សែន​ រ៉ាដេត៖​ ការ​ឡើង​ប្រកួត​បច្ចុប្បន្ន​នេះ​រឹតតែ​សំខាន់​ពិសេស​ធ្វើ​ជា​គំរូ​ដល់​សិស្សៗ​ក្នុង​ក្លឹប​

  • 2024-09-26 07:26:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ទម្ងន់​ស្រាល​ សែន​ រ៉ាដេត​ ថា​ការ​ឡើង​ប្រកួត​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​រឹតតែ​សំខាន់​ជា​ពិសេស​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​សិស្សៗ​ក្នុង​ក្លឹប​ផង​ និង​បង្ហាញ​ពី​បច្ចេកទេស​ប្រកួត​ផង។​

កីឡាករ សែន រ៉ាដេត

កីឡាករ​ សែន​ រ៉ាដេត​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​អារម្មណ៍​ចំពោះ​ការ​ឡើង​ប្រកួត​បច្ចុប្បន្ន​នេះ​គឺ​ផ្ដោត​ និង​ខំប្រឹង​ប្រែង​ខ្លាំង​ដែល​វា​ខុស​ពី​មុន​ខ្លួន​ត្រឹម​តែ​ជា​កីឡាករ​មួយ​មុខ​គត់។​ ឥលូវ​ទាំង​ការ​ហ្វឹកហាត់​ និង​ការ​ឡើង​ប្រកួត​គឺ​ត្រូវ​ធ្វើ​ជា​គំរូ​ដល់​សិស្សៗ​ក្នុង​ក្លឹប​ដើម្បី​ជំរុញ​ទឹកចិត្ត​ពួកគេ​ឲ្យ​ខំ​ប្រឹងប្រែង​ពុះពារ​ឧបសគ្គ​នានា​លើ​វិថី​គុន​ខ្មែរ​នេះ។​

មួយ​វិញ​ទៀត​ការ​ត្រៀម​ខ្លួន​បាន​ល្អ​ និង​ការ​ឡើង​ប្រកួត​អស់ៗ​ពី​សមត្ថភាព​ជា​ការ​បង្ហាញ​បទ​ពិសោធ​ និងបច្ចេកទេស​សំខាន់​មួយ​ដល់​កូន​សិស្ស​ខ្លួន​រៀន​ពង្រឹង​សមត្ថភាព​កែប្រែ​ចំណុច​ខ្វះខាត​នានា​ផង​ដែរ។​ ដូច្នេះ​សរុប​ទៅ​ការ​ឡើង​សង្វៀន​ពេល​នេះ​គឺ​រៀង​មាន​សម្ពាធ​ខ្លះ​ដែរ។​

កីឡាករ សែន រ៉ាដេត

បញ្ជាក់​ដែរ​ថា​ នៅ​ថ្ងៃ​សៅរ៍​ ទី២៨​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ នេះ​កីឡាករ​ សែន​ រ៉ាដេត​ នឹង​ឡើង​ប្រកួត​ដណ្ដើម​ប្រាក់​លាន​នៅ​សង្វៀន​ CNC។​ បច្ចុប្បន្ន​នេះ​ក្រៅ​តែ​ជា​កីឡាករ​ឡើង​ប្រកួត​ហើយ​នោះ​រូប​គេ​ក៏​ជា​គ្រូ​បង្វឹក​នៃ​ក្លឹប​ប្រដាល់​គុន​ខ្មែរ​ដែន​សមុទ្រ​ក្នុង​ចំណោម​បងប្អូន​ទាំង​៣នាក់​ត្រកូល​ សែន​ ផង​ដែរ៕​

សិស្សគុនក្លឹបដែនសមុទ្រ

អត្ថបទ៖ នួន ស៊ីណា​