Speed ប៊ិះ​នឹង​បញ្ចប់​ Stream ក្រោយ​ច្រឡំ​ផ្លែ​ត្របែក​ជា​ ផ្លែ​ប៉ោម​ខៀវ

  • 2024-09-23 12:08:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​ Yutuber ទូទាំង​ពិភព​លោក​ IshowSpeed ប៊ិះ​នឹង​បញ្ចប់​ការ​ Stream ផ្ទាល់​នៅ​លើ​ Youtube ក្រោយ​ច្រឡំ​ផ្លែ​ត្របែក​ជា​ ផ្លែ​ប៉ោម​ខៀវ​។

IshowSpeed បាន​ត្រលប់​មក​កម្ពុជា​ជា​លើក​ទី​២ ក្រោយ​លើក​ទី​១ បាន​ធ្វើ​ការ​ Stream ផ្ទាល់​នៅ​ឯខេត្ត​សៀមរាប​រយៈពេល​ខ្លី​ត្រឹម​តែ​ជាង​ ៥០នាទី​ ដោយ​បាន​ទទួល​បាន​ ៣០លាន​ Subscriber នៅ​ទី​នោះ​។

តាម​ពិត​ទៅ​កាល​ពី​មក​កម្ពុជា​លើក​ទី​១ កាល​ពី​សប្ដាហ៍​មុន​ Speed ក៏​ចង់​ធ្វើ​ការ​ Live រាប់​ម៉ោង​ផង​ដែរ​ ប៉ុន្តែ​ដោយ​សារ​បញ្ហា​អាកាសធាតុ​ទើប​ Live​ ខ្លី​។

ប៉ុន្តែ​មក​ដល់​កម្ពុជា​លើក​ទី​២នេះ​ Speed ក៏​បាន​ Live រយៈពេល​៣ម៉ោង​ នៅ​ភ្នំពេញ​ ដោយ​ទើប​ Live បាន​១០ដំបូង​ Speed ក៏​ប្រទះ​ឃើញ​ផ្លែ​ត្របែក​តែ​ច្រឡំ​ជា​ ផ្លែ​ប៉ោម​ខៀវ​ ដោយ​ធ្វើ​ឲ្យ​ប៊ិះ​បញ្ចប់​ Live។

ផ្លែប៉ោម​ខៀវ​គឺ​ជា​សញ្ញា​នៃ​ការ​ Livestream របស់​ Speed ដោយ​ឲ្យ​តែ​ចុង​បញ្ចប់​ Video នៃ​ការ​ Live កំពូល​ Yotuber នេះ​នឹង​បញ្ហា​ផ្លែប៉ោម​ខៀវ​ជា​សញ្ញា​បញ្ចប់​ Stream៕

អត្ថបទ៖ សេរី មង្គល