ធនាគារ ស្ថាបនា គាំទ្រដល់ការសិក្សារបស់សិស្សានុសិស្សនៅខេត្តសៀមរាប តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គម
- 2024-09-23 07:11:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ ស្ថាបនា គាំទ្រដល់ការសិក្សារបស់សិស្សានុសិស្សនៅខេត្តសៀមរាប តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គម
ចន្លោះមិនឃើញ
ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីសប្បុរសធម៌ជួយដល់សិស្សានុសិស្សនៅវត្តនាគខ្មៅ ស្ថិតក្នុង ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
កម្មវិធីសប្បុរសធម៌នេះបានប្រព្រឹត្តិឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណងផ្តល់សម្ភារសិក្សា ដើម្បីគាំទ្រដល់ការសិក្សារបស់ពួកគេឱ្យមានភាពងាយស្រួល និងសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។ ក្នុងនោះផងដែរ ធនាគារ ស្ថាបនា បានផ្តល់សម្ភារៈសិក្សាសំខាន់ៗ និងកុំព្យូទ័រដល់សាលាវត្តនាគខ្មៅ និងអាជ្ញាធរមូលដ្ឋាន។
លោក ហែន ហ្គី. ម៉ូលដឺ ប្រធាននាយកប្រតិបត្តិ នៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ "នៅធនាគារ ស្ថាបនា យើងជឿជាក់ថាការកសាងទំនាក់ទំនងដ៏រឹងមាំ និងការយល់ដឹងយ៉ាងច្បាស់ពីសហគមន៍របស់យើង គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមប្រកបដោយភាពរុងរឿង និងសមធម៌។ យើងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្សាភ្ជាប់ទំនាក់ទំនងរបស់យើងជាមួយប្រជាជនកម្ពុជាគ្រប់រូប និងគាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមដែលគាំទ្រដល់បុគ្គល និងសហគមន៍ទាំងមូល តាមរយៈការងារទំនួលខុសត្រូវសង្គមរបស់យើង និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈសេវាកម្មធនាគារដ៏សម្បូរបែបរបស់យើង។ កម្មវិធីទំនួលខុសត្រូវសង្គមរបស់យើងមិនត្រឹមតែឆ្លុះបញ្ចាំងពីឈ្មោះធនាគារ ស្ថាបនា ប៉ុណ្ណោះទេ ប៉ុន្តែធនាគារផ្តោតលើសពីការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុ ពោលគឺយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការគាំទ្រក្នុងការកសាងអ្នកដឹកនាំជំនាន់ក្រោយប្រកបដោយគុណភាពខ្ពស់ និងរួមគ្នាកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា”។
វត្តនាគខ្មៅស្ថិតនៅក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយបច្ចុប្បន្ននេះសាលាមានសិស្សសរុបចំនួន ១៥០នាក់ និងមានគ្រូចំនួន ៨នាក់ និងមានថ្នាក់ចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៩ ដោយសិស្សភាគច្រើនមកពីគ្រួសារខ្វះខាត។
កិច្ចខិតខំប្រឹងប្រែងការងារទំនួលខុសត្រូវសង្គមរបស់ធនាគារ ស្ថាបនា គឺស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យអប់រំ និងចក្ខុវិស័យរបស់ខ្លួនក្នុងការចូលរួមអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព។ រយៈពេលជាច្រើនឆ្នាំមកនេះ ធនាគារ ស្ថាបនា បានបន្តចូលរួមយ៉ាងសកម្មជាមួយសកម្មភាព និងគំនិតផ្តួចផ្តើមការងារសង្គមផ្សេងៗជាច្រើនទៀតដូចជា៖ ការលើកកម្ពស់វិស័យអប់រំ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍សហគមន៍នានា។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.៤០០ នាក់។ ធនាគារ មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាចំនួន១៧៥ ស្ថាបនាព្រីមារណ៍ចំនួន៣ និងម៉ាស៊ីនអេធីអឹមជាង៣៤០កន្លែង។ យើងផ្តល់ជូននូវ សេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគាចល័ត សេវាធនាគារអេឡិចត្រូនិច ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀរវត្សន៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT Thunes និងវីសា B2B Connect, សេវា Western Union សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។
ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃវិស័យសហគ្រាស ធុនតូច និងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយក្នុងការទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway S2Biz Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។
ថ្មីៗនេះ ធនាគារ ស្ថាបនា ត្រូវបានជ្រើសរើស និងទទួលពានរង្វាន់ឆ្នើម ២នោះគឺ “Most Innovative Mobile Banking App – Cambodia 2024” ពីស្ថាប័ន International Finance និង “Best Retail Banking - Cambodia 2024” ពី Global Retail Banking Rankings ។ ពានរង្វាន់នេះសបញ្ជាក់ពីការ ប្តេជ្ញាចិត្តរបស់ ធនាគារ ស្ថាបនា ក្នុងការផ្តល់ជូនអតិថិជន និងប្រជាជនកម្ពុជានូវបទពិសោធន៍ធនាគារចល័តប្រកបដោយភាពច្នៃប្រឌិត និងល្អបំផុត។
ហើយក្នុងឆ្នាំ ២០២៣ ធនាគារ ស្ថាបនា ក៏ទទួលបាននូវពានរង្វាន់ឆ្នើមចំនួន ៣ ពីក្រុមហ៊ុនម៉ាស្ទ័រកាតដូចជា៖ ពានរង្វាន់ “First Launch in Market 2023” ក្នុងការដាក់ឱ្យដំណើរការប័ណ្ណ CSS co-badged មុនគេ ពានរង្វាន់ “Leadership in Debit Growth 2023” លើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងពានរង្វាន់ “Innovation Breakthrough 2023” លើការបើកដំណើរការមុខងារ Tap on Phone ។ លើសពីនេះទៅទៀត នៅក្នុងឆ្នាំ ២០២២ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់កិត្យានុភាពចំនួន២ រួមមាន “Best Mobile Banking App ឆ្នាំ2022” និង “Mobile Banking & Payment Initiative of the Year” ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។