គួរឲ្យសរសើរ កុមារកម្ពុជាម្នាក់រក្សាទុកឡានរបស់ខ្លួនបានជាង ៥០០គ្រឿង រយៈពេល៧ឆ្នាំ មានវីដេអូ

  • 2024-10-16 05:05:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារាអាយុ ៧ឆ្នាំម្នាក់រស់នៅរាជធានីភ្នំពេញបានថែរក្សាទុកឡានរបស់ខ្លួនដែលលេងតាំងពីខ្លួនទើបដឹងក្តីរហូតដល់អាយុ៧ឆ្នាំបានរហូតដល់ជាង៥០០គ្រឿង។

ខែ៦ ឆ្នាំ២០២១នេះ សួង សិទ្ធិស័ក្តិ មានអាយុ ៧ឆ្នាំហើយ។ ក្នុងថ្ងៃខួបរបស់ សិទ្ធិស័ក្តិ ឪពុករបស់ខ្លួនបានរៀបចំប្រមូលឡានដែល សិទ្ធិស័ក្តិ លេងតាំងពីទើបចេញអង្គុយមកថតសន្លឹក និងវីដេអូ ធ្វើជាកាដូ។

កុមារា សួង សិទ្ធិស័ក្តិ អាយុ៧ឆ្នាំថតជាមួយឡានរបស់ខ្លួនដែលរក្សាទុកជាង៥០០គ្រឿង រូបថត៖ ផ្តល់ដោយ លោក សួង ម៉ារឌី

លោក សួង ម៉ារឌី ឪពុករបស់ សិទ្ធិស័ក្តិ បានប្រាប់ឲ្យដឹងពីប្រវត្តិនៃការថែរក្សាទុកឡាននេះថា «នៅពេលដែល សិទ្ធិស័ក្តិ កើតមក ខ្ញុំមានគំនិតចង់រៀបចំឲ្យកូនមានការគិតថាអ្វីមួយជា Idol របស់គាត់ពេលធំឡើង ហើយពេលនោះបានជ្រើសរើសឡាន។ នៅពេលដែល សិទ្ធិស័ក្តិ ចាប់ផ្តើមចេះអង្គុយ ខ្ញុំក៏ចាប់ផ្តើមទិញឡានឲ្យគាត់ ១សប្តាហ៍ម្តង មួយខែម្តង ខួប និងគ្រប់កម្មវិធីគឺទិញឡានឲ្យរហូត មកពេលបច្ចុប្បន្ន»។

លោក ម៉ារឌី បញ្ជាក់ថា ឡានទាំងអស់ដែល សិទ្ធិស័ក្តិ ស្រឡាញ់ និងសន្សំមកដល់សព្វថ្ងៃមានសរុប៥៤៣ ឡាន ឡាំបូគីនី ជាឡានដែលគាត់ស្រឡាញ់ជាងគេធំ និងតូច មាន៤២ គ្រឿង។ ថ្ងៃបន្ទាប់លោកនឹងរៀបចំបន្ទប់តូចមួយដាក់តាំងឡានទាំងនេះ និងរូបថតដែលលោកបានថតទាំងអស់ដើម្បីទុកឲ្យគាត់ពេលធំឡើង៕

ជិន សុភ័ក្ដ្រ