អ្នក​ចាត់​ការ​ Qarabag ​ខឹង​រឿង​ចាញ់​ Spurs ៣-០ មធ្យម​ តែ​រឿង​​ស្ទះ​​ចរាចរណ៍​២ម៉ោង​កន្លះ​ទើប​ជា​រឿង​​ធំ​

  • 2024-09-27 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​​របស់​ក្លឹប Qarabag លោក Gurbanov ​មាន​ការ​ខឹង​សម្បារ​ជា​ខ្លាំង​រឿង​​ក្រុម​របស់​លោក​ត្រូវ​ជាប់​​គាំង​ក្នុង​ការ​ធ្វើ​ដំណើរ​ចំនួន​២ម៉ោង​កន្លះ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​ រវាង​ក្រុម​របស់​លោក​និង​ក្រុម​ម្ចាស់​ផ្ទះ​ Tottenham Hotspur ដែល​បញ្ចប់​ទៅ​ដោយ​ក្រុម​​របស់​លោក​ចាញ់​៣-០​ក្នុង​ការ​ប្រកួត​ UEFA Europa League ​កាល​ពី​យប់​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៤​។

​អ្នក​ចាត់​ការ​ខាង​លើ​បាន​លើក​ឡើង​​ក្នុង​បទ​សម្ភាសន៍​ក្រោយ​ពេល​​​ចប់​ការ​ប្រកួត​ថា គ្រប់​គ្នា​សាក​ស្រមៃ​មើល​ថា​ក្រុម​របស់​ខ្លួន​ត្រូវ​បាន​ជាប់​គាំង​ចំនួន​២ម៉ោង​កន្លះ​មុន​ពេល​ប្រកួត​ចាប់​ផ្ដើម​ថា​មាន​អារម្មណ៍​បែប​ណា​។ លោក​មិន​ប្រើ​​ហេតុផល​នេះ​ជា​លេស​សម្រាប់​ការ​ចាញ់​ក្រុម​​​ម្ចាស់​ផ្ទះ Spurs ​នោះ​ទេ​ លោក​ដឹង​​ថា​​ក្រុម​ម្ចាស់​ផ្ទះ​គេ​ខ្លាំង ប៉ុន្តែ​ក៏​មិន​គួរ​ណា​​បណ្ដាល​ឲ្យ​មាន​រឿង​បែប​នេះ​កើត​ឡើង​បាន​ដែរ​។

​​អ្នក​ចាត់​ការ​ដដែល​បាន​បន្ថែម​ទៀត​ថា ក្រុម​​របស់​​លោក​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ត្រៀម​ខ្លួន​ចូល​ទីលាន​ប្រកួត​ បន្ទាប់​ពី​មក​ដល់​ទីលាន​តែ​៤០​នាទី​។ ដូច្នេះ​តើ​គ្រប់​​គ្នា​គិត​មើល​ថា​តើ​ក្រុម​អាច​រៀបចំ​យ៉ាង​ណា​នឹង​ទាន់​ពេល​វេលា​ទៅ​​ ក្រុម​របស់​លោក​មិន​បោះបង់​ការ​ប្រកួត​ចោល​ទេ​ ដ្បិត​ថា​មាន​រឿង​បែប​នេះ​ក៏​ដោយ​ ព្រោះ​វា​ជា​​ទំនួល​ខុស​ត្រូវ​​មួយ​សម្រាប់​ក្រុម​របស់​លោក៕ ​​

ប្រភព៖ Reuters   Daro Ly