អាស៊ាន​មាន​សាកលវិទ្យាល័យ ២ ដែល​ជាប់​​ក្នុង​ចំណាត់ថ្នាក់​សាលា​កំពូល​ទាំង ១០ នៅ​អាស៊ី

  • 2024-10-28 04:13:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​អាស៊ាន​យើង​មាន​សាកលវិទ្យាល័យ​ចំនួន ២ ដែល​ជាប់​ក្នុង​ចំណាត់ថ្នាក់​សាកលវិទ្យាល័យ​កំពូល​ទាំង​ ១០ នៅ​ក្នុង​ទ្វីប​អាស៊ី។ នេះ​បើ​តាម​ការ​ចាត់​ចំណាត់ថ្នាក់​ឆ្នាំ២០២៤​របស់​ Times Higher Education ដែល​ជា​គេហទំព័រ​ឈាន​មុខ​ក្នុង​ការ​តាម​ដាន​សាកលវិទ្យាល័យ​នានា​ជុំ​វិញ​ពិភពលោក។

សាកលវិទ្យាល័យ​ទាំង​ពីរ​នោះ​រួម​មាន​ សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី (NUS) និង​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ណានយ៉ាង (NTU)។​ សាលា​ទាំង​ពីរ​នេះ​សុទ្ធ​តែ​មក​ពី​សិង្ហបុរី។

សាលា NUS ជាប់​ចំណាត់ថ្នាក់​លេខ ៣ ចំណែក​ឯ​សាលា NTU ជាប់​លេខ ៤ ក្នុង​តារាង​ចំណាត់ថ្នាក់​សាកលវិទ្យាល័យ​កំពូល​ៗ​នៅ​ក្នុង​ទ្វីប​អាស៊ី។

សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ១៩៨០។ សាលា​នេះ​មាន​ ១៦មហាវិទ្យាល័យ ជាមួយ​នឹង​និស្សិត​លើស​ពី ៤ម៉ឺន​នាក់​មក​ពី​ជាង ១០០ប្រទេស​ជុំវិញ​ពិភពលោក។ សាលា​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ ២៣នៅ​ជុំវិញ​ពិភពលោក។

សាលា​ NTU វិញ​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៩១។ ក្នុង​សាលា​នេះ​មាន​បង្រៀន​មុខវិជ្ជានានា​ស្រដៀង​នឹង​ សាលា NUS ដែរ តែ​សាលា​នេះ​ត្រូវ​បាន​ល្បី​ឈ្មោះ​ថា​ មាន​ស្ថាប័ន​ស្វយ័ត​ចំណុះ​ក្រោម​សាលា​ជា​ច្រើន​ដូច​ជា វិទ្យាស្ថាន​ជាតិ​អប់រំ និង​សាលា​ S Rajaratnam សម្រាប់​ការ​សិក្សា​អន្តរជាតិ ជា​ដើម។

សូម​ជម្រាប​ផង​ដែរ​ថា ចំណោម​សាលា​កំពូល​ទាំង ១០ នៅ​ទ្វីប​អាស៊ី​ភាគ​ច្រើន​ជា​សាលា​មក​ពី​ស្រុក​ចិន​ដី​គោក ដោយ​ក្នុង​នោះ​ សាលា​ជាប់​លេខ​ ១ គឺ​សាកលវិទ្យាល័យ​ស៊ីងហ័រ (Tsinghua University) ដែល​ជា​សាលា​ដែល​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនភីង ធ្លាប់​ចូល​រៀន៕

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី