នៅកម្ពុជា មានផ្លូវមួយខ្សែដែល​មានឈ្មោះ «សម្តេចចៅហ្វាវាំង គង់ សំអុល»

  • 2024-09-02 07:12:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវមួយខ្សែ​ដែលត្រូវបានប្រសិទ្ធនាមជា «មហាវិថីសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល» គឺ​ជាផ្លូវលេខ២០០៤ ចាប់ពី​ចំណុច​ផ្លូវលេខ២៧១ រហូតដល់​ចំណុចមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងប្រមាណ ៤៤៥០ម៉ែត្រ ស្ថិតក្នុង​ខណ្ឌសែនសុខ​ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមជម្រាបថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ប្រសិទ្ធនាមផ្លូវនេះ កាលខែមេសា ឆ្នាំ​២០២០។

សម្តេច​ចៅហ្វាវាំង គង់ សំអុល បាន​ទទួល​មរណភាព​នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០២៤ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។ សម្តេច​មានតំណែងជា​ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី​ក្រសួងព្រះបរមរាជវាំង ប្រធាន​គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី