ ITF​ ដែល​ដឹកនាំ​ទៅ​ប្រកួត​ដោយ​ផ្ទាល់​ពី​ឯកឧត្ដម​ កែវ​ រ៉េមី​ នៃ​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​អាស៊ី​ លើក​ទី១០​ ឯ​ប្រទេស​ឥណ្ឌា​ នេះ​បញ្ជូន​កីឡាករ​ កីឡា​ការិនី​សរុប​ ១៧​នាក់។​ ថ្ងៃ​ទី២១​ ខែ​សីហា​ ឆ្នាំ​២០២៤​ នេះ​ជា​ថ្ងៃ​បើក​ឆាក​ប្រកួត​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​