ឆ្នាំនេះរួមគ្នា “ភ្ជុំបិណ្ឌ វេចនំជុំញាតិ” នៅឯ វត្ត និគ្រោធវ័ន គល់ទទឹង
- 2024-09-27 09:46:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំនេះរួមគ្នា “ភ្ជុំបិណ្ឌ វេចនំជុំញាតិ” នៅឯ វត្ត និគ្រោធវ័ន គល់ទទឹង
ចន្លោះមិនឃើញ
នៅថ្ងៃទី២៨ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០២៤ នឹងមានកម្មវិធី “ភ្ជុំបិណ្ឌ វេចនំជុំញាតិ” ដែលរៀបចំឡើងនៅទីតាំង វត្ត និគ្រោធវ័ន គល់ទទឹង។
កម្មវិធី “ភ្ជុំបិណ្ឌ វេចនំជុំញាតិ” រៀបចំឡើងក្នុងគោលបំណងជាវេទិកានៃការជួបជុំយុវជន ពុទ្ធបរិស័ទ និងសាធារណជន ក្នុងការឈ្វេងយល់អំពីរបៀបវេចនំអន្សមដោយបង្កើតស្នាមញញឹម និងអនុស្សាវរីយ៍រួមគ្នា ព្រមទាំងបន្តចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
កម្មវិធីនេះនឹងអនុញ្ញាតឱ្យអ្នកចូលរួមសាកល្បង វេចនំ និងចម្អិននំអន្សមដោយខ្លួនឯងផ្ទាល់ផងដែរ។
លើសពីការវេចនំអន្សម ក្នុងនោះក្រុមការងារក៏បានរៀបចំកម្មវិធីអមជាច្រើនដូចជា៖
កម្មវិធីនេះ នឹងមានទីតាំងសំខាន់ៗដូចជា៖ រោងកាត់ស្លឹក រោងកាត់ខ្សែ រោងគ្រឿងទេស ផ្ទះវេចនំ ផ្ទះស្ងោរនំ រោងភ្លក់នំ រោងចាក់ផ្កា រោងអ្នកឧបត្ថម្ភកម្មវិធី និងឆាកកម្មវិធីផងដែរ។
កម្មវិធីនេះនឹងមានការតុបតែងលម្អក្នុងរចនាបទជាខ្មែរ ដែលប្រើប្រាស់គ្រែឈើ កន្ទេល ស្បូវ ស្លឹកដូង ជាសម្ភារក្នុងការតុបតែងជារោង និងផ្ទះផ្សេងៗ ព្រមទាំងមានការរៀបចំផ្ទះបាយបុរាណសម្រាប់បង្ហាញសាធារណជនផងដែរ៕