ក្រុមហ៊ុន foodpanda Cambodia ផ្ដល់ជូនភេសជ្ជៈបំពេញជាតិទឹកដោយឥតគិតថ្លៃសម្រាប់ដៃគូដឹកជញ្ជូនគ្រប់គ្នារបស់វេទិកាសេវាកម្មដឹកជញ្ជូន
- 2024-08-23 10:37:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន foodpanda Cambodia ផ្ដល់ជូនភេសជ្ជៈបំពេញជាតិទឹកដោយឥតគិតថ្លៃសម្រាប់ដៃគូដឹកជញ្ជូនគ្រប់គ្នារបស់វេទិកាសេវាកម្មដឹកជញ្ជូន
ចន្លោះមិនឃើញ
foodpanda ដែលជាវេទិកាសេវាកម្មដឹកជញ្ជូនចំណីអាហារឈានមុខគេក្នុងប្រទេសកម្ពុជា បានចាប់ផ្ដើមបើកយុទ្ធនាការថ្មីក្រោមប្រធានបទ "រក្សាជាតិទឹកជាមួយ foodpanda" ដែលជាការផ្ដល់ភេសជ្ជៈបំពេញជាតិទឹក ដោយឥតគិតថ្លៃដល់នយោជិតទាំងឡាយណាជាដៃគូដឹកជញ្ជូន របស់កម្មវិធីសេវាកម្មចែកចាយចំណីអាហារក្នុងប្រទេសដោយមិនគិតថាមកពីស្ថាប័នណានោះទេ ចាប់ពីថ្ងៃទី06 រហូតដល់ថ្ងៃទី15 ខែសីហា ឆ្នាំ2024 ដោយធ្វើឡើងក្នុងរាជធានីភ្នំពេញជាមួយនឹងភេសជ្ជៈដែលត្រូវចែកជូនមានចំនួនសរុបរហូតទៅដល់ 19,200។
យុទ្ធនាការដ៏ពិសេសនេះដែរ ដំណើរការឡើងក្នុងគោលបំណង ដើម្បីធានានូវសុខុមាលភាពសម្រាប់ដៃគូដឹកជញ្ជូនក្នុងការដឹកចំណីអាហារ ក៏ដូចជាភេសជ្ជៈជូនដល់អតិថិជន ទោះបីជាស្ថិតក្នុងអាកាស ធាតុបែបណាក៏ដោយ។
យុទ្ធនាការ "បំពេញជាតិទឹកជាមួយ foodpanda" ជាការផ្តួចផ្តើមឡើងយ៉ាងច្នៃប្រឌិតរបស់ក្រុមផ្នែកទីផ្សារ រួមជាមួយនឹងក្រុមភ្នាក់ងារដឹកជញ្ជូន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ដៃគូដឹកជញ្ជូន ដែលបានលះបង់ទាំងពេលវេលា និងកម្លាំងកាយចិត្តរបស់ពួកគេយ៉ាងអត់ធ្មត់ក្នុងការធានានូវសេវាកម្មរបស់យើងមួយនេះឱ្យដំណើរការបានយ៉ាងរលូន។ ជាមួយគ្នានេះដែរ លោក Pradhan Muthanna ដែលជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកទីផ្សារនៃ ក្រុមហ៊ុន foodpanda បានលើកឡើងថា "អ្នកដឹកជញ្ជូនរបស់យើងបានពុះពារជ្រែកគ្រប់ឧបសគ្គមិនថាអាកាសធាតុក្តៅ ភ្លៀង ឬត្រជាក់នោះទេ ពួកគេតែងតែខំប្រឹង ដើម្បីធានានូវការដឹកអាហារជូនដល់អតិថិជនឱ្យបានទាន់ពេលវេលា លឿន និងសុវត្ថិភាពបំផុត។ ហើយនេះគ្រាន់តែមធ្យោបាយមួយប៉ុណ្ណោះ ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះដៃគូដឹកជញ្ជូនគ្រប់គ្នា ដើម្បីធានាថាពួកគាត់បានបំពេញជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ និងមានសុខភាពល្អក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់ពួកគេ។"
សូម្បីតែដៃគូដឹកជញ្ជូនរបស់ foodpanda ក៏បានសម្ដែងការកោតសរសើរចំពោះយុទ្ធនាការនេះផងដែរ ដោយមានដៃគូដឹកជញ្ជូនមួយចំនួនធំក៏សង្ឃឹមថានឹងមានយុទ្ធការបែបនេះដំណើរការឡើងជាបន្ដបន្ទាប់ក្នុងអំឡុងឆ្នាំនេះទៀតផងដែរ ខណៈពេលដែលដៃគូដឹកជញ្ជូនផ្សេងៗទៀតរបស់ foodpanda វិញមានក្ដីរំភើប និងសប្បាយរីករាយជាខ្លាំងចំពោះដៃគូដឹកជញ្ជូនដទៃទៀតពីស្ថាប័នផ្សេងៗទាំងអស់ក្នុងរាជធានីភ្នំពេញក៏អាចទទួលបាននូវភេសជ្ជៈបំពេញជាតិទឹកដោយឥតគិតថ្លៃដែរ មិនចំពោះតែដៃគូដឹកជញ្ជូនដែលពាក់អាវពណ៌ផ្កាឈូករបស់ foodpanda តែប៉ុណ្ណោះទេ។ ដៃគូដឹកជញ្ជូនម្នាក់ក៏បានសម្ដែងអារម្មណ៍ពិតថា "ខ្ញុំពិតជាចូលចិត្តយុទ្ធនាការនេះ ព្រោះអីខ្ញុំអាចសន្សំប្រាក់បានខ្លះដែរពីការទិញទឹក និងភេសជ្ជៈ ហើយអ្វីដែលខ្ញុំពេញចិត្តបំផុតនោះ គឺអ្នកដឹកជញ្ជូនទាំងអស់មិនថាមកពីក្រុមហ៊ុនណាទេ ពួកគាត់ក៏អាចទទួលវាបានដូចខ្ញុំដែរ។"
ចំពោះការបរិច្ចាគជូននូវភេសជ្ជៈដោយឥតគិតថ្លៃនេះ គឺជាចំណែកមួយនៃការបន្ដគំនិតផ្តួចផ្តើមរបស់ foodpanda Cambodia ស្ថិតក្នុងកម្មវិធី "Panda Hearts” ដែលក្រុមហ៊ុន foodpanda បានបើកដំណើរការនៅក្នុងខែកក្កដា ឆ្នាំ 2024 កន្លងមកនេះ ក្នុងគោលបំណង ដើម្បីលើកកម្ពស់សុខុមាលភាព និងទំនុកបម្រុងដល់អ្នកបើកបរដឹកជញ្ជូនដោយប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូលទាំង5 រួមមាន៖ សុវត្ថិភាព សុខុមាលភាព ការអភិវឌ្ឍផ្នែកបុគ្គល សហគមន៍ និងកញ្ចប់អត្ថប្រយោជន៍។
ក្រុមហ៊ុន foodpanda Cambodia នៅតែបន្តការប្តេជ្ញាចិត្តដើម្បីដៃគូដឹកជញ្ជូនរបស់ខ្លួន ដោយសារពួកគាត់គឺជាបេះដូង និងជាព្រលឹងនៃវេទិការបស់ foodpanda ដែលស្វះស្វែងធ្វើការដោយមិនគិតពីភាពនឿយហត់ដើម្បីសហគមន៍ជាមួយនឹងសេវាកម្មសំខាន់ៗទៀតដើម្បីបំពេញតម្រូវការអតិថិជន៕