មកដឹងចំណូលរបស់តារា K-Pop ដ៏មានឥទ្ធិពលបំផុតពី YouTube នៅឆ្នាំ ២០២៤
- 2024-10-09 04:39:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងចំណូលរបស់តារា K-Pop ដ៏មានឥទ្ធិពលបំផុតពី YouTube នៅឆ្នាំ ២០២៤
ចន្លោះមិនឃើញ
ថ្មីៗនេះ ទស្សនាវដ្ដី Forbes Korea បានចេញផ្សាយការវិភាគរបស់ខ្លួន ទាក់ទងនឹងតារា K-Pop កំពូលៗនៅលើ YouTube ប្រចាំឆ្នាំ ២០២៤ ដោយផ្អែកលើប្រាក់ចំណូលដែលពួកគេទទួលបានពី Platform។
ពេលនេះសូមបង្ហាញតួលេខទាំងស្រុងរបស់ជើងខ្លាំងតារា K-Pop លើ YouTube
១០. IU
រាជិនី K-Pop រូបនេះ គឺជាតារាទោលតែមួយគត់នៅក្នុងបញ្ជីនេះ។ ប្រាក់ចំណូលប៉ាន់ស្មានរបស់ Channel YouTube របស់នាងគឺ ២២ ពាន់លានវ៉ុន (ប្រហែល ១៦,៧ លានដុល្លារ)។
៩. LE SSERAFIM
ក្រុមចម្រៀងស្រីរបស់ HYBE ជំនាន់ទីបួននេះ បានទទួលការចាប់អារម្មណ៍ពីសាធារណជនជាមួយនឹងវីដេអូចម្រៀងទាក់ទាញជាច្រើនរបស់ពួកគេ និងមាតិកាផ្សេងទៀត។ Channel YouTube របស់ពួកគេ ត្រូវបានគេប៉ាន់ស្មានថារកបាន ២២,៧ ពាន់លានវ៉ុន (ប្រហែល ១៧,២ លានដុល្លារ)។
៨. IVE
Channel YouTube របស់ IVE ទទួលបានប្រាក់ចំណូលប៉ាន់ស្មានចំនួន ២៤,៩ ពាន់លានវ៉ុន (ប្រហែល ១៨,៩ លានដុល្លារ)។
៧. ENHYPEN
ចំណែកក្រុមចម្រៀងប្រុសរបស់ HYBE មួយនេះវិញ ទទួលបានចំណាត់ថ្នាក់ទី ៧ ប្រចាំតារាងជាមួយនឹងប្រាក់ចំណូលប៉ាន់ស្មានចំនួន ៣០,១ ពាន់លានវ៉ុន (ប្រហែល ២២,៩ លានដុល្លារ)។
៦. aespa
aespa គឺជាក្រុមតែមួយគត់ពីក្រុមហ៊ុន SM ដែលបានហក់ចូលក្នុងកំពូលតារាង ដោយមានប្រាក់ចំណូលលើ YouTube Channel ប្រហែល ៣៨,៣ ពាន់លានវ៉ុន (ប្រហែល ២៩,១ លានដុល្លារ)។
៥. SEVENTEEN
SEVENTEEN ដែលជាក្រុមចម្រៀងប្រុស មួយក្នុងចំណោមក្រុមចម្រៀងប្រុសកំពូលទាំង ៣ នាពេលបច្ចុប្បន្ននេះ ដែលរកបានប្រហែល ៦២,៤ ពាន់លានវ៉ុន (ប្រហែល ៤៧,៤ លានដុល្លារ) ពី Channel YouTube របស់ពួកគេ។
៤. NewJeans
NewJeans បានបង្ហាញពីឥទ្ធិពលតាមរយៈលទ្ធផលកំពូលទី ៤ ប្រចាំតារាង។ ពួកគេបានកត់ត្រាប្រាក់ចំណូលប៉ាន់ស្មានចំនួន ៦៨,៣ ពាន់លានវ៉ុន (ប្រហែល ៥១,៩ លានដុល្លារ)។
៣. BTS
ទោះបីជាពេលនេះ ក្រុមត្រូវផ្អាកសកម្មភាព ដោយសារសមាជិកជាប់កាតព្វកិច្ចបម្រើយោធាក៏ដោយ ក៏ BTS នៅតែជាប់ចំណាត់ថ្នាក់កំពូលទី ៣ ជាមួយនឹងប្រាក់ចំណូលប្រមាណ ៨២,៣ ពាន់លានវ៉ុន (ប្រហែល ៦២,៥ លានដុល្លារ) រកបានតាមរយៈ YouTube របស់ពួកគេ។
២. (G) I-DLE
បទចម្រៀង និងមាតិការបស់ (G)I-DLE រកចំណូលឲ្យក្រុមប្រហែល ៨៦ ពាន់លានវ៉ុន (ប្រហែល ៦៥,៣ លានដុល្លារ) ពី Channel YouTube របស់ពួកគេ។
១. BLACKPINK
ទស្សនាវដ្ដី Forbes Korea បានដាក់ឈ្មោះថា BLACKPINK ជាក្រុមចម្រៀងនារីដែលមានឥទ្ធិពលបំផុតនៅលើ YouTube ជាមួយនឹងប្រាក់ចំណូលដែលបានកត់ត្រាចំនួន ១២៩ ពាន់លានវ៉ុន (ប្រហែល ៩៨,៣ លានដុល្លារ)៕