ស្មានតែកំលោះអឺរ៉ុបមកពីណា! មើលឱ្យជាក់ទើបដឹងថា ៨ឆ្នាំក្រោយ លឹម ដារាជ ពេញរូបសង្ហាយ៉ាងនេះ

  • 2024-09-02 03:50:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តនៅចាំទេកុមារា លឹម ដារាជ អតីតបេក្ខភាពប្រលងកម្មវិធីចម្រៀងលំដាប់ពិភពលោក The Voice Kids រដូវកាលទី១ ក្នុងឆ្នាំ២០១៧ ដែលកុមារូបនេះមានត្រឹមតែ ១២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែឈានដល់ឆ្នាំ២០២៤នេះ លឹម ដារាជ ហាក់ពេញរូបពេញកំលោះ ហើយកំពុងល្បីខ្លាំងក្នុងបណ្ដាញសង្គមជាមួយរូបថតប៉ុន្មានសន្លឹករបស់ក្មេងប្រុសនេះ។

មហាជនមិនតិចនាក់ទេ ហាក់កំពុងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ លឹម ដារាជ បន្ទាប់ពីមានទំព័រ Facebook មួយបានបង្ហោះរូបថតប៉ុន្មានសន្លឹករបស់ ដារាជ ដែលរូបទាំងនោះបង្ហាញពីសកម្មភាព ដារាជ នៅកន្លែងហាត់ប្រាណ ដែលធ្វើឱ្យគ្រប់ចំណាំសឹងពុំបានថាកំលោះក្នុងរូបមានរាងកាយមាំទាំ សាច់ដុំកង់ៗ សង្ហាបែបនេះ គឺជា លឹម ដារាជ បេក្ខភាពប្រលង The Voice kids កាលពីឆ្នាំ ២០១៧

រយៈពេល៨ឆ្នាំ ហាក់ដើរលឿន ហើយរយៈពេលច្រើនឆ្នាំមកនេះ ក៏បានប្រែរូបរាង លឹម ដារាជ ពីក្មេងប្រុស ១២ឆ្នាំ មកជាកំលោះពេញរូបពេញរាង សង្ហាខ្លាំងតែម្ដង ប្រិយមិត្តខ្លះចំណាំសឹងមិនបាន បើមិនប្រាប់ថានេះពិតជា លឹម ដារាជ

រម្លឹកផងដែរ កាលពីឆ្នាំ ២០១៧ លឹម ដារាជ បានចូលលងក្នុងកម្មវិធីចម្រៀងលំដាប់ពិភពលោក The Voice Kids រដូវកាលទី១ ដោយបានលើកយកបទចម្រៀងជាភាសាបរទេស «Hope Full» មកប្រកួត និងទទួលបានការចុច ប៊ូតុងពីគណៈកម្មាការទាំង៣។

យ៉ាងណាមិញបច្ចុប្បន្ននេះ លឹម ដារាជ ក្លាយជាតារាចម្រៀងអាជិព ក្នុងផលិតកម្ម Town Production បានទម្លាក់ជាច្រើនបទផងដែរ

អត្ថបទ៖ កេសរ

អត្ថបទថ្មី