ហេតុអ្វី ម៉ូតូមិនប្រើម៉ាស៊ីនម៉ាស៊ូត?

  • 2024-08-26 03:54:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើលោកអ្នកធ្លាប់មានចម្ងល់​ទេថាតើហេតុអ្វី ម៉ូតូគេមិនបំពាក់ម៉ាស៊ីនម៉ាស៊ូត ខណៈដែលរថយន្តមាន​ជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ីនម៉ាស៊ូត។ យើងដឹងហើយថា ម៉ាស៊ីនម៉ាស៊ូត​ក៏មានគុណសម្បត្តិផងដែរ ដូចជា​ សន្សំសំចៃប្រេង និងមានកម្លាំងរមួលខ្លាំងជាដើម។

ខាងក្រោមនេះ គឺ​ជាមូលហេតុមួយចំនួន​ដែលគេមិនបំពាក់ម៉ាស៊ីនម៉ាស៊ូតលើម៉ូតូ៖

  • ទម្ងន់៖ ម៉ាស៊ីនម៉ាស៊ូត ជាទូទៅ ធ្ងន់ជាងម៉ាស៊ីនសាំង (បើគិតពីទំហំ និងកម្លាំងដូចគ្នា) ដែលធ្វើឱ្យម៉ូតូកាន់តែធ្ងន់ ប៉ះពាល់ដល់សន្ទុះ និងស៊ីប្រេង។

  • ញ័រ៖ ម៉ាស៊ីនម៉ាស៊ូត តែងមានភាពញ័រជាងម៉ាស៊ីនសាំង ដែលប៉ះពាល់​ដល់​ការជិះមិនស្រួលខ្លួន ហើយអាចធ្វើឱ្យផ្នែកគ្រឿងបង្គុំឆាប់សឹក។

  • សំឡេង៖ ម៉ាស៊ីនម៉ាស៊ូត តែងមានសំឡេងថ្លង់ជាង​ម៉ាស៊ីនសាំង។

  • ប្រអប់លេខ៖ ម៉ាស៊ីនម៉ាស៊ូត ត្រូវការប្រអប់លេខខុសគ្នា​ពីម៉ាស៊ីនសាំង ដែល​ធ្វើឱ្យការចំណាយផលិតខ្ពស់។

  • សីតុណ្ហភាព៖ ម៉ាស៊ីនម៉ាស៊ូត មានសីតុណ្ហភាព​ប្រតិបត្តិការខ្ពស់ជាង ដែលតម្រូវឱ្យមាន​ប្រព័ន្ធទឹកស្អំធំ និងស្មុគស្មាញ ប៉ះពាល់​ដល់ទម្ងន់ និងទំហំម៉ូតូ។

  • ការបំពុល៖ ការបញ្ចេញ​ផ្សែងរបស់ម៉ាស៊ីនម៉ាស៊ូត គឺច្រើនជាង ម៉ាស៊ីនសាំង។

  • តម្លៃ៖ ការ​ចំណាយថ្លៃដើមផលិតម៉ូតូម៉ាស៊ីនម៉ាស៊ូត គឺខ្ពស់ជាងម៉ូតូម៉ាស៊ីនសាំង ដែលនឹង​ធ្វើឱ្យការលក់ថ្លៃទៅតាមនោះផងដែរ៕

អត្ថបទ៖ សំភី