UCL ៖ ក្រោយ​បញ្ចប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី​១​​នេះ​ Byern Munich នៅ​កំពូល​តារាង​

  • 2024-09-20 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​សប្ដាហ៍​​ទី​១​​នៃ​ពាន​រង្វាន់​ធំ​​បំផុត​ប្រចាំ​ទ្វី​ប​អឺរ៉ុប UEFA Champions League ​បាន​បញ្ចប់​ទៅ​ហើយ ​ដោយBayern Munich របស់​ក្រុម​មក​ពី​អាល្លឺម៉ង់​កាន់​កាប់​កំពូល​តារាង​បណ្ដោះ​អាសន្ន​បន្ទាប់​ពី​ពួក​គេ​ស៊ុត​យ៉ាង​ចាស់​ដៃ​ ៩-២​​ទៅ​លើ​ក្រុម​​ Dinamo Zagreb ។

​ដ្បិត​តែ​ការ​ប្រកួត​បាន​បញ្ចប់​​ប៉ុន្តែ​ Sabay សូម​ធ្វើ​ការ​ពន្យល់​​ពី​តារាង​ពិន្ទុ​នោះ​ឡើង​វិញ​ម្ដង​ទៀត​​គឺ​​ពី​លេខ​១​ដល់​លេខ​៨ នឹង​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​ស្វ័យ​ប្រវត្តិ​ក្រោយ​ពេល​ប្រកួត​​សន្សំ​ពិន្ទុ​ចប់​។ ខណៈ​​ពី​ក្រុម​លេខ​៩​ដល់​លេខ​២២​​នឹង​ធ្វើ​ការ​ប្រកួត​ជម្រុះ​បន្ត​ទៀត​ដើម្បី​ស្វែង​រក​៨​ក្រុម​បន្ថែម​​ទៀត​ទៅ​បង្គ្រប់​១៦​ក្រុម។

​សូម​មើល​តារាង​ខាង​ក្រោម​៖

Daro Ly