Kepa ត​កុងត្រា​ថ្មី​ជា​មួយ​ Chelsea ក៏​ផ្លាស់​ទៅ​កាន់​ Bournemouth ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ភ្លាមៗ

  • 2024-08-27 13:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទី​ Kepa Arrizabalaga ត្រូវ​បាន​កំពូល​អ្នកសារព័ត៌មាន​ Fabrizio Romano រាយការណ៍​ថា​បាន​ផ្លាស់​ទៅ​កាន់​ក្លឹប​ Bournemouth ក្នុង​លក្ខខ័ណ្ឌ​ ក្រោយ​សម្រេច​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Chelsea នៅ​ក្នុង​ថ្ងៃ​នេះ​។

Kepa ត្រូវ​បាន​គេ​ដឹង​ថា​ នឹង​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Chelsea រយៈពេល​១ឆ្នាំ​ រហូត​ទៅ​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦។

យ៉ាងណា​ក៏​ចុះ​កុងត្រា​ថ្មី​ភ្លាមៗ​នេះ​ កីឡាករ​នេះ​ក៏​បាន​សម្រេច​ចិត្ត​ទៅ​លេង​ឲ្យ​ Bournemouth ១រដូវកាល​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ២០២៥ ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​។

នៅ​ក្នុង​ខណៈ​ពេល​នេះ​ Kepa កំពុង​ធ្វើ​ការ​ពិនិត្យ​សុខភាព​ត្រៀម​ទៅ​លេង​ឲ្យ​ក្លឹប​ថ្មី​នេះ​នៅ​អង់គ្លេស​។

Kepa មក​លេង​ឲ្យ​ Chelsea តាំង​ពី​ឆ្នាំ​២០១៨ មក​ដល់​បច្ចុប្បន្ន​នេះ​ ដោយ​កាល​ពី​រដូវកាល​កន្លង​ទៅ​នេះ​ បាន​ទៅ​លេង​ឲ្យ​ Real Madrid ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ យ៉ាង​ណា​នៅ​រដូវកាល​ក៏​ផ្លាស់​ទៅ​កាន់​ Bournemouth ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​៕

ប្រភព៖ BBC | The Sun   អត្ថបទ៖ សេរី មង្គល