អនុប្រធាន​សហព័ន្ធ​កីឡា​រាំ៖​ សិក្ខាកាម​យក​ចិត្ត​ទុកដាក់​ក្រេប​យក​ចំណេះដឹង​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​មធ្យម​ដើម្បី​ពង្រីក​ផ្សព្វផ្សាយ​បន្ត​

  • 2024-09-12 08:54:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កម្រិត​មធ្យម​ថ្ងៃ​ទី១២​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ នេះ​អនុប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ សូម​ឲ្យ​សិក្ខាកាម​ដែល​មក​ចូលរួម​វគ្គ​នេះ​ត្រូវ​យក​ចិត្ត​ទុកដាក់​ និង​ខំប្រឹង​សិក្សា​ឲ្យ​បាន​ល្អ​ដើម្បី​ផ្ដល់​នូវ​ជំនាញ​ផ្សព្វផ្សាយ​បន្ត​ទៀត។​

រូបភាពផេក Olympic Cambodia

លោក​ឧកញ៉ា​ ប៉ិច​ បូឡែន​ បាន​ឲ្យ​ដឹង​ថា​ សហព័ន្ធ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង​ក្នុង​គោលបំណង​អភិវឌ្ឍន៍​ធនធាន​គ្រូ​បង្វឹក​ឲ្យ​កាន់​តែ​មាន​កម្រិត​បច្ចេកទេស​ ចំណេះ​ ជំនាញ​ឲ្យ​កាន់​តែ​ប្រសើរ​បន្ថែម​ទៀត​ដើម្បី​មាន​សមត្ថភាព​បង្ហាត់​បង្រៀន​ ផ្សព្វផ្សាយ​ដល់​យុវជន​ និង​កីឡាករ​ថ្មីៗ។​

រូបភាពផេក Olympic Cambodia

អនុប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ សិក្ខាកាម​សូម​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​សិក្សា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ដើម្បី​ទទួល​យក​នូវ​អ្វី​ដែល​គ្រូៗ​ឧបទេស​បាន​បង្រៀន​ បច្ចេកទេស​ថ្មីៗ​ដែល​ផ្ដល់​ជូន​ដើម្បី​មាន​ចំណេះ​ដឹង​កាន់​តែ​ច្បាស់លាស់​ល្អ​ត្រៀម​យក​ទៅ​ពង្រីក​ផ្សព្វផ្សាយ​ដល់​សិស្សៗ​ដែល​ចង់​ហ្វឹកហាត់​លើ​កីឡា​រាំ​នេះ​នៅ​តាម​កន្លែង​ផ្សេងៗ។​

រូបភាពផេក Olympic Cambodia

បញ្ជាក់​ដែរ​ថា​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កីឡា​រាំ​កម្រិត​មធ្យម​នេះ​ធ្វើ​ឡើង​រយៈពេល​ ៧ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១២​ ដល់​ ១៨​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​ សិក្ខាកាម​ចូលរួម​សរុប​ ២៥​នាក់​ក្នុង​នោះ​នារី​ ១៥​នាក់៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី