កំពុងចាក់បញ្ចាំង! ខ្សែភាពយន្ដផលិតដោយកូនខ្មែរ “ព្រះភូមិ” ផលិតឡើងយ៉ាងសម្រិតសម្រាំង

  • 2024-10-07 03:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ដ “ព្រះភូមិ” ភាពយន្ដភ័យរន្ធត់ កំពុងចាក់បញ្ចាំងក្នុងរឿងរោងកុន ហើយក៏កំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីតំណាងកម្ពុជាចូលរួម មហោស្រពភាពយន្តឯករាជ្យអាស៊ី AAIFF Asia 2024 ផងដែរ។

ភាពយន្តថ្មីនេះ ជាប្រភេទភាពយន្ត បែបរន្ធត់ឃាតកម្ម និង បែបជំនឿអរូបិយ ដែលមានធាតុផ្សំសំខាន់ គឺព្រឹត្តិការណ៍ពិត ដូចជាបុណ្យភ្អុំបិណ្ឌ ឃាតកម្មដែលត្រូវបានគេ ថាជា អត្តឃាត ចុងក្រោយយើងនឹងស្វែងយល់ពីការពិតនៃសាច់រឿង ថាតើឃាតករពិតប្រាកដជាអ្នកណា។

យោងតាមរយៈបទសម្ភាស Sabay ជាមួយផលិតករលោក សេងធី បានឱ្យដឹងថា រឿង“ព្រះភូមិ” ជាស្នាដៃទី២របស់លោក បន្ទាប់ពីរឿង “បងលុច្សឃើញខ្មោច”។ ស្នាដៃទីរបស់លោកនេះ បានផលិតឡើងយ៉ាងយកចិត្តទុកដាក់ខ្លាំងបំពុត ទាំងការជ្រើសតួ ទីកន្លែងថត និងក្រុមការងារ ទាំងមូល ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺផ្ដោតលើសាច់រឿងតែម្ដង។

ការផលិតភាពយន្ត រឿងបែប រន្ធត់បែបនេះ ចំណាយពេលច្រើន ក្នុងការរៀបចំសាច់រឿង រកទីតាំងថត ដែលតែងតែជាការលំបាក ព្រោះតែមិនមានការបើកទូលាយឱ្យក្រុមផលិតកម្មថតបាន ដូចនេះហើយពេលខ្លះយើងត្រូវចំណាយច្រើន លើការរៀបចំ ឈុតឆាត ឬ Set សម្រាប់ថត។ ជាក់ស្តែង ភាពយន្តនេះគឺជាប្រមូលផ្តុំទុនដែលស្ថិតក្នុងចំណោមមនុស្សដែលផលិតករបានស្គាល់ វាមិនច្រើនពេក ឬ តិចពេកនោះដែរ អ្វីដែលយើងអាចនិយាយបាន គឺ យើងបានចំណាយការផលិតគ្រប់គ្រាន គ្រប់គ្នាក្នុងក្រុមផលិត ជាង ២០ នាក់ តួសម្ដែង ៨ នាក់ និង តួបន្ថែមបន្ទាប់បន្សុំជាង ២០ នាក់ ទទួលបានកម្រៃការងារគ្រប់គ្រាន។” លោក ផលិតករ សេង ធី បានថ្លែងប្រាប់ Sabay។

លោកផលិតករ បានបន្ថែមទៀតថា៖ “ប្រាកដណាស់ មានការលំបាក ច្រើនយ៉ាងលើការផលិត ភាពយន្តបែបរន្ធត់ ឃាតកម្ម និង អាថ៌កំបាំងបែបនេះ គឺមានឧបសគ្គ គ្រប់ពេល តាំងតែពីពេលគិតថាផលិតវា ព្រោះចំនួននៃការផលិតរឿងបែបរន្ធត់ មានច្រើន ស្របពេលដែលទីផ្សារនៅតូច ដូចនេះយើងត្រូវពិចារណាជ្រើសរើសសាច់រឿងណា ដែលមិនជាន់គេ មិន ចម្លងគេ និង មិនគួឱ្យខ្លាំចពេក ឬធម្មតាពេក។”

យ៉ាងណាមិញ សម្រាប់ដំណើរដើមទងនៃរឿងមួយនេះ គឺចាប់ផ្ដើមពីនារីរូបម្នាក់នាងឈ្មោះ ស្រីមុំ ដែលកើតមកភ្ជាប់ជាមួយសមត្ថភាពដ៏កម្ររកបាន គឺនាងអាចមើលឃើញអមនុស្ស និងអាចដឹងរឿងរ៉ាងមួយចំនួនដែលពពួកអមនុស្សចង់ឱ្យនាងជួយ។ ស្រីមុំ មានតួនាទី តាមស្វែងរកឃាតករពិតដែលបានសម្លាប់មិត្តរបស់នាង។

ដោយឡែកសម្រាប់តួអង្គសំខាន់ៗដែលមានវត្តមានក្នុងរឿងនេះមានដូចជា តារាកូនខ្មែរកាត់បារាំង កញ្ញា Khemma Metayer Top 5 Miss Universe Cambodia 2024 ជាតួឯកស្រី, ម្ចាស់ជយលាភី Mister Freshy 2022 លោក ស៊ូរ៉ា ដារ៉ា ជាតួឯកប្រុស និងតារាសម្ដែងពោរពេញដោយទេពកោសល្យផ្សេងៗទៀតរួមមានអ្នកនាង ថន ថាណែត បេក្ខភាព The Voice Cambodia លោក សេង ផានិត និងកញ្ញា គីម ស៊ីវឡាម

ដូចន្នេះចង់ដឹងថារឿងមួយនេះល្អមើលជក់ចិត្ត និងមានរឿងអ្វីខ្លះកើតឡើងចំពោះស្រីមុំកុំភ្លេចទៅទស្សនាទាំងអស់គ្នា នៅបណ្ដារោងកុន៕

អត្ថបទ៖ កេសរ