ទៅលេងច្រកល្អៀង ថ្ងៃភ្ជុំបិណ្ឌ មិនចាំបាច់ជិះម៉ូតូខ្លួនឯងទេ គឺអាចដាក់ម៉ូតូលើរថភ្លើងទៅតែម្តង

  • 2024-09-23 02:42:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ដែលមានបំណងទៅលេងទឹកធ្លាក់ច្រកល្អៀង ក្នុងខេត្តពោធិ៍សាត់ ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ គឺអាចដាក់ម៉ូតូលើរថភ្លើងទៅជាមួយគ្នាតែម្តង។

ក្រុមហ៊ុនរ៉ូយ៉ាល់រ៉េលវេ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖ «តោះ បង$២០ អូន $៤ ដាក់ម៉ូតូលើរថភ្លើង ទៅលេងឋានសួគ៍ច្រកល្អៀងភ្ជុំបិណ្ឌនេះហីយ។ មានគម្រោងទៅដើរលេងនៅណានៅ! Admin មានគម្រោងទៅលេង ឋានសួគ៍ច្រកល្អៀង និយាយពីថាទេសភាពវិញ Admin អោយ Rate 100/100»។

ក្រុមហ៊ុនបញ្ជាក់ថា ខ្សែរថភ្លើងនេះ ចេញដំណើរពីភ្នំពេញ - បំណក់ នៅម៉ោង ៦:៤០នាទីព្រឹក ដោយទៅដល់នៅម៉ោង ១០ព្រឹក។ បន្ទាប់មក លោកអ្នកអាចធ្វើដំណើរតាមរយៈការជិះម៉ូតូ ពីស្ថានីយបំណក់ ទៅកាន់រមណីយដ្ឋានច្រកល្អៀង ចំណាយពេលតែ ១៥នាទីប៉ុណ្ណោះ។

សូមជម្រាបថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក្រុមហ៊ុនរ៉ូយ៉ាល់រ៉េលវេ បានបើកទទួលការកក់សម្រាប់ម៉ូតូ។ ក្នុងនោះថ្ងៃដែលអាចដាក់ម៉ូតូបាន គឺចាប់ពីថ្ងៃទី ២៨ ខែកញ្ញា ដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៤ ចេញដំណើរនៅម៉ោង ៦:៤០នាទីព្រឹក សម្រាប់ខ្សែផ្លូវ ភ្នំពេញ-កំពង់ឆ្នាំង-ពោធិ៍សាត់-បាត់ដំបង។ ចំណែកខ្សែផ្លូវ ភ្នំពេញ-តាកែវ-ទូកមាស-កែប-កំពត-វាលរេញ-កំពង់សោម អាចដាក់ម៉ូតូបានចាប់ពីថ្ងៃទី១ ដល់ ៣ ខែតុលា ឆ្នាំ២០២៤ ចេញដំណើរនៅម៉ោង ៧ព្រឹក៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម